Saturday, October 26, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមចាប់ឡាន១គ្រឿង ដឹកជ្រូកក្លាស្សេខូចគុណភាព ១១០ក្បាល

ចាប់ឡាន១គ្រឿង ដឹកជ្រូកក្លាស្សេខូចគុណភាព ១១០ក្បាល

ខេត្តបាត់ដំបង ៖ មន្ត្រីគយនិងរដ្ឋាករ សហការជាមួយមន្ត្រីជំនាញការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ក.ប.ប សាខាខេត្តបាត់ដំបង បានធ្វើការត្រួតពិនិត្យរថយន្ត ១គ្រឿង ដែលបានដឹកជ្រូក ក្លាស្សេ ចំនួ១១០ក្បាល និងរកឃើញថាសុទ្ធតែខូចគុណភាព។

តាមប្រភពពីមន្ត្រីជំនាញ បានឱ្យដឹងថា កាលពីរសៀលថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៤ នៅភូមិសាស្ត្រស្រុកថ្មគោល ខេត្តបាត់ដំបង មន្ត្រីនៃការិយាល័យស្រាវជ្រាវនិងបង្ក្រាបអំពើរត់ពន្ធតំបន់៤ នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានសហការជាមួយកងរាជអាវុធហត្ថលើផ្ទៃប្រទេស ធ្វើការឃាត់ត្រួតពិនិត្យរថយន្ត ១គ្រឿង ម៉ាក Lexus កំពុងដឹកជញ្ជូនជ្រូកក្លាស្សេ ចំនួន១១០ក្បាល ទម្ងន់ប្រមាណ ៨៨០គីឡូក្រាម ដែលធ្វើដំណើរចេញពីតំបន់ព្រំដែនប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយពុំមានឯកសារបែបបទនាំចូល។

ក្រោយមន្ត្រីជំនាញធ្វើការត្រួវពិនិត្យ លទ្ធផលបញ្ជាក់ថា ជ្រូកក្លាស្សេទាំងអស់ ខូចគុណភាព វេចខ្ចប់គ្មានអនា ម័យ និងដឹកជញ្ជូនមិនត្រឹមត្រូវតាមស្តង់ដារបច្ចេកទេស។ ដូចនេះសមត្ថកិច្ចចម្រុះ បានសុំការអនុញ្ញាតពីព្រះ រាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង ដើម្បីធ្វើការដុតកម្ទេចចោលជ្រូកក្លាស្សេខូចគុណភាពនេះ តាមនីតិវិធី៕

RELATED ARTICLES