Saturday, October 26, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម បើកឡានមកពីពេទ្យសុរិន្ទ ភ្លើងឆេះកណ្តាលផ្លូវ

 បើកឡានមកពីពេទ្យសុរិន្ទ ភ្លើងឆេះកណ្តាលផ្លូវ

ខេត្តឧត្តរមានជ័យ ៖ ក្រុមគ្រួសារមួយ ទើបនឹងត្រឡប់មកពីមន្ទីរពេទ្យឯស្រុកសុរិន្ទ ប្រទេសថៃ ធ្វើដំណើរតាមរថយន្តផ្ទាល់ខ្លួន ១គ្រឿង បំណងត្រឡប់ទៅផ្ទះនៅខេត្តបន្ទាយមានជ័យ ស្រាប់តែបើកបរមកដល់ពាក់កណ្តាលផ្លូវ មានផ្សែងហុយទ្រលោម រួចកើតជាអណ្តាតភ្លើងឆាបឆេះចេញពីកាប៊ីនខាងមុខ (ម៉ាស៊ីន) យ៉ាងសន្ធោសន្ធៅ បង្កឱ្យមានការភ្ញាក់ផ្អើលដល់អ្នកដំណើរ និងប្រជាពលរដ្ឋ ជួយដងទឹកជះពន្លត់ទាន់ពេល។

ហេតុការណ៍រថយន្តឆេះនេះ បានកើតឡើងកាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ នៅលើកំណា ត់ផ្លូវជាតិលេខ៥៨ ស្ថិតនៅត្រង់ចំណុចភូមិមនោរម្យ១ ឃុំគោកខ្ពស់ ស្រុកបន្ទាយអម្ពិល។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនដំបូង គេឃើញរថយន្ត ១គ្រឿង ម៉ាក Lexus RX-330 ពណ៌ស្ករ ពាក់ស្លាកលេខ បន្ទាយមានជ័យ 2B-8169 បើកបរក្នុងទិសដៅពីកើត ទៅលិច លុះមកដល់ចំណុចភូមិមនោរម្យ១ ឃុំគោកខ្ពស់ ស្រុកបន្ទាយអំពិល ក៏ឃើញមាន ផ្សែងហុយទ្រលោមចេញពីផ្នែកម៉ាស៊ីនខាងមុខ ទើបអ្នកបើកបរត្រូវបង្ខំចិត្តអែបឈប់ភ្លាមៗ ស្រាប់តែរំពេចនោះ ក៏មានភ្លើងកាន់តែឆេះខ្លាំងទៅៗតែម្តង។

តាមប្រភពពីម្ចាស់រថយន្ត បានឱ្យដឹងថា មុនពេលកើតហេតុ គាត់បានធ្វើដំណើរចេញពីប្រទេសថៃ ខេត្តសុរិន្ទ មកពីពិនិត្យជំងឺ ឆ្លងកាត់តាមច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ ដោយដឹកក្រុមគ្រួសារ ឆ្ពោះទៅកាន់ខេត្តបន្ទាយ មានជ័យ វិញ តែមិនទាន់ដល់គោលដៅផង ក៏ជួប គ្រោះបែបនេះតែម្តង។

ម្ចាស់រថយន្តខាងលើ បន្តថា ខណៈពេលដែលគាត់បើកបររថយន្ត មកដល់ចំណុចពាក់កណ្តាលផ្លូវត្រង់ចំណុចខាងលើ ក៏ស្រាប់តែឃើញឡានមានស្ថានភាពក្តៅ ហើយធំក្លិនឈ្ងៀម និងមានភាយផ្សែងចេញពីតាបឡូឡានខាងមុខ ទើបគាត់សង្ស័យថា អាចឆ្លងភ្លើង ក៏បានអែប ខាងស្តាំឈប់ទៅម្ខាងផ្លូវ និងបាននាំក្រុមគ្រួសារចុះពីលើរថយន្តសិន ពីព្រោះថាមានផ្សែងហុយកាន់តែខ្លាំងទៅៗ ពេលនោះគាត់ក៏ឃើញមានអណ្តាតភ្លើងឆេះយ៉ាងសន្ធោសន្ធៅតែម្តង ដោយឃើញមិនស្រួល គាត់បានប្រញាប់ប្រញាល់បក់ដៃហៅឡានផ្សេង ឱ្យគេជួយ និងបានយកធុងសុំយកទឹកពីផ្ទះអ្នកភូមិ អស់ជាច្រើនធុង មកជះទឹកពន្លត់ទើបភ្លើងរលត់ទៅវិញ តែនេះពិតជាសំណាងល្អហើយដែលពុំមានបង្កគ្រោះថ្នាក់ដល់ មនុស្សគ្រាន់តែខូតខាតរថយន្តតែប៉ុណ្ណោះ។

ក្រោយកើតហេតុ ម្ចាស់រថយន្តខាងលើ បានទាក់ទងហៅរថយន្តមកអូសទៅរកយានដ្ឋានដើម្បីធ្វើការជួសជុល៕

RELATED ARTICLES