Sunday, October 27, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម ឡានចុះចំណោតយាយម៉ៅ ដាច់ហ្វ្រាំងក្រឡាប់ របួ...ស...ធ្ង...ន់...៤

 ឡានចុះចំណោតយាយម៉ៅ ដាច់ហ្វ្រាំងក្រឡាប់ របួ…ស…ធ្ង…ន់…៤

ខេត្តកំពង់ស្ពឺ ៖ រថយន្តធុនធំ ១គ្រឿង បើកបរដោយបុរសម្នាក់ និងមានអ្នករួមដំណើរ ៣នាក់ បានបើកបរចុះ ចំណោតយាយម៉ៅ ពេជ្រនិល ស្រាប់តែដាច់ហ្វ្រាំង ធ្វើឱ្យជ្រុលទៅបុករថយន្តធុនធំ ១គ្រឿងទៀត រួចរេចង្កូតធ្លាក់ស្នាមភ្លោះ ក្រឡាប់ បណ្តាលឱ្យអ្នកជិះក្នុងរថយន្ត ៤នាក់ រងរបួសធ្ងន់ និងត្រូវបានជួយសង្គ្រោះបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យភ្លាមៗ ចំណែកអ្នកបើកបររថយន្តម្ខាងទៀត បានចុះរត់គេចខ្លួនបាត់។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង ១០និង៣៩នាទីយប់ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ នៅលើកំណាត់ផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ១០៦-១០៧ ស្ថិតក្នុងភូមិទី៦ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច។

សមត្ថកិច្ចបានឱ្យដឹងថា មុនពេលកើតហេតុ មានរថយន្ត ១គ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ក្រហម ពាក់ស្លាក លេខ ភ្នំពេញ 3F-7734 បើកបរដោយឈ្មោះយា រត្ននា ភេទប្រុស អាយុ៤៤ឆ្នាំ រស់នៅភូមិប្រមរ ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល មានអ្នករួមដំណើរ ចំនួន៣នាក់ (ឈ្មោះទូច ពិសី ឈ្មោះស្រួច កក្កដា និងឈ្មោះឡៃ ស៊ីវម៉េង) បានបើកបរតាមបណ្តោយផ្លូវជាតិលេខ៤ លុះមកដល់ត្រង់ចំណុចកើតហេតុខាងលើ ស្រាប់តែរថយន្តបានដាច់ហ្វ្រាំង ធ្វើឱ្យរេចង្កូតទៅបុករថយន្ត ១គ្រឿងទៀត ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3F-0268 សណ្តោងស៊ឺមីរ៉ឺម៉ក ពាក់ស្លាកលេខ ព្រះសីហនុ 4A-1156 អ្នកបើកបរមិនស្គាល់អត្ត សញ្ញា ណ (បានចុះរត់គេចពីកន្លែងកើតហេតុ) ដែលកំពុងបើកបរបញ្ច្រាសទិសគ្នា ធ្វើឱ្យរថយន្តបង្កហេតុដែលដាច់ហ្វ្រាំង ជ្រុលធ្លាក់ស្នាមភ្លោះ ក្រឡាប់ បង្កឱ្យរងរបួសមនុស្សចំនួន ៤នាក់ និងត្រូវបានរថយន្តសង្គ្រោះរបស់បញ្ជាការដ្ឋានការពារកោះឆ្នេរ ដឹកបញ្ជូនយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ។

ចំណែករថយន្តទាំង២គ្រឿង រងការខូចខាតធ្ងន់ ត្រូវបានសមត្ថកិច្ចចុះពិនិត្យទីតាំងកើតហេតុ រួចស្ទូចយកទៅរក្សាទុក រង់ចាំធ្វើការដោះស្រាយតាមនីតិវិធីនៅពេលក្រោយ៕

RELATED ARTICLES