ភ្នំពេញ ៖ យុវជនម្នាក់ ទើបនឹងចេញពីធ្វើការ ក៏ជិះម៉ូតូប្រញាប់ត្រឡប់ទៅផ្ទះ ស្រាប់ តែជ្រុលចង្កូតទៅបុករ៉ឺម៉កដឹកកូនឈើ ពីក្រោយ ពេញទំហឹង ដួលបោកទៅនឹងថ្នល់ បណ្តាលឱ្យ ស្លាប់យ៉ាងអាណោចអាធ័មមួយរំពេច កាលពី វេលាម៉ោង៩និង១០នាទីយប់ ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ៣ កែង នឹផ្លូវ៣០ម៉ែត្រ ស្ថិតក្នុងភូមិទួលកី សង្កាត់ ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ។
មន្ត្រីនគរបាលចរាចរបខណ្ឌពោធិ៍សែន-ជ័យ បានឱ្យដឹងថា ជនរងគ្រោះ ឈ្មោះរិន រ៉ាន់ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរជាកម្មករ រោងចក្រ មានលំនៅក្នុងភូមិត្រពាំងទាប ឃុំ មហាឫស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បាន ស្លាប់ដោយសារបើកម៉ូតូបុករ៉ឺម៉ក ដួលបាក់ក។ ចំណែកម៉ូតូអូសរ៉ឺម៉កម៉ាកហុងដាវ៉េវ ស៊េរីចាស់ ដឹកកូនឈើ និងផ្កាដើរលក់ហើយ អ្នកបើកបរ មិនស្គាល់ឈ្មោះ ពីព្រោះបានរត់គេចខ្លួនបាត់។
ប្រភពព័ត៌មានពីអ្នកស្គាល់ជនរងគ្រោះ បានឱ្យដឹងថា មុនពេលកើតមាននូវគ្រោះថ្នាក់ ចរាចរណ៍ដ៏រន្ធត់នោះ ជនរងគ្រោះទើបនឹងចេញ ពីធ្វើការបានជិះម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរី២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CN-0122 បោះពួយយ៉ាងលឿនតាមបណ្តោយ ផ្លូវជាតិលេខ៣ ក្នុងទិសដៅពីជើងទៅត្បូង ក្នុង បំណងត្រឡប់ទៅផ្ទះនៅភូមិ-ឃុំខាងលើ។ លុះ ពេលគេជិះម៉ូតូមកដល់ចំណុចកើតហេតុ ក៏ជ្រុល ចង្កូតទៅបុកនឹងគូទរ៉ឺម៉កដឹកកូនឈើ និងដើម ផ្កាដើរលក់ ដួលបោកទៅលើថ្នល់ បណ្តាលឱ្យ បាក់កស្លាប់យ៉ាងអាណោចអាធ័មនៅនឹងកន្លែង មួយរំពេច។ ឃើញហេតុការណ៍ដ៏រន្ធត់បែបនេះ អ្នកបើករ៉ឺម៉កបានរត់គេចខ្លួនបាត់ស្រមោល។
ក្រោយពេលកើតហេតុភ្លាម មន្ត្រីនគរ-បាលចរាចរបានចុះទៅពិនិត្យ រួចហើយទាក់ទង ទៅសាច់ញាតិឱ្យមកដឹកយកសាកសពរបស់ ជនរងគ្រោះទៅកាន់លំនៅឋាន ដើម្បីរៀបចំ ធ្វើបុណ្យតាមប្រពៃណី។ ដោយឡែកយានយន្តទាំងពីរ ត្រូវសមត្ថកិច្ចវាស់វែងតាមលក្ខណៈ បច្ចេកទេស នៃច្បាប់ចរាចរណ៍ រួចហើយយក ទៅរក្សាទុកនៅក្នុងអធិការដ្ឋាននគរបាលខណ្ឌ ពោធិ៍សែនជ័យ រង់ចាំដោះស្រាយតាមច្បាប់៕