Saturday, October 26, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមក្រមុំរោងចក្រ ខឹងសង្សារ ចងកដាច់ខ្សែសន្លប់ អត់ស្លាប់

ក្រមុំរោងចក្រ ខឹងសង្សារ ចងកដាច់ខ្សែសន្លប់ អត់ស្លាប់

ភ្នំពេញ ៖ ក្រមុំរោងចក្រម្នាក់ មានជម្លោះជាមួយសង្សារ រហូតដល់មួម៉ៅក្តៅចិត្ត លែងចង់រស់ ក៏រត់ទៅចងកសម្លាប់ខ្លួន នៅជាប់នឹងជណ្តើរបន្ទប់ជួល តែគាប់ជួនដាច់ខ្សែចំណង ធ្វើឱ្យធ្លាក់ដី ទល់ផ្អក សន្លប់បាត់មាត់ឈឹង និងត្រូវបានអ្នកជិតខាង ប្រទះឃើញ ជួយសង្គ្រោះ ដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ។

ហេតុការណ៍នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤ នៅចំណុចបន្ទប់ជួលមួយកន្លែង ស្ថិតក្នុងភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។

យុវតីដែលប៉ុនប៉ងចងកបញ្ចប់ជីវិតខ្លួន មានឈ្មោះព្រួច ប៉ុនធី អាយុ១៩ឆ្នាំ មុខរបរជាកម្មការិនីរោងចក្រកាត់ដេរ  ស្នាក់នៅបន្ទប់ជួល ក្នុងភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅថ្ងៃកើតហេតុ កាលពីព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤ យុវតីរងគ្រោះខាងលើ មិនបានទៅធ្វើការនោះទេ ដោយស្នាក់នៅបន្ទប់ជួលតែម្នាក់ឯង។ លុះមកដល់វេលាម៉ោង ១១ព្រឹក ថ្ងៃដដែល ខណៈមានអ្នករើសអេតចាយចូលទៅដើររករើសអេតចាយ ស្រាប់តែប្រទះឃើញយុវតីរូបនេះ សន្លប់បាត់មាត់ឈឹងនៅក្រោមជណ្តើរឡើងទៅបន្ទប់ជួលជាន់លើ និងមានកន្សែងពោះគោមួយ ចងជាប់និងបង្កាន់ដៃជាប់ជណ្តើរ ឃើញដូចនេះ អ្នករើសអេតចាយ បានជួយលើក រួចហៅអ្នកជិតខាងមកជួយសង្គ្រោះបឋម។

បន្ទាប់មក ខណៈបងប្អូនយុវតីខាងលើ ចេញពីធ្វើការវិញ ក៏ប្រញាប់ដឹកយុវតីរូបនេះ តាមម៉ូតូកង់បី ទៅកាន់មន្ទីពេទ្យ ដើម្បីសង្គ្រោះភ្លាមៗ។

ដោយឡែក តាមប្រភពពីអ្នកជិតដិតជាមួយយុវតីរងគ្រោះ បានបង្ហើបប្រាប់ថា មុនកើតហេតុ គេដឹងថា យុវតីរូបនេះ បានកើតមានជម្លោះជាមួយសង្សាររបស់នាង តែមិនដឹងថាផ្តើមចេញពីរឿងអ្វីឱ្យពិតប្រាកដនោះទេ។ ចំពោះរឿងប្រទះឃើញយុវតីរងគ្រោះ ដេកដួលសន្លប់នៅក្បែរជណ្តើរផ្ទះជួលនោះ គឺសង្ស័យនាងប៉ុនប៉ងចងកសម្លាប់ខ្លួនតែម្តង តែមិនបានសម្រេច ដោយសារដាច់ខ្សែចំណង ព្រោះនៅកន្លែងកើតហេតុ ឃើញមានកន្សែងពោះគោចងជាប់នឹងបង្កាន់ដៃបន្ទប់ជួលជាន់លើ ទៀតផង៕

RELATED ARTICLES