Thursday, November 28, 2024
Homeសេដ្ឋកិច្ចសាកលលោកអាមេរិក ​ផលិតការងារ ថ្មី២២៧.០០០នាក់ ​ក្នុងខែ​មករា​ខណៈ ​អ្នកអត់​ការងារ​៤,៨%

អាមេរិក ​ផលិតការងារ ថ្មី២២៧.០០០នាក់ ​ក្នុងខែ​មករា​ខណៈ ​អ្នកអត់​ការងារ​៤,៨%

ទីផ្សារការងារ

អាមេរិក៖ បណ្តានិយោជក​សហរដ្ឋអាមេរិក​បាន​បង្កើន​ការ​ជួល​កម្លាំងពល​កម្ម​កាលពី​ខែ​មុន​ ដែល​ផលិតការងារ​បន្ថែម​ដល់​ប្រជាជន​អាមេរិក​ប្រមាណជា​២២៧.០០០នាក់​ហើយ​មាន​ជនជាតិ​អាមេរិកាំង​កាន់​តែ​ច្រើន​ចាប់ផ្តើម​ស្វែងរក​ការងារ​ធ្វើ​ ​ជា​សញ្ញាមួយ​​ដែល​លោកប្រធានាធិបតី​ដូណាល់ ត្រាំទទួលបាន​មរតកនៃទីផ្សារ​ការងារ​រឹងមាំមួយ ។

ក្រសួងការពារ​បាន​ថ្លែងថា​កំណើន​នៃទីផ្សារការងារ​ក្នុងខែ​មករា​គឺស្ថិតក្នុង​កម្រិត​ប្រសើរបំផុត​ចាប់តាំងពី​ខែកញ្ញា​ ហើយ​វា​ក៏​ជាការ​សម្រេចបាន​លើស​ពី​កំណើន​ប្រចាំខែ​ជាមធ្យម​កាលពីខែមុន ១៨៧.០០០នាក់​កាលពីឆ្នាំ​មុន​។

អត្រាអត់ការងារ​​កើនឡើង​​បន្តិច​ប៉ុណ្ណោះ​ដែលនៅតែ​ស្ថិត​ក្នុង​កម្រិត​ទាបដដែល​គឺ​ពី​៤,៧%ក្នុងខែធ្នូឆ្នាំ​២០១៦​មក​៤,៨%​ក្នុងខែ​មករា។ ប៉ុន្តែ​អត្រានេះ​បាន​កើន​ឡើង​ចំពោះហេតុផលនៃការ​លើកទឹកចិត្ត​ដូចយ៉ាង ប្រជាជន​អាមេរិកាំង​កាន់តែ​ច្រើន​បាន​ចាប់ផ្តើម​ស្វែងរក​ការងារ​ធ្វើ​ បើទុក​ជា​ក្នុង​ចំណោមពួកគេ​ទាំងអស់​មិន​អ្នក​រកការងារបាន​ភ្លាមៗ​យ៉ាងណាក្តី ។

លោក Gus Faucher សេដ្ឋវិទូមួយរូបដែលបម្រើការនៅទីភ្នាក់ងារ PNC ឲ្យ​ដឹងថា​ការកើនឡើង​ក្នុង​អត្រា​អត់ការងារ​ធ្វើ​បានគេបាន​ស្រង់​ចេញពី​ទាំងពលរដ្ឋ​ធ្វើការ​និង​កំពុង​ស្វែងរក​ការងារធ្វើ​។  ចំណែក​ប្រាក់ឈ្នួល​​គិតជា​ម៉ោង​បានឡើង​ថ្លៃ​កាល​ពីខែមុន ហើយពលរដ្ឋ​មួយ​ចំនួនដែលជាអ្នកធ្វើការងារ​ក្រៅម៉ោង​នឹង​ចង់​ធ្វើការ​ពេញម៉ោង​។

គួរបញ្ជាក់ថា​តួលេខការងារ​ក្នុងខែមករា​ដែល​មាន​ឥទ្ធិពល​លើការ​ជួល​កម្លាំងពល​កម្ម​ កើតឡើង​មុនពេល​លោកត្រាំ​ចូលកាន់តំណែង​កាលពីថ្ងៃទី២០ខែមករា​។

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

RELATED ARTICLES