Saturday, October 26, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមចំតិតអ៊ុតអាប៉ោង ប៉េអឹមចាប់បាន៥នាក់

ចំតិតអ៊ុតអាប៉ោង ប៉េអឹមចាប់បាន៥នាក់

ខេត្តបន្ទាយមានជ័យ ៖ ក្រុមអ្នកញៀនល្បែង អាប៉ោង១ក្រុម បានប្រមូលផ្តុំគ្នាលេងនៅក្នុងព្រៃមួយកន្លែង លុះមានប្រជាពលរដ្ឋល្អ រាយការណ៍ប្រាប់កម្លាំងអាវុធហត្ថ ក៏ចុះបង្ក្រាប ធ្វើឱ្យក្រុមអ្នកញៀនល្បែងភ័យ រត់ចែកជើងគ្នាផ្អើលពេញព្រៃ តែកម្លាំងជំនាញចាប់ឃាត់ខ្លួនបានម្ចាស់ទីតាំងម្នាក់ និងអ្នកលេង ៤នាក់ ដែលកំពុងចំតិតអ៊ុតអាប៉ោង។

ប្រតិបត្តិការបង្ក្រាបល្បែងអាប៉ោងនេះ បានធ្វើឡើង កាលពីថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៤ នៅចំណុចកំពតព្រៃក្បែរភូមិសុខសាន្ត សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឱ្យដឹងថា ក្រោយទទួលព័ត៌មានពីប្រជាពលរដ្ឋថា មានល្បែងស៊ីសង ១កន្លែង (បាញ់អាប៉ោង) លួចលាក់លេងនៅក្នុងព្រៃ កម្លាំងអាវុធហត្ថ បានសហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះបង្ក្រាប បណ្តាលអ្នកញៀនល្បែងរត់ចែកជើងគ្នាអស់ ឃាត់បានតែម្ចាស់បើកលេង និងអ្នកលេង ៤ទៅ៥នាក់។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បញ្ជាក់ថា ក្រោយចុះបង្ក្រាបល្បែងស៊ីងសងខុសច្បាប់នៅចំណុចខាងលើ ឃាត់ខ្លួនបានអ្នកញៀនល្បែង ៥នាក់ មកធ្វើកិច្ចសន្យា ហើយណែនាំឱ្យបញ្ឈប់សកម្មភាព និងដកហូតសម្ភារៈល្បែងស៊ីសង មានកម្រាលអាប៉ោង និងមេអាប៉ោង ត្រូវបានយកទៅរក្សាទុក និងយកទៅកម្ទេចចោល៕

RELATED ARTICLES