Saturday, October 26, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម ចាប់ឡានដឹកលើសទម្ងន់ ៥គ្រឿង ពិន័យឃាត់ទុក១ឆ្នាំ

 ចាប់ឡានដឹកលើសទម្ងន់ ៥គ្រឿង ពិន័យឃាត់ទុក១ឆ្នាំ

ភ្នំពេញ ៖ ក្រោមការចង្អុលបង្ហាញពីលោកប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹងជញ្ជូន លោកសេង ឈួន រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ បានដឹកនាំសមាជិកក្រុមការងារចល័តចម្រុះ និងកងកម្លាំងពាក់ព័ន្ធចុះត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ និងឃាត់បានរថយន្តដឹកលើសទម្ងន់កម្រិតកំណត់ ៣គ្រឿង នៅស្រុកស្វាយអន្ទរ ខេត្តព្រៃវែង និង២គ្រឿង នៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

ប្រតិបត្តិការខាងលើ បានធ្វើឡើងកាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ និងបានរកឃើញរថយន្តដឹកលើសទម្ងន់កំ ណត់ ចំនួន៥គ្រឿង ដោយរថយន្តល្មើសខាងលើ បានដឹកលើស ២០ភាគរយ នៃទម្ងន់អនុញ្ញាត ត្រូវបានពិន័យនិងឃាត់ទុករយៈពេល១ឆ្នាំ ដោយអនុលោមតាមច្បាប់ស្តីពីផ្លូវថ្នល់ មាត្រា៦០ និងសេចក្តីជូនដំណឹង លេខ០៤៩ សជណ សក.គតលទ ស្តីពីការពង្រឹងវិធានការយ៉ាងតឹងរ៉ឹងបន្ថែមចំពោះយានយន្តដឹកជញ្ជូនធុនធ្ងន់ ដែលបើក បរលើបណ្តាញផ្លូវថ្នល់។

ជាថ្មីម្តងទៀត ក្រសួង សូមរំលឹកជូនដល់ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន ម្ចាស់រថយន្តធុនធ្ងន់ និងអ្នកបើកបររថយន្ត ធុនធ្ងន់ទាំងអស់ជាថ្មីម្តងទៀតថា ក្រសួង នឹងបន្តចាត់វិធានការរឹតបន្តឹងការអនុវត្តច្បាប់ និងសេចក្តីជូនដំណឹងខាងលើ ដោយគ្មានការលើកលែងឡើយ៕

RELATED ARTICLES