Saturday, October 26, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមទាហានយួន បោះតង់លើដីខ្មែរ រកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត

ទាហានយួន បោះតង់លើដីខ្មែរ រកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត

ខេត្តកណ្តាល ៖ ក្រោយមានគណនីហ្វេសប៊ុកមួយ បានថតបង្ហោះរូបភាពកងកម្លាំងទាហានវៀតណាម មកបោះតង់ ចំនួន២ទីតាំង នៅក្នុងភូមិសាស្ត្រក្រុងសំពៅពូន ខេត្តកណ្តាល  ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សខេត្តកណ្តាល បានចេញមកបំភ្លឺ ដោយបញ្ជាក់ថា ក្រុមទាហានទាំងនោះ គឺជាក្រុមការងារស្រាវជ្រាវរុករកអដ្ឋិ ធាតុកងទ័ពស្ម័គ្រចិត្តនិងជំនាញការវៀតណាម។

គួរបញ្ជាក់ថា កាលពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៤ មានគណនីហ្វេសប៊ុកមួយ ឈ្មោះឈាង គិម សេង បានថតផ្តិតយករូបភាពកងកម្លាំងទាហានវៀតណាម ដែលបានមកបោះតង់ ចំនួន២ទីតាំង នៅក្នុងភូមិសាស្ត្រក្រុងសំពៅលូន ខេត្តកណ្តាល ដោយភ្ជាប់ជាមួយនឹងសំណេរថា “ជាដំបូង ខ្ញុំសូមអភ័យទោសដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ នៅឃុំសំពៅពូន បើសិនខ្ញុំនិយាយទៅមានការលើសលស់ខ្វះខាតដោយប្រការណាមួយ ដោយហេតុខ្ញុំនៅឆ្ងាយ និងមិនដឹងសួរអ្នកណា ខ្ញុំមានសំណួរចង់សួរថា ទាហានវៀតណាម មកបោះតង់ក្នុងបរិវេណសាលា និងវត្តកោះទៀវ តើភូមិ-ឃុំ ដឹងឮទេ? ហើយមកក្នុងគោលបំណងអ្វី? ខ្ញុំមានសំណួរតែប៉ុណ្ណឹងទេ បើខុសឆ្គង សូមថ្នាក់ដឹកនាំយោគយល់ដោយក្តីអនុគ្រោះ”។

ក្រោយទទួលបានព័ត៌មានភ្លាម អនុវត្តតាមបទបញ្ជាលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានបញ្ជាឱ្យលោកអធិការនគរបាលក្រុងសំពៅពូន ស្រាវជ្រាវករណីខាងលើ ជាលទ្ធផល ៖

យោងតាមសេចក្តីបំភ្លឺព័ត៌មាន ចុះថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៤ របស់រដ្ឋបាលក្រុងសំពៅពូន  ដោយអនុវត្តតាមកំណត់ហេតុកិច្ចសហប្រតិបត្តិការស្តីពីផែនការបន្តស្រាវជ្រាវរុករកជីកលើកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តនិងជំនាញការវៀតណាម ជំហានទី២៣ រដូវប្រាំង ឆ្នាំ២០២៣-២០២៤ រវាងគណៈប្រតិភូគណៈកម្មាធិការថ្នាក់ជាតិនៃសា ធារណរដ្ឋសង្គមនិយមវៀតណាម  និងគណៈប្រតិភូគណៈកម្មាធិការនៃរាជរដ្ឋាភិបាល ព្រះរាជាណាចក្រកម្ពុជា ដែលបានចុះហត្ថលេខា កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣។

កងកម្លាំងតំបន់ប្រតិបត្តិការសឹករងកណ្តាល យោធាភូមិភាគពិសេស បានសហការជាមួយក្រុម K90 ភាគីវៀតណាម ចុះស្រាវជ្រាវ រុករក ជីកលើកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាម ដែលបានបាត់បង់ជីវិតក្នុងសម័យសង្គ្រាម កន្លងមក នៅភូមិសាស្ត្រក្រុងសំពៅពូន ដោយពេលវេលាបំពេញភារកិច្ចការជីកលើកអដ្ឋិធាតុ ចាប់ផ្តើមពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ដល់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤។ ក្រោយពីការបំពេញភារកិច្ចត្រូវបានបញ្ចប់ ក្រុម K90 ភាគីវៀតណាម នឹងចាកចេញត្រឡប់ចូលប្រទេសវៀតណាម វិញ តាមច្រកទ្វារអន្តរជាតិជ្រៃធំ។

អាស្រ័យហេតុនេះ សូមសាធារណជន អ្នកសារព័ត៌មាន ពិសេសអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម ជ្រាប សូមកុំមានការភាន់ច្រឡំ…៕

RELATED ARTICLES