Sunday, October 27, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមយួនបើកឡានស្លាកលេខ ខ.ម បុ...ក...រះ របួសខ្មែរ ៣១នាក់

យួនបើកឡានស្លាកលេខ ខ.ម បុ…ក…រះ របួសខ្មែរ ៣១នាក់

ខេត្តកណ្តាល ៖ បុរសជាជនជាតិវៀតណាមម្នាក់ បានបើករថយន្តទំនើប ១គ្រឿង ពាក់ស្លាកលេខខេមរភូមិន្ទ ប្រើប្រាស់ល្បឿនយ៉ាងលឿន រួចជ្រុលទៅបុករះរ៉ឺម៉កម៉ូតូដឹកកម្មករ ម៉ូតូ និងម៉ូតូកង់បី បណ្តាលឱ្យកម្មករ សរុបចំនួន៣១នាក់ រងរបួសធ្ងន់-ស្រាល និងត្រូវបានដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ បុករះនេះ បានកើតឡើង កាលពីរសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤ នៅលើកំណាត់ផ្លូវជាតិលេខ២១ ស្ថិតនៅក្នុងភូមិព្រែកឡុង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ។

អ្នកបើកររថយន្តបង្កហេតុ មានឈ្មោះ PHAM MINH CANH ជនជាតិវៀតណាម អាយុ៣៨ឆ្នាំ ស្នាក់នៅភូមិជ្រៃធំ សង្កាត់សំពៅពូន ក្រុងសំពៅពូន ក្រោយបង្កហេតុរួច ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនបានភ្លាមៗ។

លោកវរសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ បានឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍បុករះ ដែលបណ្តាលឱ្យមនុស្សជាច្រើននាក់រងរបួសនេះ គឺដោយសារបុរសម្នាក់ជាជនជាតិវៀតណាម បានបើកឡានបុករ៉ឺម៉កម៉ូតូដឹកកម្មករ ម៉ូតូកង់បី និងម៉ូតូ ដែលបណ្តាលឱ្យរងរបួស ចំនួន៣១នាក់ ក្នុងនោះរបួសធ្ងន់ចំនួន៤នាក់ និងរងរបួសស្រាល ចំនួន២៧នាក់។

លោកអធិការ បានបញ្ជាក់ថា មូលហេតុនៃគ្រោះថ្នាក់នេះ បណ្តាលមកពីអ្នកបើកបររថយន្តបង្កហេតុ មានការខ្ជីខ្ជាខ្វះការប្រុងប្រយ័ត្ន ដោយមុនពេលកើតហេតុ ជនជាតិវៀតណាម ខាងលើ បានបើកបររថយន្តម៉ាក FORD Raptor ពណ៌ក្រហម ពាក់ស្លាកលេខ ខេមរភូមិន្ទ ០១ ២-១៨៦២ តាមបណ្តោយផ្លូវជាតិលេខ២១ ក្នុងល្បឿនយ៉ាងលឿន ទិសដៅពីត្បូង ទៅជើង។ លុះមកដល់ចំណុចកើតហេតុ បានបុករ៉ឺម៉កម៉ូតូ ១គ្រឿង បើកបរដោយឈ្មោះយ៉យ ញ៉ ភេទប្រុស អាយុ៤៥ឆ្នាំ ដែលផ្ទុកកម្មការិនី ចំនួន២២នាក់ពីក្រោយ បណ្តាលឱ្យអ្នកបើករ៉ឺម៉ក និងអ្នកជិះលើរ៉ឺម៉កចំនួន៤នាក់ រងរបូសធ្ងន់ និងរបួសស្រាល ១៩នាក់ រួចជ្រុលទៅបុកម៉ូតូកង់បី ១គ្រឿងទៀត ពាក់ស្លាកលេខ ភ្នំពេញ 1HS.5956 បើកបរដោយឈ្មោះរាជ វិសាល ភេទប្រុស អាយុ៤១ឆ្នាំ មានលំនៅ ភូមិព្រែកតាពៅ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដែលមានទិសដៅស្របគ្នា មានផ្ទុកមនុស្ស ចំនួន៥នាក់ ហើយក៏ខ្ទាតទៅបុកស្ត្រីម្នាក់ទៀតដែលកំពុងអង្គុយលើម៉ូតូ ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1AF.3600 បណ្តាលឱ្យរងផ្ទុបចូលគ្នា សរុបមានអ្នករងរបួសធ្ងន់ចំនួន៤នាក់ និងរបួសស្រាល ចំនួន២៧នាក់។

លោកអធិការ បានបញ្ជាក់ទៀតថា ក្រោយបង្កហេតុ ប្រជាពលរដ្ឋបាននាំគ្នាព័ទ្ធចាប់បានទាំងអ្នកបើកបរ និងរថយន្ត ប្រគល់ឱ្យសមត្ថកិច្ច ហើយចំពោះអ្នករបួសធ្ងន់ទាំង៤នាក់ ត្រូវបានរថយន្តសាមុយ ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកស្អាង ភ្លាមៗផងដែរ។

 រីឯអ្នកបើកបររថយន្តបង្កហេតុ និងមធ្យោបាយពាក់ព័ន្ធ ត្រូវបាននាំទៅកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីចាត់ការតាមច្បាប់៕

RELATED ARTICLES