Saturday, October 26, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម នាំសង្សារដើរលក់ថ្នាំញៀន ជាប់ខ្នោះទាំងគូ

 នាំសង្សារដើរលក់ថ្នាំញៀន ជាប់ខ្នោះទាំងគូ

ខេត្តបាត់ដំបង ៖ បុរសម្នាក់ បាននាំគូស្នេហ៍ជួញដូរគ្រឿងញៀន ដើម្បីយកប្រាក់មកចាយវាយ ចុងក្រោយត្រូវបានកម្លាំងជំនាញអាវុធហត្ថស្រាវជ្រាវចាប់ឃាត់ខ្លួនបានទាំងគូ ដោយដកហូតបានវត្ថុតាងជាក់ស្តែង ថ្នាំញៀន ចំនួន៤កញ្ចប់។

ការឃាត់ខ្លួនគូស្នេហ៍លក់ថ្នាំញៀននេះ បានធ្វើឡើង កាលពី នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៤ នៅចំណុចភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។

ជនសង្ស័យជាគូស្នេហ៍ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន ទី១-ឈ្មោះសិទ្ធ ស៊ីធឿន ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរកម្មករ និងទី២-ឈ្មោះតូ សារុន ភេទស្រី អាយុ៣៥ឆ្នាំ មុខរបរកម្មករ។ ទាំង២នាក់ ស្នាក់នៅផ្ទះជួលក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។

តាមប្រភពសីមត្ថកិច្ច បានឱ្យដឹងថា កាលពីថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៤ នៅចំណុចភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង កម្លាំងជំនាញអាវុធហត្ថប្រឆាំងគ្រឿងញៀន ខេត្តបាត់ដំបង បានចុះបង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ដោយឃាត់ខ្លួនជនសង្ស័យ ចំនួន២នាក់ (១-ឈ្មោះសិទ្ធ ស៊ីធឿន ២-ឈ្មោះតូ សារុន) ព្រមទាំងដកហូតបានវត្ថុតាង រួមមាន គ្រឿងញៀនប្រភេទម៉ាទឹកកក ចំនួន៤កញ្ចប់ ទម្ងន់ ១៦,១៧ក្រាម។ ជញ្ជីងថ្លឹងគ្រឿងញៀន ចំនួន១គ្រឿង។ ថង់សម្រាប់វេចខ្ចប់គ្រឿងញៀន មួយចំនួន។ ទូរស័ព្ទ ចំនួន២គ្រឿង និងម៉ូតូ ១គ្រឿង ម៉ាក Honda PCX ពណ៌ស ពាក់ស្លាកលេខ បាត់ដំបង 1AT-8244 លេខតួ KF44E-6200904។

ជនសង្ស័យទាំង២នាក់ រួមនិងវត្ថុតាង ត្រូវបានកម្លាំងជំនាញអាវុធហត្ថ រៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES