អាមេរិក៖ កូនស្រីរបស់ស្រ្តីទី១សហរដ្ឋអាមេរិកលោកស្រី Ivanka Trump និងកូនស្រីឈ្មោះ Arabella Rose Kushner បានទស្សនកិច្ចនៅស្ថានទូតចិនប្រចាំក្រុងវ៉ាស៊ីនតោនដើម្បីចូលរួមការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនកាលពីរាត្រីថ្ងៃពុធនេះ ។
នៅពេលដែលលោកស្រី Ivanka បានសួរសំណួរមួយចំនួនខណៈពេលធ្វើដំណើរទស្សនកិច្ចក្នុងពិធីចូលឆ្នាំថ្មីប្រពៃណីចិន កូនស្រីវ័យ៥ឆ្នាំរបស់លោកស្រីដែលបានរៀនភាសាចិននោះគឺស្ថិតនៅទីនោះដើម្បីជួយនិយាយភាសាចិនជាមួយមន្ត្រីបម្រើការនៅស្ថានទូត។
នៅក្នុងដំណើរទស្សនកិច្ចនៅស្ថានទូតចិនប្រចាំសហរដ្ឋអាមេរិកលោកស្រី Ivanka បានឱនចុះជាច្រើនដងក្នុងការជជែកជាមួយនិងកូនស្រីរបស់ខ្លួនដែលដូចជាសប្បាយរីករាយនឹងវត្តមានដ៏ថ្មីសន្លាងរបស់នាង ។
លោកស្រី Ivanka បានថ្លែងប្រាប់ឯកអគ្គរដ្ឋទូតចិនលោក Cui Tiankai ទាំងញញឹម ថា នាងគឺជាអ្នកបកប្រែរបស់ខ្ញុំ ។
គួរកត់សម្គាល់ថាឥរិយាបថរបស់កូនស្រីលោកដូណាល់ ត្រាំ នៅក្នុងពិធីចូលឆ្នាំថ្មីប្រពៃណីចិននេះបានអូសទាញនូវចំណាប់អារម្មណ៍យ៉ាងធំធេងក្នុងការចង់ដឹងចង់ឃើញពីសំណាក់អ្នកប្រើប្រាស់បណ្តាញសង្គមចិន ។ ឪពុករបស់នាងជាប្រធានាធិបតីថ្មីសហរដ្ឋអាមេរិកដែលបានល្មើសនឹងទម្លាប់ក្នុងការផ្ញើសារអបអរសាទរចំពោះប្រជាជនចិននៅសហរដ្ឋអាមេរិកក្នុងអំឡុងពេលនៃពិធីបុណ្យដ៏មានសារសំខាន់នេះ។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា