Thursday, November 28, 2024
Homeសេដ្ឋកិច្ចសាកលលោកតម្លៃ​កៅស៊ូ​​ ចាប់ផ្តើម​ធ្លាក់ ថ្លៃបន្ទាប់ពី​..

តម្លៃ​កៅស៊ូ​​ ចាប់ផ្តើម​ធ្លាក់ ថ្លៃបន្ទាប់ពី​..

ទីផ្សារកៅស៊ូថៃ៖ តម្លៃ​កៅស៊ូ​​​បាន​ចាប់ផ្តើម​ធ្លាក់ថ្លៃ​បន្ទាប់ពី​ការកើនឡើងក្នុង​អំឡុងពេ​លជាងមួយខែមកនេះ។

កសិករ​ក្នុង​ខេត្ត​យ៉ាឡា​ប្រទេស​ថៃ​​កំពុង​រួសរាន់ជៀកៅស៊ូបន្តើៗ​ស្របពេល​ដែល​ខ្លួន​បាន​ធ្វើវា​ជាងមួយខែ​មកហើយ​ចាប់តាំងពី​​ទឹកជំនន់​បាន​អូសបន្លាយពេល​​យូរ​ដែល​នាំឲ្យមាន​ផលប៉ះពាល់ធ្ងន់ធ្ងរ​ដល់​ជីវភាព​រស់នៅ​របស់ពួកគាត់ ។

តម្លៃ​កៅស៊ូសន្លឹក​​មាន​ហាងឆេង​លើសពី​៩០បាត​ក្នុងមួយគីឡូក្រាម​ បាន​ធ្លាក់​ថ្លៃ​ជាង​១០បាត​កាលពី​ប៉ុន្មានថ្ងៃមុន​នេះ​។

លោក Asan Nita អ្នក​ដាំដុះកៅស៊ូ​ម្នាក់ក្នុងខេត្តយ៉ាឡាបានថ្លែងថា​លោក​​បួងសួង​ឲ្យ​​តម្លៃ​កៅស៊ូ​នឹងនៅតែ​មាន​លំនឹង​ដដែល ។ ខណៈ​ការ​អប់រំ​និងការ​ប្រើ​ប្រាស់​ប្រចាំ​ថ្ងៃ​របស់​កូន​ៗ​លោក​ជាការចំណាយ​ដ៏​ធំ លោក Asan បាន​​អត្ថាធិប្បាយ​ថាបណ្តាអ្នកបង្កបង្កើនផល​កៅស៊ូ​គួរតែ​បន្ត​ជៀ​កៅស៊ូ​តទៅទៀត​ ប្រសិនជា​តម្លៃ​កៅស៊ូ​នៅតែស្ថិតក្នុង​ហាងឆេង​៣០បាត​ក្នុងមួយគីឡូក្រាម។

ទោះជាយ៉ាងណា​តម្លៃ​កៅស៊ូធម្មជាតិ​បាន​ចាប់ផ្តើម​ធ្លាក់ថ្លៃ​ចាប់តាំងពី​ចុង​ខែ​មក​រា​​មក ការផ្គត់ផ្គង់​លើសជា​កត្តាមួយ​ដែលនាំឲ្យ​តម្លៃ​ហាងឆេង​ធ្លាក់ថ្លៃបែបនេះ ។

កៅស៊ូសន្លឹក

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

RELATED ARTICLES