Saturday, October 26, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមរុំថ្នាំញៀនជាប់ខ្លួន២គីឡូ ប្រុងឡើងជិះយន្តហោះ ជាប់ខ្នោះ២

រុំថ្នាំញៀនជាប់ខ្លួន២គីឡូ ប្រុងឡើងជិះយន្តហោះ ជាប់ខ្នោះ២

ភ្នំពេញ ៖ ក្រុមអ្នកនាំពាក្យអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា នៅព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៤ បានឱ្យដឹងថា កម្លាំងជំនាញ បានឆែកឆេរអ្នកដំណើរជាជនជាតិកូរ៉េ ចំនួន២នាក់ ពាក់ព័ន្ធករណីរត់ពន្ធគ្រឿងញៀន ទៅប្រទេសកូរ៉េ តាមអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។

តាមប្រភពព័ត៌មាន បានឱ្យដឹងថា មន្ត្រីនៃនាយកដ្ឋានគយនិងរដ្ឋាករអាកាសយានដ្ឋានអន្តរជាតិ កាលពីយប់ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៤ នៅស្ថានីយអ្នកដំណើរចេញ នៃអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បានឃាត់និងត្រួតពិនិត្យអ្នកដំណើរសញ្ជាតិកូរ៉េ ចំនួន២នាក់ ដែលធ្វើដំណើរតាមជើងយន្តហោះ ZA215 ក្នុងគោលដៅឆ្ពោះទៅប្រទេសកូរ៉េ។ តាមការត្រួតពិនិត្យលើដងខ្លួន មន្ត្រីគយនិងរដ្ឋាករ បានរកឃើញម្សៅពណ៌សជាច្រើនកញ្ចប់ រុំជាប់នឹងដងខ្លួនរបស់អ្នកដំណើរទាំង២នាក់។

តាមលទ្ធផលតេស្តបឋមដោយមន្ត្រីជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ម្សៅពណ៌សទាំងនោះ ជាគ្រឿងញៀនប្រភេទមេតំហ្វេតាមីន (Methamphetamine) ទម្ងន់ ១ ២៩០,៧៩ក្រាម និងប្រភេទកេតាមីន (Katamine) ទម្ងន់ ៩៨៧,៤២ក្រាម។

ជនសង្ស័យទាំង២នាក់ខាងលើ រួមនិងវត្ថុតាង ត្រូវបានប្រគល់ជូនមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដើម្បីគ្រប់គ្រង ថែរក្សា និងចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES