ទីផ្សារកៅស៊ូថៃ៖ តម្លៃកៅស៊ូបានចាប់ផ្តើមធ្លាក់ថ្លៃបន្ទាប់ពីការកើនឡើងក្នុងអំឡុងពេលជាងមួយខែមកនេះ។
កសិករក្នុងខេត្តយ៉ាឡាប្រទេសថៃកំពុងរួសរាន់ជៀកៅស៊ូបន្តើៗស្របពេលដែលខ្លួនបានធ្វើវាជាងមួយខែមកហើយចាប់តាំងពីទឹកជំនន់បានអូសបន្លាយពេលយូរដែលនាំឲ្យមានផលប៉ះពាល់ធ្ងន់ធ្ងរដល់ជីវភាពរស់នៅរបស់ពួកគាត់ ។
តម្លៃកៅស៊ូសន្លឹកមានហាងឆេងលើសពី៩០បាតក្នុងមួយគីឡូក្រាម បានធ្លាក់ថ្លៃជាង១០បាតកាលពីប៉ុន្មានថ្ងៃមុននេះ។
លោក Asan Nita អ្នកដាំដុះកៅស៊ូម្នាក់ក្នុងខេត្តយ៉ាឡាបានថ្លែងថាលោកបួងសួងឲ្យតម្លៃកៅស៊ូនឹងនៅតែមានលំនឹងដដែល ។ ខណៈការអប់រំនិងការប្រើប្រាស់ប្រចាំថ្ងៃរបស់កូនៗលោកជាការចំណាយដ៏ធំ លោក Asan បានអត្ថាធិប្បាយថាបណ្តាអ្នកបង្កបង្កើនផលកៅស៊ូគួរតែបន្តជៀកៅស៊ូតទៅទៀត ប្រសិនជាតម្លៃកៅស៊ូនៅតែស្ថិតក្នុងហាងឆេង៣០បាតក្នុងមួយគីឡូក្រាម។
ទោះជាយ៉ាងណាតម្លៃកៅស៊ូធម្មជាតិបានចាប់ផ្តើមធ្លាក់ថ្លៃចាប់តាំងពីចុងខែមករាមក ការផ្គត់ផ្គង់លើសជាកត្តាមួយដែលនាំឲ្យតម្លៃហាងឆេងធ្លាក់ថ្លៃបែបនេះ ។
កៅស៊ូសន្លឹក
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា