Sunday, October 27, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមខឹងបត់ម៉ូតូកាត់មុខ កា...ប់...ដេកពេទ្យ

ខឹងបត់ម៉ូតូកាត់មុខ កា…ប់…ដេកពេទ្យ

ភ្នំពេញ ៖ យុវជនពីរនាក់ ជិះម៉ូតូដឹកគ្នាទៅលេងផ្ទះមិត្តភក្តិ លុះចេញមកវិញ បត់ម៉ូតូឆ្លងផ្លូវ កាត់មុខក្មេងទំនើង ១ក្រុម ស្រាប់តែត្រូវក្មេងទំនើងខឹងសម្បា ចោទថាបត់ម៉ូតូកាត់មុខឌឺខ្លួន ក៏ទាញដាវដេញកាប់ បណ្តាលឱ្យរងរបួសធ្ងន់ម្នាក់ ស្រាលម្នាក់ រួចនាំគ្នាគេចខ្លួនបាត់អស់។  ចំណែកជនរងគ្រោះដែលរងរបួសធ្ងន់ ត្រូវបានអ្នកដំ ណើរចិត្តធម៌ម្នាក់ ជួយដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ តាមរថយន្តផ្ទាល់ខ្លួន។

ហេតុការណ៍នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ១១និង៥០នាទីយប់ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ នៅក្នុងបរិវេណបឹងកក់ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។

ជនរងគ្រោះទាំង២នាក់ ដែលត្រូវក្មេងទំនើងកាប់ បណ្តាលឱ្យរងរបួសធ្ងន់-ស្រាល នៅមិនទាន់ស្គាល់អត្ត សញ្ញាណនៅឡើយ គ្រាន់តែដឹងថា ជិះម៉ូតូ ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១១០ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 1BE-7178។

តាមប្រភពព័ត៌មានពីស្ត្រីម្នាក់ ដែលបានឃើញហេតុការណ៍ បានឱ្យដឹងថា មុនពេលកើតហេតុគាត់ឃើញយុវ ជនរងគ្រោះទាំង ២នាក់ខាងលើ បានជិះម៉ូតូ ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១១០ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 1BE-7178 ដឹកគ្នាតាមបណ្តោយផ្លូវបេតុង ក្នុងបរិវេណបឹងកក់ ទិសដៅពីត្បូង ទៅជើង ខណៈជិះ មកដល់ក្បែរចំណុចកើតហេតុ ស្រាប់តែមានឃើញក្មេងទំនើងមួយក្រុម មានគ្នា៦នាក់ ជិះម៉ូតូ ៣គ្រឿង ប្រដាប់ដោយដាវ បានជិះប្រដេញពីក្រោយជនរងគ្រោះ រួចបានដកដាវមកកាប់ប្រហារទៅលើយុវជនរងគ្រោះទាំង២នាក់ ជាច្រើនដាវ បណ្តាលឱ្យម្នាក់រងរបួសធ្ងន់ និងម្នាក់ទៀតស្រាល ហើយជនបង្កហេតុ បានបើកម៉ូតូគេចខ្លួនបាត់។

តាមសម្តីយុវជនរងគ្រោះម្នាក់ ដែលរងរបួសស្រាល បានរៀបរាប់ប្រាប់ថា មុនពេលកើតហេតុ ពួកខ្លួនទាំង២ នាក់ បានជិះម៉ូតូដឹកគ្នាមកលេងមិត្តភក្តិ នៅម្តុំបឹងកក់ ក្បែរកន្លែងកើតហេតុ លុះក្រោយមក ពេលជិះចេញពីផ្ទះមិត្តភក្តិវិញ មិនបានប៉ុន្មានម៉ែត្រផង ក៏បត់ម៉ូតូឆ្លងផ្លូវ បំណងត្រឡប់ទៅផ្ទះវិញ ស្រាប់តែគាប់ជួនមានក្មេងទំនើង ១ក្រុម មានគ្នា៦នាក់ បានស្រែកថា ពួកខ្លួនបត់ម៉ូតូកាត់មុខពួកគេ ចង់ឌឺ រួចក៏ទាញដាវដេញកាប់ពួកគេទាំង២នាក់ បណ្តាលឱ្យរងរបួសធ្ងន់-ស្រាលតែម្តង។

ក្រោយកើតហេតុ មានកម្លាំងសមត្ថកិច្ចចុះមកដល់កន្លែងកើតហេតុ ដើម្បីសួរនាំ បន្ទាប់មកក៏មានបុរសចិត្តធម៌ម្នាក់ បានជួញដឹកបញ្ជូនជនរងគ្រោះដែលរងរបួស តាមរថយន្តផ្ទាល់ខ្លួន ទៅកាន់មន្ទីរពេទ្យ ភ្លាមៗ៕

RELATED ARTICLES