Saturday, October 26, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមប្រុសរត់កង់បី ខឹងស្រីជេរ ទះកំផ្លៀង ១ដៃ

ប្រុសរត់កង់បី ខឹងស្រីជេរ ទះកំផ្លៀង ១ដៃ

ភ្នំពេញ ៖ បុរសជាអ្នករត់ម៉ូតូកង់បី ១គ្រឿង បានប្រលែងលេងជាមួយនឹងក្មេងម្នាក់ ដោយយកកាំភ្លើងបាញ់ទឹក បាញ់លេងចុះឡើង ត្រូវនារីជាបុគ្គលិកខារ៉ាអូខេម្នាក់ ធ្វើឱ្យនារីនោះខឹង ក៏ជេរថា “កញ្ចាស់ក្បាលហើយ នៅលេងមិនដឹងអីទៀត” ស្រាប់តែបុរសរត់កង់បី ស្ទុះទះកំផ្លៀងស្រី ១ដៃ ធ្វើឱ្យកើតជាជម្លោះបែកផ្សែងទាំងយប់។

ហេតុការណ៍នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១២រំលងអធ្រាត្រ ឈានចូលថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤ នៅតាមបណ្តោយផ្លូវវេងស្រេង ទល់មុខនឹងផ្សារកាណាស៊ីធី ស្ថិតក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។

បុរសជាអ្នករត់កង់បី មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ គ្រាន់តែដឹងថា ជាម្ចាស់កង់បី ១គ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1HQ-0435។ ចំណែកនារីរងគ្រោះ ក៏មិនត្រូវបានស្គាល់អត្តសញ្ញាណដូចគ្នា គ្រាន់តែដឹងថា នាងធ្វើការនៅហាងខារ៉ាអូខេ «សំរឹទ្ធ មាស» ស្ថិតនៅតាមបណ្តោយផ្លូវវេងស្រេង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ។

តាមសម្តីនារីរងគ្រោះ បានឱ្យដឹងថា មុនពេលកើតហេតុ បុរសជាអ្នករត់កង់បីខាងលើ បានប្រលែងលេងជាមួយក្មេងម្នាក់ ដោយយកកាំភ្លើងបាញ់ទឹក មកលេងបាញ់ទឹកចុះឡើងៗ ក៏ត្រូវចំនាង។ បន្ទាប់មក នាងបានខឹង ក៏ជេរបុរសនោះថា “កញ្ចាស់ក្បាលហើយ លេងមិនដឹងអី”។ ស្រាប់តែបុរសជាអ្នករត់កង់បីនោះ បានស្ទុះមកទះកំផ្លៀងនាង ១ដៃ ទើបនាងកើតទុក្ខមិនសុខចិត្ត ស្រែកឡាំប៉ាផ្អើលទាំងយប់ ទៅប្តឹងសមត្ថកិច្ចមូលដ្ឋាន ចុះមកអន្តរាគមន៍សកសួរ និងឃាត់ខ្លួនបុរសជាអ្នករត់កង់បី យកទៅបុស្តិ៍ ព្រមទាំងឱ្យនារីរូបនោះ ទៅដាក់ពាក្យបណ្តឹង។

ចំណែកបុរសជាអ្នករត់ម៉ូតូកង់បី បានបញ្ជាក់ប្រាប់ថា មុនកើតហេតុ គាត់ខឹងនឹងនារីរងគ្រោះដែលបានជេរប្រមាថគាត់ សុទ្ធតែប្រើពាក្យ “កញ្ចាស់ក្បាលហើយ នៅលេងមិនដឹងអីទៀត” ដោយគ្រាន់តែគាត់បាញ់ទឹកត្រូវនាងបន្តិចបន្តួចប៉ុណ្ណោះ ទើបគាត់ទប់កំហឹងមិនបាន ក៏ទះកំផ្លៀងនាង ១ដៃទៅ។

ក្រោយពេលកើតហេតុ បន្ទាប់ពីនារីរូបនោះសម្រេចចិត្តឈប់ប្តឹងផ្តល់ ទើបសមត្ថកិច្ចបានធ្វើលិខិតព្រមព្រៀងបដិសេធពាក្យបណ្តឹង រួចឱ្យទាំងអ្នកទាំង២ត្រឡប់ទៅវិញផ្ទះវិញរៀងៗខ្លួន៕

RELATED ARTICLES