Wednesday, November 27, 2024
Homeព័ត៌មានអន្តរជាតិប្រមុខការពារជាតិ​ អាមេរិក​ព្រមាន ​ប្រើ​នុយក្លេអែរ ​ដ៏​មានអានុភាព​តប​កូរ៉េខាងជើង

ប្រមុខការពារជាតិ​ អាមេរិក​ព្រមាន ​ប្រើ​នុយក្លេអែរ ​ដ៏​មានអានុភាព​តប​កូរ៉េខាងជើង

ឧបទ្វីបកូរ៉េ៖ រដ្ឋមន្ត្រីការពារជាតិ​សហរដ្ឋអាមេរិកលោក James Mattis បាន​ថ្លែង​ពីការ​ប្រើ​ប្រាស់​អាវុធនុយក្លេអែរ​​មួយចំនួន​ពីសំណាក់​កូរ៉េខាងត្បូង​នឹង​ត្រូវបាន​ឆ្លើយ​តប​វិញ​យ៉ាងលើសលុបនិងប្រកបដោយ​ប្រសិទ្ធភាព​មួយ ។

លោក Mattis គឺស្ថិតក្នុង​ប្រទេស​កូរ៉េខាងត្បូង​ដែល​បាន​និងកំពុង​ធានាអះអាង​ចំពោះ​រដ្ឋាភិបាលក្រុង​សេអ៊ូល​ថា​ខ្លួន​បន្ត​គាំទ្រកូរ៉េខាងត្បូង។ លោកថែម​ទាំង​បាន​អះអាងជាថ្មី​អំពី​ផែនការណ៍​ដាក់ពង្រាយ​នូវ​ប្រព័ន្ធ​ការពារ​មីស៊ីល​អាមេរិក​ក្នុង​ប្រទេស​កូរ៉េខាងត្បូង​ចុងឆ្នាំ២០១៧នេះ ទៀតផង ។

ការ​ធ្វើ​តេស្ត​នុយក្លេអែរ​និង​មីស៊ីល​ម្តងជាពីរដង​របស់កូរ៉េខាងជើង​និង​រំលោភ​សេចក្តីថ្លែងការណ៍​​បន្ត​​​ធ្វើឲ្យ​មាន​ក្តីបារម្ភ​និង​គ្រោះថ្នាក់ក្នុង​តំបន់​ ។

សហរដ្ឋអាមេរិក​មាន​វត្តមាន​យោធា​ជាច្រើន​លើសលុប​ក្នុង​ប្រទេស​កូរ៉េខាងត្បូង​និង​ជប៉ុន​ ដែលជា​ផ្នែកមួយនៃ​កិច្ចព្រមព្រៀង​​ការពារក្រោយសង្គ្រាម​។ ក្នុងនោះ​មាន​កងទ័ពអាមេរិក​ប្រមាណជា​២៨.៥០០នាក់​ក្នុង​ប្រទេស​​ ដែល​រដ្ឋាភិបាល​ក្រុង​សេអ៊ូល​ចំណាយប្រមាណជា​៩០០លានដុល្លារ​ក្នុង​មួយឆ្នាំ​សម្រាប់​ទាហាន​ទាំងនោះ​។លោករដ្ឋមន្ត្រី Mattis នឹងធ្វើ​ដំណើរទៅកាន់ប្រទេស​ជប៉ុន​នៅថ្ងៃសុក្រ​ដែល​មានការ​ដាក់​ទាហាន​អាមេរិកបន្ថែម​៥០​.០០០នាក់​ដើម្បីគាំទ្រ​ដល់​បុគ្គលិក​យោធា​ក្នុង​ប្រទេស​ជប៉ុន​។ សហរដ្ឋអាមេរិក​បង់​ប្រមាណ​ជា៥,៥ប៊ីលាន​ដុល្លារ​សម្រាប់​មូលដ្ឋានទ័ពរបស់ខ្លួនក្នុង​ប្រទេស​ជប៉ុនក្នុងឆ្នាំ២០១៦ ស្របពេលដែល​ជប៉ុន​បង់បន្ថែម៤ប៊ីលាន​ដុល្លារ​ទៀត​។

ជាការកត់សម្គាល់​លោកប្រធានាធិបតី​ ដូណាល់ ត្រាំ បាន​ថ្លែងមុននេះ​ថា​លោក​ចង់​ឲ្យទាំងកូរ៉េខាងត្បូង​និង​ជប៉ុន​បង់​ថ្លៃ​វត្តមាន​កងទ័ពអាមេរិក​ឲ្យ​ច្រើន​ជាង​នេះ​។

ប្រែសម្រួលដោយ៖ អុីវ​ វិចិត្រា

 

RELATED ARTICLES