Saturday, October 26, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមមិត្តសច្ចាស្លាប់ថ្ងៃតែមួយ ម៉ែឪកាត់កាល់ ឆាតលា សង្សារ នាំគ្នាលោតទឹក

មិត្តសច្ចាស្លាប់ថ្ងៃតែមួយ ម៉ែឪកាត់កាល់ ឆាតលា សង្សារ នាំគ្នាលោតទឹក

ភ្នំពេញ ៖ យុវុជន២នាក់ បានរាប់អានគ្នាជាមិត្តចិត្តមួយថ្លើមួយ រហូតដល់សច្ចារួមគ្នាថា ទោះមិនបានកើតថ្ងៃតែមួយ តែសូមស្លាប់នៅថ្ងៃតែមួយ ស្រាប់តែក្រោយមក យុវជនម្នាក់ ជួបវិបត្តិគ្រួសារ ត្រូវឪពុកម្តាយកាត់កាល់ ចំណែកការងារក៏មានបញ្ហាផង ក៏សម្រេចចិត្តបបួលមិត្តសម្លាញ់ ដឹកដៃគ្នាឡើងស្ពានជ្រោយចង្វា រួចលោតចូលទឹកទន្លេ សម្លាប់ខ្លួនទាំង២នាក់ ដោយបន្សល់ទុកស្បែកជើង ២គូ និងទូរស័ព្ទ ១គ្រឿង។

ហេតុការណ៍នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ២និង១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៤ នៅចំណុចលើស្ពានជ្រោយចង្វា ស្ថិតក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា។

យុវជនទាំង២នាក់ ដែលលោតទឹកសម្លាប់ខ្លួនជាមួយគ្នា ទី១-ឈ្មោះចិន ចិត្រ អាយុ១៩ឆ្នាំ និងទី២-ឈ្មោះគឹម សាវ័ន អាយុ១៨ឆ្នាំ។ យុវជនទាំង២នាក់ មានស្រុកកំណើតនៅភូមិស្រែកណ្តាល ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ និងស្នាក់នៅបន្ទប់ជួលជាមួយគ្នា ម្តុំផ្សារទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌ ឫស្សីកែវ រាជធានីភ្នំពេញ។

តាមសម្តីយុវជនម្នាក់ ដែលប្រទះឃើញហេតុការណ៍ បានឱ្យដឹងថា មុនពេលកើតហេតុ ខ្លួនបានធ្វើដំណើរឆ្លងកាត់ស្ពានជ្រោយចង្វា រួចប្រទះឃើញសម្ភារៈមួយចំនួន ដែលបន្សល់ទុកនៅលើស្ពាន ទើបឈប់ពិនិត្យមើល ក៏ឃើញស្បែកជើង ២គូ កាបូបលុយ កាបូបស្ពាយ និងកញ្ចប់បារី ព្រមទាំងទូរស័ព្ទ ១គ្រឿង តែមិនឃើញមានមនុស្សទេ រួចក៏ប្រញាប់ទៅរាយការណ៍ប្រាប់សមត្ថកិច្ចភ្លាមៗ ដោយមិនហ៊ានប៉ះពាល់សម្ភារៈទាំងនោះឡើយ។

បន្ទាប់ពីសមត្ថកិច្ចចុះមកដល់ ពិនិត្យមើលឃើញមានសម្ភារៈបន្សល់ទុក រួមមាន ស្បែកជើងចំនួន២គូ កាបូប ស្ពាយ ចំនួន១ កាបូបលុយ ចំនួន២ ទូរស័ព្ទ ចំនួន១គ្រឿង ដែកកេះ១ រួមនិងបារី ចំនួន ២កញ្ចប់។ ដោយឡែកនៅក្នុងទូរស័ព្ទ (មិនមានដាក់លេខកូដសម្ងាត់) សមត្ថកិច្ច បានរកឃើញវីដេអូឃ្លីបមួយ ដែលជនរងគ្រោះទើបនឹងថត អំឡុងពេលដើរឡើងលើស្ពានជ្រោយចង្វា ព្រមទាំងមានឆាតឆ្លើយឆ្លង ផ្តាំលាយុវតីជាសង្សារទៀតផង។

ក្នុងវីដេអូដែលបន្សល់ទុកក្នុងទូរស័ព្ទរបស់យុវជនរងគ្រោះ ឮសំឡេងយុវជនម្នាក់ក្នុងចំណោម២នាក់ បានរៀបរាប់ថា “គិតច្បាស់ហើយ ទោះពួកខ្ញុំមិនបានកើតខែឆ្នាំតែមួយ តែស្លាប់ក្នុងថ្ងៃតែមួយ ពួកខ្ញុំនិយាយទៅ ចាប់ជាតិ កើតជាតិក្រោយមក សូមឱ្យកើតបងប្អូនគ្នាបណ្តោយ ដល់ហើយស្ពានជ្រោយចង្វា…”។

ចំណែកក្នុងឆាតចុងក្រោយ យុវជនរងគ្រោះ បានផ្តាំលាសង្សារបស់ខ្លួន ដែលមានឈ្មោះ Mai SS ថា “ចេញពីធ្វើការនៅអូន? អូនហា បងសុំរឿងមួយ អូនកុំយំស្តាយបងណា បើបងទៅមិនបានលាអូនទេ ទៅស្ពានជ្រោយចង្វា បងអត់មានអីត្រូវគិតទៀតទេ ព្រោះរាល់ថ្ងៃ សល់តែខ្លួន អត់មានអីជាទីពឹងទេ បងលែងចង់ពឹងអូនឯងទៀតហើយ បងខ្លាចចិត្តអូនឯងពេកហើយ បងគ្រាន់តែប្រាប់ថា ស្អែកចាំមើលសុវណ្ណ រិទ្ធី ឡាយផង រឿងពាក្យសន្យាបងថា បងចង់នៅជាមួយអូននោះ បងមិនភ្លេចទេ តែបងវាធ្វើអត់បាន បងសុំទោស លាហើយ…” បន្ទាប់មកយុវជនខាងលើ បានថតរូបស្បែកជើង ២គូ កាបូប និងកញ្ចប់បារី ដែលពួកគេទុកនៅលើស្ពាន រួចផ្ញើទៅឱ្យយុវតីជាសង្សារ រួចក៏នាំគ្នាលោតចូលទឹកលិចបាត់ឈឹងតែម្តង។

តាមសម្តីយុវតីជាសាង្សាររបស់យុវជនដែលគិតខ្លីខាងលើ បានរៀបរាប់ប្រាប់ថា សង្សាររបស់នាង ដែលជាម្ចាស់ទូរស័ព្ទ និងបានមកលោតទឹកសម្លាប់ខ្លួននោះ មានឈ្មោះចិត្រ ចំណែកមិត្តភក្តិម្នាក់ទៀត ដែលមកលោតទឹកជាមួយគ្នា មានឈ្មោះវ័ន។  នាងក៏មិនបានដឹងថា ប្រុសស្នេហ៍របស់នាង មានវិបត្តិអ្វីឱ្យប្រាកដនោះទេ តែនាងឮសង្សារប្រាប់ថា ម៉ាក់ប៉ាគាត់បានកាត់កាល់គាត់ចោល ចំណែកការងាររបស់គាត់ ក៏បាត់បង់។

យុវតីជាសង្សារជនរងគ្រោះ បានបន្តថា នៅពេលដែលនាងទើបចេញពីធ្វើការ នាងទទួលបានសារពីសង្សារ (យុវជនរងគ្រោះ) ដែលគេបានឆាតប្រាប់នាងថា គេទៅលោតទឹកស្ពានជ្រោយចង្វាហើយ តែនាងមិនសូវជឿ ព្រោះពេលឆាតសួរនាំ ឃើញគាត់ចូលមើលរហូត ទើបនាងគិតថា គាត់បោក ឬធ្វើលេងសើចជាមួយនាង។ រហូតដល់ក្រោយពេលដែលសង្សារនាងផ្ញើរូបស្បែកជើង និងកាបូប នៅលើស្ពាន ឱ្យនាងរួចមក នាងក៏ប្រញាប់ទាក់ទងមករកសង្សារភ្លាម តែចាប់ពីពេលនោះមក គឺសង្សាររបស់នាងលែងទទួលទូរស័ព្ទតែម្តង ទើបនាងប្រញាប់ឡើងមកលើស្ពានជ្រោយចង្វា ក៏ប្រទះឃើញមានការផ្អើលឆោឡោតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ច  បានចុះអន្តរាគមន៍ដល់ទីតាំងកើតហេតុ និងបានប្រមូលវត្ថុតាងទាំងអស់ ទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រោយចង្វា រង់ចាំស្រាវជ្រាវរកសាច់ញាតិជនរងគ្រោះ និងតាមស្វែងរកសពយុវជនទាំង២នាក់ ក្នុងករណីដែលយុវជនទាំងពីរ ពិតជាបានគិតខ្លីលោតទឹកសម្លាប់ខ្លួនប្រាកដមែន៕

RELATED ARTICLES