Sunday, November 17, 2024
Homeតារាខ្មែរមាស សុខសោភា ៖ធ្វើថៅកែខ្លួនឯងបន្ដទៀត

មាស សុខសោភា ៖ធ្វើថៅកែខ្លួនឯងបន្ដទៀត

ភ្នំពេញ៖ពេញ១ឆ្នាំ២០២៣ មាស សុខសោភា អត់ចូលច្រៀងនៅផលិតកម្មខាងក្រៅ​ណា​ទាំង​អស់​ក្រោយ​​ចេញ​ពីរាម តែនាងសម្ងំច្រៀងនៅផលិតកម្មខ្លួនឯងCamtrax Music ដែលមាន​ស្វាមីនាង លោក អ៊ឹត រ៉ាដា និងបងប្រុសនាងលោកមាស សុខរតនៈ ជាអ្នកគ្រប់គ្រង​និង​ដឹក​នាំផលិតMV  ប៉ុន្ដែ​អ្នកជំនាញសិល្បៈបានព្រមានសុខ​សោភា ថាបើនាងនៅតែបន្ដច្រៀង​ផលិតកម្មផ្ទាល់ខ្លួន ធ្វើថៅ​កែផង ច្រៀងផងបែបនេះទៀត​នោះសោភា នឹងពិបាកប្រជែងទីផ្សារ ពីព្រោះធនធានមនុស្សតិច គ្មានអ្វីថ្មី ឬ​ចេញបទដដែល …។ក្រោយមានការលើកឡើង​បែប​នេះ​អ្នកគាំទ្រសុខសោភា រងចាំមើល​ថា​តើនៅឆ្នាំ២០២៤ នេះសោភា នឹងទៅចូល​ច្រៀងនៅ​ផលិតកម្មណា ?ឬមួយនាងបន្ដច្រៀង​នៅផលិតកម្មផ្ទាល់ខ្លួនបន្ដទៀត ?

 ចម្លើយបានបញ្ជាក់ឲ្យគ្រប់គ្នាបានឃើញថាមាស សុខសោភា នៅតែច្រៀងនៅ​ផលិត​កម្មខ្លួនឯងទៀតមែនគិតត្រឹមខែមីនា ឆ្នាំ២០២៤ នេះ។សុខសោភា បានជូនដំណឹងទៅFan របស់នាងនូវបទថ្មីរបស់នាង”2Am “ដែលនឹងចេញ Full MV ឆាប់ៗនេះ ហើយតាមរយៈTrailer MV នោះសុខសោភា បានថតជាមួយជនជាតិបរទេសជាមួយឈុតរ៉ូបសម្រិត​សម្រាំងជាពិ​សេស​និងមានឈុតខ្លះបែបមើលទៅស្រើបស្រាលទៀតផង ដែលបទនេះ នឹងចេញ នៅ Camrax Music ។ប្រភពបានឲ្យដឹងថាសុខសោភា លើកនេះក៍មិនខុសពីមុនៗដែរ ពោលគឺ ការថតMV ទោះមានឈុតខ្លះបែបរោលរាល ដាស់អារម្មណ៍បន្ដិចមែន តែនាងត្រូវបានស្វាមី គាំទ្រ​យ៉ាង​ពេញទំហ៊ឹងតែម្ដង ព្រោះភាគច្រើនបទទាំងនោះនៅផលិតកម្មនាង គឺប្ដីនាង​ជា​Director តែម្ដង។ព័តមានបានឲ្យដឹងថាកុំថាឡើយMV រាងក្ដៅសាច់ប៉ុណ្ណោះ ប្ដីសោភា មិនខឹង ប៉ុន្ដែ​មាន​ពេលខ្លះលោកឆន សុវណ្ណារាជ អោបថើបសុខសោភា លោករ៉ាដា ជាអ្នក​ថតរូប​ភាព​នោះឲ្យ​ថែម​ទៀត​​ផង ដែលចំណុចទាំងនេះហើយនាំឲ្យសោភា ពេញចិត្តប្ដីស្ដូក ព្រោះតែនាង​ចង់​កាន់​ដៃ​បុរសម្នាក់ដែលស្គាល់និងយល់ច្បាស់ពីអាជីពរបស់នាង មិនប្រចណ្ឌ ឬហួងហែង ដែល​ប្រុស​នោះគឺលោកអ៊ឹត រ៉ាដា មានគ្រប់ចំណុចទាំងអស់ ហេតុនេះហើយបានជាពួកគេបាន​កាន់​ដៃគ្នាអស់​រយៈពេល១៧ឆ្នាំ ដោយគ្មានរង្គើរស្នេហាបែបនេះ។

 គូរបញ្ជាក់ថាការតាំងចិត្តច្រៀងនៅផលិតកម្មខ្លួនឯងជាបន្ដទៀតរបស់មាស សុខសោ​ភា នាពេលនេះក្រោយពីមានផលិតកម្មដល់ទៅ៣ចាំត្រងទទួលយក​នាងព្រមគ្នានោះគឺហង្ស​មាស ,Galaxy និងថោន​ តែសោភា បែជាមិនចាប់អារម្មណ៍ទៅវិញ ដោយនាងយល់ថា​សម័យ​នេះ​ទៅហើយច្រៀងមិនបាច់មានផលិតកម្មក៍ល្បីបានដែរ …។ប្រភពបានឲ្យដឹងថាសុខសោភា យូៗទើបចេញបទថ្មី១ ហើយការច្រៀងសម្ដែងរបស់នាងតាមឆាកតន្រ្ដីធំៗភាគច្រើនគឺ​លើក​​យកបទល្បីចាស់ៗរបស់ខ្លួនច្រៀងឡើងវិញដោយកែភ្លេងថ្មី ដែលនេះគឺជាភាព​ឆ្លាតវៃ​របស់​នាងព្រោះសិល្បៈគឺជាការកែច្នៃ ហើយមិនមែនមានតែនាងម្នាក់ទេ ប៉ុន្ដែតារាល្បីៗជា​ច្រើន​ក៍ធ្វើដូចនាងដែរ។

 ក្រៅពីមាស សុខសោភា តារាដែលបើកផលិតកម្មផ្ទាល់ខ្លួនមានដូចជា​អ្នក​នាងព្រំ រដ្ឋា​,ខាន់ ជេមស៍ និងសាវិន ហ្វីលីព ជាដើម តែក្នុងនោះខ្លះជោគជ័យ ខ្លះបរាជ័យនិងនៅ​តែ​ឆ្លៀត​ច្រៀងឲ្យផលិតកម្មផ្សេងដែរ។សម្រាប់សុខសោភា វិញធ្លាប់និយាយប្រាប់អ្នកយកព័តមាន​យើង​​ថាFan ជឿជាក់លើនាងថានាងច្រៀងនៅផលិតកម្មណាក៍នៅតែល្បី ហេតុនេះហើយ​ទើប​​ការ​ផ្លាស់​ប្ដូរផលិតកម្មច្រៀងមិនមានអ្វីគូរឲ្យបារម្ភសម្រាប់នាងឡើយ​។ចំណែកអតីតតារា​ហង្ស​មាសលោកនូ ស៊ឹប យល់ថាសម្ថភាពដូចសុខសោភា ផលិតកម្មណាក៍ចង់បាននាង​ហើយ​​​នាងច្រៀងនៅទីណាក៍នៅតែល្បីដែរ។

 មាស សុខសោភា ត្រូវបានគេចាត់ទុកថានាងជាតារាចូលចិត្តផ្លាស់ប្ដូរផលិតកម្ម​ច្រៀង​ដូចប្ដូរខោអាវ តែក្នុង​ចំណោមផលិតកម្មទាំងនោះសុខសោភា ធ្លាប់ច្រៀងដោយចុះកុងត្រា​មាន​​តែ២លើកគត់នោះគឺផលិតកម្មសាន់ដេ រយៈពេល១ឆ្នាំ និងផលិតកម្មរាម ២ឆ្នាំ ។តារាវ័យ​ជាង៤០ឆ្នាំ រូបនេះត្រូវបានព្យាករណ៍ថាប្រសិនបើនាងបរា​ជ័យច្រៀងនៅ​ផលិតកម្ម​ខ្លួន​ឯង​នៅ​ឆ្នាំ​២០២៤ ​ភាគ​រយខ្ពស់នាង​អាច​នឹង​ទៅGalaxy ជាងផលិតកម្មផ្សេង ​ព្រោះនៅ​ទីនោះតារា​ដែល​អាចចាប់ដៃជាមួយ​នាងមានដល់​ទៅ៣នាក់គឺព្រាប សុវត្ថិ ,ខេម និងខេមរៈ សិរីមន្ដ ។ប៉ុ​ន្ដែពេលនេះសោភា ជ្រើស​ផ្លូវ​រក្សារភាព​ស្ងៀមស្ងាត់ និងបន្ដច្រៀងនៅផលិតកម្មផ្ទាល់ខ្លួនទៀត ហើយមិនត្រឹមតែអត់​ដំ​ណឹង​ប្ដូរទ្រនុំនោះទេ ប៉ុន្ដែរឿងរៀបការជាលើកទី៣ជាមួយលោកអ៊ឹត រ៉ាដា ក៍កាន់តែស្ងាត់​ឈឹង​​បាត់​ដំណឹងសូន្យដែរ ៕

RELATED ARTICLES