Sunday, October 27, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមខ្ចី៣ម៉ឺនដុល្លារ សងសែកស្អុយ ជាប់ខ្នោះ 

ខ្ចី៣ម៉ឺនដុល្លារ សងសែកស្អុយ ជាប់ខ្នោះ 

ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់រាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី២៧ ខែកម្ភៈ ឆ្នាំ២០២៤ បានចាប់ខ្លួនស្ត្រីម្នាក់ បញ្ជូនទៅតុលាការ ដោយអនុវត្តតាមអំណាចសាលក្រមបង្គាប់ឱ្យចាប់ខ្លួន និងយកទៅឃុំខ្លួនក្នុងពន្ធនាគារ កំណត់២ឆ្នាំ ពីបទមិនបំពេញកាតព្វកិច្ចចំពោះឧបរណ៍អាចជួញដូរបាន (ចេញសែកស្អុយ ជិត៣ម៉ឺនដុល្លារ)។

ជនជាប់ចោទដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះផាន់ សុភារី ភេទស្រី អាយុ៣៨ឆ្នាំ មុនចាប់ខ្លួន ស្នាក់នៅផ្ទះលេខ១០២ ផ្លូវ២៩៦ សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌម្កាចរមន រាជធានីភ្នំពេញ។

តាមដីកាបង្គាប់ឱ្យចាប់ខ្លួននិងឃុំខ្លួន ឈ្មោះផាន់ សុភារី ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចតាមសាលក្រមព្រហ្មទណ្ឌ លេខ ២៤៧១ “ង១” ចុះថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៣ ដោយផ្តន្ទាទោសដាក់ពន្ធនាគារ កំណត់រយៈពេល២ឆ្នាំ ជាប់ចោទពីបទមិនបំពេញកាតព្វកិច្ច ចំពោះឧបរណ៍អាចជួញដូរបាន ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ បទល្មើសព្រហ្មទណ្ឌដែលមានចែងនិងឱ្យផ្តន្ទាទោស តាមបញ្ញត្តិមាត្រា២៣១ នៃច្បាប់ស្តីពីឧបករណ៍ដែលអាចជួញដូរបាន និងប្រតិបត្តការទូទាត់សងប្រាក់ និងសម្រេចចេញដីកា បង្គាប់ឱ្យចាប់និងឃុំខ្លួនឈ្មោះនេះ នៅមណ្ឌលអប់រំកែប្រែ (ម២) នៃក្រសួងមហាផ្ទៃ ដើម្បីអនុវត្តទោសតាមអំ ណាចសាលក្រមព្រហ្មទណ្ឌ តាមមាត្រា៣៥៣ នៃក្រមនីតិវិធីព្រហ្មទណ្ឌ ។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា ជនជាប់ចោទ ជាប់ពាក់ព័ន្ធចេញមូលប្បទានបតប្រមាណ ២៧ ០០០ដុល្លារ ដោយគ្មានសាច់ប្រាក់ ឱ្យទៅភាគីដើមបណ្តឹង និងបានគេចវេះពីបំណុល រហូតមានសាលក្រមផ្តន្ទាទោសដាក់ពន្ធនាគារ២ឆ្នាំ និងមានដីកាបង្គាប់ឱ្យចាប់ខ្លួន និងឃុំខ្លួនទៀតផង។ ជាក់ស្តែងសមត្តកិច្ចបានអនុវត្តតាមសាល ក្រមនោះ ទើបស្រាវជ្រាវនិងចាប់ខ្លួនជនជាប់ចោទដែលបានទៅលាក់ខ្លួននៅខេត្តតាកែវ៕

RELATED ARTICLES