Sunday, October 27, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម អធិការរង គេប្តឹងវ៉ៃសួរចម្លើយ ជំរិតទារលុយ ១០លាន

 អធិការរង គេប្តឹងវ៉ៃសួរចម្លើយ ជំរិតទារលុយ ១០លាន

ខេត្តកំពង់ស្ពឺ ៖ អធិការរងស្រុកសាមគ្គីមុនីជ័យ មួយរូប បានរងការចោទប្រកាន់ថា បានឃាត់ខ្លួនមុខសញ្ញាគ្រឿងញៀនម្នាក់ វាយបង្ខំសួរចម្លើយ ហើយចុងក្រោយជំរិតទារលុយ ១០នានរៀល លុះក្រោយរួចខ្លួន ជន សង្ស័យដាក់ពាក្យប្តឹងលោកអធិការរងនោះតែម្តង។

តាមប្រភពព័ត៌មាន បានឱ្យដឹងថា លោកអធិការរងស្រុកសាមគ្គីមុនីជ័យ ដែលរងបណ្តឹង មានឈ្មោះសាវ សុភក្តី និងកំពុងត្រូវបានតំណាងអយ្យការចាត់ការតាមនីតិវិធី។ ចំណែកម្ចាស់បណ្តឹង ដែលហ៊ានប្តឹងលោកអធិការ រង មានឈ្មោះ ខន ខេម។

ប្រភពដដែល បញ្ជាក់ថា យោងតាមពាក្យបណ្តឹង បានបញ្ជាក់ថា ឈ្មោះ ខន ខេម ត្រូវលោកអធិការរង សាវ សុភក្តី ចាប់ឃាត់ខ្លួន កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ ក្នុងបទល្មើសគ្រឿងញៀន ហើយការឃាត់ខ្លួននោះ លោកអធិការរង ផ្នែកគ្រឿងញៀននេះ មិនបានរាយការណ៍មកតំណាងអយ្យការឡើយ។ ក្រោយពីឃាត់ខ្លួនមុខសញ្ញាបាន លោកសាវ សុភក្តី បានជំរិតទារប្រាក់ពីជនសង្ស័យ ប្រមាណជិត១០លានរៀល ជាថ្នូរនឹងការមិនកសាងសំណុំរឿងបញ្ជូនទៅតុលាការ។

ពាក់ព័ន្ធនឹងការដាក់ពាក្យបណ្តឹងចោទប្រកាន់ពីជនសង្ស័យខាងលើនេះ អធិការរងនគរបាលស្រុកសាមគ្គីមុនីជ័យ លោកសាវ សុភក្តី បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានតាមទូរស័ព្ទ កាលពីល្ងាចថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ ថា លោកបានឃាត់ក្រុមជនសង្ស័យ ចំនួន៣នាក់ តាមដីកាបង្គាប់ឱ្យចាប់ខ្លួន កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ មែន ប៉ុន្តែ២នាក់ទៀត អត់ពាក់ព័ន្ធ លោកក៏បានធ្វើការអប់រំឱ្យត្រឡប់ទៅផ្ទះវិញ ដោយនៅក្នុងរង្វង់ប្រតិបត្តិការ គឺឃាត់សិន ហើយលោកក៏បានរាយការណ៍ជូនថ្នាក់លើ។ ចំពោះរឿងឈ្មោះ ខន ខេម ដាក់ពាក្យប្តឹងលោកទៅអយ្យការនោះ សង្ស័យគាត់រត់ដួលផងក៏មិនដឹង លោកមិនទាន់បានទទួលព័ត៌មានជាក់លាក់ដែរទេ៕

RELATED ARTICLES