ភ្នំពេញ៖តារាកំប្លែងពូណុយ និងនាយក្លុកក្លុក បានបង្ហាញខ្លួននៅថ្ងៃសន្និសីទកាសែតកាលពីថ្ងៃទី៩ ខែមីនា នៅសណ្ឋាគារSun & Moon ក្រោមអធិបតីភាពលោកជំទាវសុខ រស្មី និងស្វាមី ជាម្ចាស់ក្រុមហ៊ុនសារ៉ាយសមុទ្រស៊ីប៊ែលប៉ារីស និងអគ្គនាយកមន្ទីរពិសោធន៍ មកពីប្រទេសបារាំង ។
នៅចំពោះមុខអ្នកសារព័តមានពូណុយ បានថ្លែងថាក្នុងនាមជាBA ស៊ីប៊ែលប៉ារីស ម្នាក់លោកលោកសប្បាយ ចិតុ្តដែលទើបតែ១ឆ្នាំសោះផលិតផលខាងលើនេះទទួលបានជោគជ័យនៅកម្ពុជា ហើយពេលនេះលោកនិងឪពុកម្ដាយនៅស្រុកក៍លក់ផលិតផលនេះខ្លួនឯងផងដែរ។ពូណុយ បន្ថែមថាលោកមិនមែនចេះតែផ្សព្វផ្សាយផលិតផលយកតែលុយទេ តែនាយមើលដែរថាផលិតផលនោះមានគុណភាពទើបលោកព្រមឃោសនាឲ្យដើម្បីឲ្យFan នាយមិនមានការខកចិត្ត។នាយថាការងារសព្វថ្ងៃរបស់នាយប្រើការគិតច្រើនទៅលើការនិពន្ធរឿងថ្មីៗហើយតំណើរការរលូនបានដោយសារតែមានស៊ីប៊ែលបារីសជួយទើបធ្វើឲ្យសុខភាពលោកល្អធ្វើការបានរហ័ស។
ពួណុយ ថាលោកមិនដែលធ្លាប់គិតថាមានការងារសិល្បៈលោកឈានមកដល់ចំណុចដូចសព្វថ្ងៃឡើយ ព្រោះនៅពេលដែលនាយធ្លាក់ដល់ចំណុចសូន្យធ្លាប់ចង់ធ្វើអត្ដឃាតចំនួន៣លើកមកហើយតាមរយៈការលេបថ្នាំសម្លាប់ខ្លួន ព្រោះនាយជំពាក់លុយគេច្រើនពេក។ប៉ុន្ដែពេលនេះលោកបានក្រោកឈរឡើងវិញបានគឺល្បីដោយ សារតែTik Tok ល្បីដោយសារតែខ្មោចជួយ ហេតុនេះនាយមានតែអរគុណដល់អ្នកគាំទ្រ។
ដោយឡែកសម្រាប់នាយក្លុក ក្លុក ដែលជាInfluencer ម្នាក់នៅលើបណ្ដាញសង្គមហើយក៍ជាBA ស៊ីប៊ែលប៉ារីស ម្នាក់ដែរបានថ្លែងថានេះជាផលិតផលបែបស្ដង់ដាហើយមានគុណណភាពខ្ពស់។លោកថាពីមុននាយអត់ជឿរទេគេឲ្យមកទុកចោល តែពេលលេបសាកទៅឃើញល្អ ។នាយថាពេលនាយយកផលិតផលមួយនេះទៅជូនយាយតាចាស់ៗតាមខេត្តឃើញគាត់ប្រើត្រូវនាយសប្បាយចិត្ត។លោកក្លុក ក្លុក ថាបច្ចុប្បន្ននាយធ្វើវីដេអូឲ្យក្រុមហ៊ុនផ្សេងៗបានដក១០% សម្រាប់ជួយដល់ចាស់ជរា ហើយផលិតផលដែលនាយទទួលការផលិតវីដេអូនោះទាល់តែមានការទទួលស្គាល់ពីក្រសួងពាក់ព័ន្ធដែរទើបនាយទទួលធ្វើការ។
ក្រៅពីពូណុយ ,នាយក្លុក ក្លុក នោះក៍មានអ្នកកាសែតOnline ម្នាក់ទៀតជាBA របស់ស៊ីប៊ែលប៉ារីស គឺលោកសុវណ្ណ រិទ្ធី និងអ្នកចែកចាយផលិតផលខាងលើជាច្រើននាក់ផងដែរ បង្ហាញខ្លួនក្នុងកម្មវិធីដ៍ធំនោះ។
លោកជំទាវសុខ រស្មី បានមានប្រសាសន៍ថាផលិតផលស៊ីប៊ែលប៉ារីស នាំចូលពីបារាំងពិតៗ មិនមែនវេចខ្ចប់នៅក្នុងស្រុកនោះទេ ហើយមូលហេតុដែលលោកស្រីនាំយកផលិតផលមួយនេះមកខ្មែរគឺដើម្បីជួយដល់ ប្រជា ជនកម្ពុជាមានសុខភាពល្អ ពេលបានប្រើប្រាស់ផលិតផលនេះ។ចំពោះការធ្វើសន្និសីទកាសែតនៅថ្ងៃនេះដើម្បីបញ្ជាក់ពីអ្នកជំនាញមកពីបារាំងថាផលិតផលនេះគឺពិតជាមានគុណភាពមែន ហើយម្យាងទៀតលោកស្រីក៍បានជូនអគ្គនាយកមន្ទីរពិសោធន៍ មកពីប្រទេសបារាំង ទៅដើរកម្សាន្ដនៅតំបន់ទេសចរណ៍ល្បីៗជាច្រើនរបស់ខ្មែររួមទាំងបានញាំអាហាររបស់ខ្មែរជាច្រើនមុខ មានទាំងបង្អែម និងទឹកអំពៅរបស់ខ្មែរយើងផងដែរ។លោកជំទាវបន្ថែមថាស៊ីប៊ែលប៉ារីស មិនមែនតែតម្រូវទីផ្សារនៅខ្មែរទេតែក៍មានទីផ្សារនៅ ប្រទេសខាងប៉ែកនៅអ៊ឺរ៉ុប និងអាស៊ីជាច្រើនទៀតផងដែរ។
ដោយឡែកលោកអគ្គនាយកមន្ទីរពិសោធន៍ មកពីប្រទេសបារាំងវិញបានមានប្រសាសន៍ថាលោកជំទាវសុខ រស្មី មិនមែនលក់ផលិតផលនេះដើម្បីតែលុយទេ តែលោកស្រីគាត់ចង់ជួយដល់ពលរដ្ឋខ្មែរឲ្យមានសុខភាពល្អ។លោកដុកទ័រអះអាងដែរថាផលិតផលនេះគឺពិតជានាំចូលពីបារាំងសុទ្ធមែន ដោយឆ្លងកាត់មន្ទីពិសោធន៍យ៉ាងត្រឹមត្រូវទើបយកមកលក់ឲ្យពលរដ្ឋប្រើប្រាស់។
ទាំងពូណុយ និងនាយក្លុក ក្លុក សុទ្ធតែបង្ហាញពីមោទនភាពដែលបានក្លាយជាBA ស៊ីប៊ែលប៉ារីស ហើយគេចាំមើល ថាតើBA បន្ទាប់ជាអ្នកណា ?