Saturday, October 26, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបើកម៉ូតូដឹកបន្លែដួល ផ្ទុះឆេះហ្មត់

បើកម៉ូតូដឹកបន្លែដួល ផ្ទុះឆេះហ្មត់

ភ្នំពេញ ៖ បុរសម្នាក់ បើកម៉ូតូដឹកបន្លែ ចេញពីផ្សារនាគមាស គោលដៅយកទៅដាក់ផ្សារជម្ពូវ័ន ស្រាប់តែធ្វើដំណើរបានពាក់កណ្តាលផ្លូវ ដួលម៉ូតូ អូសទៅនឹងថ្នល់ បែកផ្កាភ្លើង ធ្វើឱ្យកើតជាអណ្តាតភ្លើង ឆាបឆេះម៉ូតូខ្ទេច ចំណែកបុរសជាអ្នកបើកបរ សំណាងល្អគ្រាន់តែរងរបួសបន្តិចបន្តួចប៉ុណ្ណោះ។

ហេតុការណ៍គ្រោះថ្នាក់នេះ បានកើតឡើងកាលពីវេលាម៉ោង៤ទៀបភ្លឺ ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៤ នៅតាមបណ្តោយផ្លូវ២០០៤ ហៅផ្លូវម៉ៃដា ស្ថិតក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។

ម៉ូតូដែលរងការឆាបឆេះ ម៉ាកហុងដា ឌ្រីម សេ១២៥ ពាក់ស្លាកលេខ កំពង់ចាម 1D-8950។ ចំណែកអ្នកបើកបរ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ។

តាមសម្តីបុរសម្ចាស់ម៉ូតូ ដែលសុំមិនបញ្ចេញឈ្មោះ បានរៀបរាប់ប្រាប់ថា មុនពេលកើតហេតុ គាត់បានដឹកបន្លែ ពីផ្សារនាគមាស ហើយយកទៅដាក់ផ្សារជម្ពូវ័ន លុះពេលធ្វើដំណើរមកដល់ត្រង់ចំណុចកើតហេតុ បានរេចង្កូតដួលអូសទៅនឹងថ្នល់ បណ្តាលឱ្យបែកផ្កាភ្លើង ហើយ គម្របសាំងបានខ្ទាតចេញ ធ្វើឱ្យហៀរសាំង កើតជាការឆាបឆេះម៉ូតូគាត់យ៉ាងសន្ធោសន្ធៅតែម្តង។

បុរសម្ចាស់ម៉ូតូ បន្តថា ខណៈពេលឆេះភ្លាមៗ ដោយនៅយប់នោះ ផ្ទះប្រជាពលរដ្ឋនៅជិតកន្លែងកើតហេតុ មិន ទាន់បើកទ្វារ ពិបាកនឹងពន្លត់ ទើបធ្វើឱ្យភ្លើងបានឆាបឆេះម៉ូតូរបស់គាត់អស់ទាំងស្រុងតែម្តង សល់តែគ្រោងឆ្អឹងដែកប៉ុណ្ណោះ។

ក្រោយពេលកើតហេតុ បុរសជាម្ចាស់ម៉ូតូ ដែលរងរបួសស្រាល ដោយឃើញម៉ូតូរបស់ខ្លួនត្រូវបានភ្លើងឆេះអស់គ្មានសល់ទៅហើយ ក៏ហៅម៉ូតូកង់បី ជិះចេញទៅបាត់ ដោយទុកម៉ូតូដែលឆេះខ្ទេចខាងលើ នៅកន្លែងកើតហេតុ។ បន្ទាប់មក កម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ បានយក ឆ្អឹងខ្មោចម៉ូតូខាងលើ ទៅរក្សាទុកនៅប៉ុស្តិ៍នគរបាល ទុកប្រគល់ឲ្យម្ចាស់វិញ ឬវ៉ៃចេញជាអេតចាយ៕

RELATED ARTICLES