Sunday, October 27, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមអេស្កាវ៉ាទ័រកិ...ន...ម្ចាស់ដី សំ...ប៉ែ...ត...ដូ...ច...ចេកចៀន

អេស្កាវ៉ាទ័រកិ…ន…ម្ចាស់ដី សំ…ប៉ែ…ត…ដូ…ច…ចេកចៀន

ខេត្តកោះកុង ៖ បន្ទាប់ពីមានការផ្សព្វផ្សាយព័ត៌មានថា មានករណីអេស្កាវាទ័រ កិនប្រជាពលរដ្ឋម្នាក់ សំប៉ែតដូចចេកចៀន ស្លាប់ភ្លាមៗនៅនឹងកន្លែង ដោយគ្រាន់តែជនរងគ្រោះទៅការពារដីរបស់ខ្លួន កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ នោះមក រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់ថា នោះជាព័ត៌មានក្លែងក្លាយទេ ព្រោះយោងតាមអាជ្ញា ធរស្រុកបទុមសាទរ ខេត្តកោះកុង បានបញ្ជាក់ថា ពលរដ្ឋដែលបានស្លាប់នោះ ជាអ្នកជួលអេស្កាវាទ័រ មកឈូសឆាយដីចម្ការរបស់ខ្លួន តែ ដោយអ្នកបើកថយក្រោយមិនបានមើល ក៏បានកិនស្លាប់ជនរងគ្រោះជាម្ចាស់ដី បណ្តាលឲ្យស្លាប់ មិនមែនមកពីការតវ៉ាដីធ្លីឡើយ។

លោកនេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់តាមគណនី និងទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ ថា «ព័ត៌មានដែលផ្សព្វផ្សាយនៅលើបណ្តាញសង្គម ថា «ករណីអេស្កាវាទ័រកិនពលរដ្ឋនៅខេត្តកោះកុង ស្លាប់ភ្លាមៗ គ្រាន់តែគ្នាទៅការពារដីរបស់ខ្លួន» ជាព័ត៌មានក្លែងក្លាយ។ យោងតាមអាជ្ញាធរស្រុកបទុមសាទរ ខេត្តកោះកុង ពលរដ្ឋដែលបានស្លាប់នោះ ឈ្មោះ សាត សាខន ជាអ្នកជួលអេស្កាវាទ័រ មកឈូសឆាយចម្ការខ្លួន ដោយអ្នកបើកថយមិនបានមើល ក៏បានកិនស្លាប់ មិនមែនមកពីការតវ៉ាដីធ្លីឡើយ។ ដូច្នេះ សូមសាធារណមតិ កុំមានការយល់ច្រឡំ និងបញ្ឈប់ការចែកចាយព័ត៌មានក្លែងក្លាយនេះ!»។

សូមបញ្ជាក់ថា ការបញ្ជាក់បដិសេធរបស់លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន ខាងលើនេះ បានធ្វើឡើងបន្ទាប់ពីមានការផ្សព្វផ្សាយព័ត៌មាននៅលើបណ្តាញសង្គមថា មានករណីអេស្កាវាទ័រកិនពលរដ្ឋម្នាក់ នៅខេត្តកោះកុង ស្លាប់ភ្លាមៗ ពេលជនរងគ្រោះទៅការពារដីរបស់ខ្លួនដែលត្រូវគេរំលោភ យកគ្រឿងចក្រមកឈូសឆាយ។ជាក់ស្តែង គណនីហ្វេសប៊ុក ឈ្មោះ «គ្រញូង ព្រៃឡង់» បានបង្ហោះរូបភាព និងសំណេរនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ ថា «ករណីអេស្កាវាទ័រ កិនពលរដ្ឋនៅខេត្តកោះកុង ស្លាប់ភ្លាមៗ គ្រាន់តែគ្នាទៅការពារដីរបស់ខ្លួន ករណីនេះវាសាហាវយងឃ្នង ព្រៃផ្សៃពេកហើយ»។

ចំណែកគណនីហ្វេសប៊ុក ឈ្មោះ «Minh Sokmil» បានសរសេរនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ ថា «សន្តិភាព បើកអេស្កាវាទ័រកិនមនុស្សជាម្ចាស់ដី»…៕

RELATED ARTICLES