Saturday, October 26, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមឡានដឹកទឹកក្រឡាប់ សង្កត់ម៉ូតូខ្ទេច មនុស្សអត់អី

ឡានដឹកទឹកក្រឡាប់ សង្កត់ម៉ូតូខ្ទេច មនុស្សអត់អី

ភ្នំពេញ ៖ រថយន្តដឹកទឹក ១គ្រឿង មានទឹកពេញស៊ីទែន  បើកបរក្នុងល្បឿនលឿន លុះក្រោយមក មិនដឹងជាយ៉ាងម៉េច ស្រាប់តែរេចង្កូតឡើងលើខឿនចិញ្ចើមផ្លូវ រួចក្រឡាប់សង្កត់លើម៉ូតូ ១គ្រឿងខ្ទេច ប៉ុន្តែបុរសម្នាក់និងស្ត្រីម្នាក់ដែលជាអ្នកជិះម៉ូតូ សំណាងល្អ ខ្ទាតចេញផុត ទើបគ្រាន់តែរបួសស្រាលប៉ុណ្ណោះ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង កាលពីវេលាម៉ោងប្រមាណជាង៤រសៀល ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៤ នៅតាមផ្លូវក្រវាត់ក្រុងទី៣ ស្ថិតនៅក្នុងភូមិត្រាំស្លឹក សង្កាត់កន្ទោក ខណ្ឌកំបូល។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តដឹកទឹក ១គ្រឿង ពណ៌ក្រហម គ្មានស្លាកលេខ បើកបរដោយបុរសម្នាក់ ធ្វើដំណើរក្នុងទិសដៅពីត្បូង ទៅជើង និងបើកក្នុងល្បឿនលឿនគួរសម លុះមកដល់ត្រង់ចំណុចកើតហេតុ មិនដឹងជាយ៉ាងម៉េច ស្រាប់រេចង្កូតឡើងលើខឿនចិញ្ចើមផ្លូវ  រួចក្រឡាប់សង្កត់ម៉ូតូ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៥ ពាក់ស្លាកលេខ កំពង់ស្ពឺ 1E-5296 បើក បរដោយបុរសម្នាក់ ដេកស្ត្រីម្នាក់ពីក្រោយ មិនដឹងថាជាប្តីប្រពន្ធ ឬម៉ូតូឌុបនោះទេ ដែលកំពុងធ្វើដំណើរក្នុងទិស ដៅបញ្ច្រាសគ្នា  ហើយចាត់ទុកជាសំណាង១ក្នុង១ពាន់គ្រោះថ្នាក់ ព្រោះខណៈនោះ អ្នកជិះម៉ូតូប្រុសស្រី២នាក់ខាងលើ បានខ្ទាតចេញផុត ទើបគ្រាន់តែរងរបួសស្រាលប៉ុណ្ណោះ ខណៈដែលម៉ូតូ រងការខូចខាតទាំងស្រុងតែម្តង។

តាមសម្តីបុរសជាអ្នកបើកបររថយន្តបង្កហេតុ បានឱ្យដឹងថា ខណៈគាត់កំពុងបើកបរសុខៗ ស្រាប់តែរថយន្តរបស់គាត់ទាញចង្កូតទៅខាងស្តាំ ហើយដោយខ្លាចបុករបងរោងចក្រ ទើបគាត់ខំបួងចង្កូតត្រឡប់មកវិញ ធ្វើឱ្យក្រឡាប់សង្កត់លើម៉ូតូ ១គ្រឿងបែបនេះតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះធ្វើការវាស់វែង រួចអូសយកម៉ូតូ និងរថយន្ត ទៅរក្សាទុក រង់ចាំដោះស្រាយនៅពេលក្រោយ៕

RELATED ARTICLES