ទីផ្សារការងារ
អាមេរិក៖ បណ្តានិយោជកសហរដ្ឋអាមេរិកបានបង្កើនការជួលកម្លាំងពលកម្មកាលពីខែមុន ដែលផលិតការងារបន្ថែមដល់ប្រជាជនអាមេរិកប្រមាណជា២២៧.០០០នាក់ហើយមានជនជាតិអាមេរិកាំងកាន់តែច្រើនចាប់ផ្តើមស្វែងរកការងារធ្វើ ជាសញ្ញាមួយដែលលោកប្រធានាធិបតីដូណាល់ ត្រាំទទួលបានមរតកនៃទីផ្សារការងាររឹងមាំមួយ ។
ក្រសួងការពារបានថ្លែងថាកំណើននៃទីផ្សារការងារក្នុងខែមករាគឺស្ថិតក្នុងកម្រិតប្រសើរបំផុតចាប់តាំងពីខែកញ្ញា ហើយវាក៏ជាការសម្រេចបានលើសពីកំណើនប្រចាំខែជាមធ្យមកាលពីខែមុន ១៨៧.០០០នាក់កាលពីឆ្នាំមុន។
អត្រាអត់ការងារកើនឡើងបន្តិចប៉ុណ្ណោះដែលនៅតែស្ថិតក្នុងកម្រិតទាបដដែលគឺពី៤,៧%ក្នុងខែធ្នូឆ្នាំ២០១៦មក៤,៨%ក្នុងខែមករា។ ប៉ុន្តែអត្រានេះបានកើនឡើងចំពោះហេតុផលនៃការលើកទឹកចិត្តដូចយ៉ាង ប្រជាជនអាមេរិកាំងកាន់តែច្រើនបានចាប់ផ្តើមស្វែងរកការងារធ្វើ បើទុកជាក្នុងចំណោមពួកគេទាំងអស់មិនអ្នករកការងារបានភ្លាមៗយ៉ាងណាក្តី ។
លោក Gus Faucher សេដ្ឋវិទូមួយរូបដែលបម្រើការនៅទីភ្នាក់ងារ PNC ឲ្យដឹងថាការកើនឡើងក្នុងអត្រាអត់ការងារធ្វើបានគេបានស្រង់ចេញពីទាំងពលរដ្ឋធ្វើការនិងកំពុងស្វែងរកការងារធ្វើ។ ចំណែកប្រាក់ឈ្នួលគិតជាម៉ោងបានឡើងថ្លៃកាលពីខែមុន ហើយពលរដ្ឋមួយចំនួនដែលជាអ្នកធ្វើការងារក្រៅម៉ោងនឹងចង់ធ្វើការពេញម៉ោង។
គួរបញ្ជាក់ថាតួលេខការងារក្នុងខែមករាដែលមានឥទ្ធិពលលើការជួលកម្លាំងពលកម្ម កើតឡើងមុនពេលលោកត្រាំចូលកាន់តំណែងកាលពីថ្ងៃទី២០ខែមករា។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា