Sunday, October 27, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមចាប់ឡាន២គ្រឿង ដឹកឈើចេញទៅឡាវ

ចាប់ឡាន២គ្រឿង ដឹកឈើចេញទៅឡាវ

ខេត្តស្ទឹងត្រែង ៖ កម្លាំងសមត្ថកិច្ចជំនាញនៃស្នងការនគរបាលខេត្តស្ទឹងត្រែង បានធ្វើការស្ទាក់ចាប់រថយន្តសាំងយ៉ុង ចំនួន២គ្រឿង ដែលបានលួចដឹកឈើចេញពីតំបន់ភូមិញ៉ឺន ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ឆ្ពោះទៅលក់នៅប្រទេសឡាវ។

ប្រតិបត្តិការនេះ បានធ្វើឡើង កាលពីយប់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ កន្លងទៅ នៅចំណុចភូមិណាអូង ក្បែរច្រកព្រំដែន កម្ពុជា-ឡាវ។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា រថយន្តសាំងយ៉ុង ទាំង២គ្រឿង បានលួចដឹកឈើចេញពីតំបន់ភូមិញ៉ឺន ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ យកទៅលក់នៅប្រទេសឡាវ។ លុះបើកដល់ចំណុចភូមិណាអូង ដែលស្ថិតនៅមិនឆ្ងាយពីព្រំដែន ក៏ត្រូវកម្លាំងសមត្ថកិច្ចស្ទាក់ចាប់បានតែម្តង។

ក្រោយពីការវាស់វែងដោយមន្ត្រីរដ្ឋបាលព្រៃឈើ នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ បានបញ្ជាក់ថា ឈើទាំង២រថ យន្តខាងលើ ជាប្រភេទឈើប្រណីត (ធ្នង់) និងឈើអារប្រភេទលេខ១ (កកោះ) មានចំនួន ៤៤៦ដុំ ស្មើនឹង ៨,១៤២ម៉ែត្រគូប។

រថយន្ត និងឈើខាងលើ ត្រូវបានប្រគល់ឱ្យរដ្ឋបាលព្រៃឈើ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES