បន្ទាប់ពីសម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន ប្រធានគណបក្សកាន់អំណាច បានបង្ហើបថា លោកកឹម សុខា ប្រធានស្តីទី គណបក្សប្រឆាំងបានសន្យា៣ថ្ងៃ ធ្វើីរឿងមួយជូនសម្តេច តែបែរជាធ្វើមិនបានតាមការសន្យា ជាហេតុនាំឱ្យមានវិសោធនកម្ម មាត្រា៤៨ថ្មី (បី) នៃបទបញ្ជាផ្ទៃក្នុងរដ្ឋសភា និងឈានដល់ការស្នើវិសោធនកម្មច្បាប់ស្តីពី “គណបក្សនយោបាយ” នោះ ធ្វើឱ្យមជ្ឈដ្ឋាន អ្នកតាមដាននយោបាយមានការចាប់អារម្មណ៍។ ធម្មតាការសន្យាស្ងាត់ៗពីរនាក់ ក្នុងវិមានរដ្ឋសភា ដែល ជាស្ថាប័នកំពូល បែបនេះ ក៏ដូចជាការខ្សឹបខ្សៀវមួយដែរ បណ្តាលឱ្យមហាជនមានមន្ទិលសង្ស័យ ដើរជាន់សុភាសិតសាកល ១ឃ្លាថា “កុំខ្សឹបខ្សៀវនៅមុខភ្ញៀវពន្លឺ” (Do not whisper in front of guest) ដែល “នគរធំ” សូមលើករឿង “ខ្សឹប” មកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។
ពាក្យថា “ខ្សឹបខ្សៀវ” ជាភាសាខ្មែរសុទ្ធ សំដៅដល់ការនិយាយតិចៗដាក់ត្រចៀក ដើម្បីមិនឱ្យអ្នកដទៃដែលនៅជិត- ខាងបានឮ។ រីឯពាក្យ “ភ្ញៀវពន្លឺ” គឺអ្នកដទៃក្រៅពីគ្នាឯង ដែលគេចូលមកជួយបំភ្លឺហេតុការណ៍អ្វីមីយួ ឬចូលជួបធម្មតា។ ភ្ញៀវពន្លឺ ចែកជាង២ ប្រភេទគឺ “ភ្ញៀវកិត្តិយស” និង “ភ្ញៀវសាមញ្ញ” ពោលគឺភ្ញៀវកិត្តិយសមាន ដូចជាគណៈប្រតិភូអន្តរ- ជាតិ ការអញ្ជើញមន្ត្រីជាន់ខ្ពស់ចូលរួមប្រជុំ ឬប្រជុំសភា ក៏ត្រូវចាត់ទុកតំណាងរាស្ត្រទាំងអស់ជាភ្ញៀវកិត្តិយសដែរ។ ចំណែក ភ្ញៀវសាមញ្ញ ឱ្យតែនៅក្រៅគ្រួសារខ្លួន សូម្បីបងប្អូន មាមីង មិត្តភក្តិ ចូលលេងផ្ទះយើងម្តងម្កាល ចាត់ទុកថា ជាភ្ញៀវសាមញ្ញ។
ហេតុអ្វីសុភាសិតសាកលថា “កុំប្រើអាការខ្សឹបខ្សៀវនៅមុខភ្ញៀវពន្លឺ”? សំណួរនេះ យើងអាចឆ្លើយបានថា កាលបើភ្ញៀវ មកជួបជុំ ស្រាប់តែម្ចាស់ផ្ទះនាំគ្នាខ្សឹបខ្សៀវពីមុខគេ ច្បាស់ជាភ្ញៀវនោះកើតមន្ទិលសង្ស័យ ឬអាក់អន់ស្រពន់ចិត្តនាំគ្នាចេញ ទៅវិញអស់មិនខានឡើយ។ ឧទាហរណ៍ប្តីប្រពន្ធពីរនាក់កាត់ពីស្រុកស្រែមកលេងផ្ទះក្មួយជាអាជីវករនៅភ្នំពេញ។ ពេលឃើញ ពូមីងចូលមកដល់ ក្មួយស្រីជាប្រពន្ធនិងជាម្ចាស់ផ្ទះ ក៏ខ្សឹបសួរប្តីថា “បងអ្ហា៎! ពូមីង ទើបមកពីស្រែ នឿយហត់ណាស់ តើយើង បានម្ហូបអីសមរម្យទទួលពួកគាត់?” ប្តីក៏ខ្សឹបដាក់ត្រចៀកប្រពន្ធវិញថា “អូនឯងទៅទិញសាច់គោ ធ្វើឡុកឡាក់ឱ្យគាត់ហូប ទៅ ព្រោះពួកគាត់នៅស្រែ ហូបតែក្តាមខ្យង!” ប្រពន្ធក៏ងក់ក្បាលសើចគ្រហាញ ស្រាប់តែពួូនោះទាញដៃប្រពន្ធចេញទៅក្រៅ ប្រាប់ថា “មីក្មួយប្រសាហ្នឹងចិត្តមិនបានទេ វាឃើញីប្តីប្រពន្ធយើងមកពីស្រែ ខោមិនខោអាវមិនអាវ ក៏ខ្សឹបប្រាប់ប្តី ក្រែងប្តី វាឱ្យលុយពួកយើង នៅមិនបានទេ ត្រូវទៅផ្ទះវិញ!” ប្រពន្ធក៏តបទៅប្តីថា “មែនហើយ!”។ ទីបំផុតពូមីងនោះ ក៏លាក្មួយ ចេញទៅ ទោះជាក្មួយទាំងពីរឃាត់យ៉ាងណាក៏មិនព្រមនៅ នឹងអាក់អន់ស្រពន់ចិត្ត លែងមកអើតក្មួយរហូត ព្រោះតែស្តាប់ មិនឮ ក៏យល់ច្រឡំចំពោះការខ្សឹបនោះឯង។
ការខ្សឹបខ្សៀវក៏អាចធ្វើឱ្យមិត្តភាពប្រេះស្រាំបានដែរ ឧទាហរណ៍ដូចរឿង “សត្វហង្សក្បាលពីរ” ដកស្រង់ចេញពី “ប្រជុំ និទានជាតក” ដែលតំណាលពីស្ត្រីម្នាក់ មានចិត្តស្មោះត្រង់នឹងប្តី បានធ្វើបុណ្យប្រាថ្នាឱ្យកើតជាកូនភ្លោះរួមសុកជាមួយប្តី។ លុះស្លាប់ទៅ ពួកគេបានទៅកើតជាកូនសេដ្ឋី កូនមន្ត្រី ជាកូនភ្លោះប្រុសរាល់ៗជាតិ លុះជាតិចុងក្រោយក៏ទៅកើតជាសត្វហង្ស មានខ្លួនព្រែកជាប់គ្នា និងមានក្បាល២ រស់នៅក្នុងព្រៃហិមពាន្ត។ ថ្ងៃមួយ ព្រានព្រៃដាក់អន្ទាក់ចាប់ហង្សក្បាល២នោះបាន ក៏យកទៅថ្វាយស្តេច ទើបស្តេចទ្រង់ព្រះចិន្តាថា បើអាចបំបែកហង្សនេះបាន ដោយទុក១ក្បាល ក្នុងវាំង ១ក្បាលទៀត យក ទៅដាក់សួនសត្វ ជាការប្រសើរណាស់ ទើបទ្រង់ប្រកាសឱ្យរកមនុស្សណាដែលអាចបំបែកបាន ដោយគ្មានគ្រោះថ្នក្នា់។ កាល នោះ ក៏មានអាមាត្យម្នាក់ មានប្រាជ្ញាឈ្លាសវៃ ទទួលភារកិច្ចបំបែកហង្ស គឺវេលាដែលគាត់ឡើងគាល់ស្តេច លុះចុះមកវិញ ក៏ឱនទៅខ្សឹបដាក់ត្រចៀកហង្សម្ខាង ឬហង្សប្អូនដែលចិញ្ចឹមទុកក្នុងព្រះដំណាក់។ ពេលអាមាត្យទៅផុត ហង្សជាប់ បងក៏ សួរប្អូនថា តើអាមាត្យខ្សឹបរឿងអ្វី? ហង្សប្អូនដែលគេខ្សឹបដាក់នោះ ក៏ប្រាប់ថា គ្មានខ្សឹបអ្វីទេ គ្រាន់តែធ្វើអេកអូចៗប៉ុណ្ណោះ។ ស្អែកឡើងអាមាត្យពេលចុះពីគាល់ស្តេចក៏ខ្សឹបដាក់ត្រចៀកហង្សប្អូនដដែលនោះ រួចចៀសចេញទៅ។ គាត់ធ្វើរបៀបនេះ ជា រឿយៗ បណ្តាលឱ្យហង្សបង មានមន្ទិលសង្ស័យ ជជីកសួរប្អូន លុះប្អូនប្រាប់ថា គ្មានខ្សឹបរឿងអ្វីទេ បណ្តាលឱ្យលែងទុកចិត្ត គ្នា កើតជម្លោះប្រចឹកគ្នាដោយហិង្សា។ ហេតុតែសេចក្តីក្រោធ បណ្តាលឱ្យហង្សក្បាល២នោះ បែកចេញពីគ្នាចឹកគ្នា មិនឈប់ ទើបអាមាត្យចាប់យកទៅថ្វាយស្តេច។ បន្ទាប់ពីសាកសួរដឹពីល្បិចបំបែកហង្សរួចមក ព្រះរាជា ដែលជាតួអង្គព្រះពោធិសត្វ មានការតក់ស្លុតយ៉ាងខ្លាំង ដោយយល់ថា “ការញុះញង់ដោយវិធីខ្សីបឹ” មានអានុភាពខ្លាំងណាស់ ទើបទ្រង់ឱ្យយកហង្សទាំង ២នោះ ទៅលែងក្នុងព្រៃហិមពាន្តវិញទៅ…។
“ការខ្សឹបខ្សៀវនៅមុខភ្ញៀវពន្លឺ” បានដឹងឮតែពីរនាក់ប៉ុណ្ណោះ តែភ្ញៀវដែលស្តាប់មិនឮ សង្ស័យមិនចេះចប់ ទោះជា អ្នកខ្សឹបនោះប្រាប់ការពិតក៏មិនជឿដែរ។ ឧទាហរណ៍មួយទៀត ក្នុងរឿង “ធនញ្ជ័យ” តំណាលកាលអ្នកប្រាជ្ញនោះឈឺធ្ងន់ ក៏យាងព្រះមហាក្សត្រទៅជិត រួចធនញ្ជ័យខ្សឹបដាក់ព្រះកាណ៌ (ត្រចៀក) ស្តេចថា “សោយត្រីព្រួល កុំចោលស្រកា សោយត្រីប្រា កុំចោលស្រកី បើស្លក្បាលត្រី កុំចោលម្ជូរសណ្តាន់” បន្ទាប់ពីផ្តាំរួច ធនញ្ជ័យក៏ស្លាប់ទៅ។ ពេលនោះ នាហ្មឺនដែលដង្ហែ ស្តេចទៅ ឆ្ងល់ណាស់ ក៏សួរស្តេចថា “តើធនញ្ជ័យ័ខ្សឹបផ្តាំផ្ញើរឿងអ្វី?” ព្រះមហាក្សត្រក៏មានព្រះបន្ទូលតាមត្រង់ ប៉ុន្តែពួកនាហ្មឺន មិនជឿទេ ដោយយល់ថា ធនញ្ជ័យជាអ្នកប្រាជ្ញាធំណាស់ មិនដែលទៅយករឿងកំប៉ិកកំប៉ុកស្លក្បាលត្រីស្អី មកផ្តាំស្តេចនោះ ទេ ពិតជាគាត់ទូលពីបញ្ហាប្រទេសជាតិតែម្តង…៘
ដូច្នេះយើងឃើញថា “កុំខ្សឹបខ្សៀវនៅមុខភ្ញៀវពន្លឺ” នឹងធ្វើឱ្យភ្ញៀវមានការសង្ស័យ សូម្បីតែ “ការប្រជុំបិទទ្វារ” រវាង គណៈប្រតិភូបបរទេសជាមួយមន្ត្រីរដ្ឋាភិបាល ទុកឱ្យអ្នកកាសែតអង្គុយសំកុករង់ចាំស្តាប់លទ្ធផល នៅមុខក្រសួងនោះ លុះអ្នក នាំពាក្យចេញមកប្រាប់ ក៏មិនសូវជឿដែរ ដោយអ្នកកាសែតយល់ថា ការសម្ងាត់ ប្រជុំបិទទ្វារយ៉ាងនេះ តើអ្នកណាហ៊ានប្រាប់ ត្រង់ៗនោះ?
យ៉ាងណាមិញិ ករណីសម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន ហៅលោកកឹម សុខា ទៅជជែកគ្នាតែ២នាក់ ខណៈដែលតំណាងរាស្ត្រអង្គុយរហង់នោះ អាចធ្វើឱ្យមានការសង្ស័យ។ សម្តេចប្រមុខរាជរដ្ឋាភិបាល ដែលបង្ហើបថា “…អាមូលហេតុ៥យ៉ាង ឱ្យ កឹម សុខា ចេញមកឆ្លើយមក តើខ្លួននិយាយមែនឬមិនមែន?”។ សម្តេចបន្ថែមថា “តើលោកឯងនិយាយមែនឬមិនមែន? ហើយបើយ៉ាងម៉េច ទៅព្រះអង្គដងកើ ជាមួយគ្នា ហ៊ានឬមិនហ៊ាន ទៅស្បថហ្មង…”។ ប្រសាសន៍សម្តេច គ្មានការឆ្លើយតប ពីលោកកឹម សុខា នោះទេ ប៉ុន្តែ មជ្ឈដ្ឋានអ្នកតាមដានខ្លះជឿ ខ្លះមិនជឿ ពីរឿងសន្យា៣ថ្ងៃ មិនដឹងជាសន្យាអី? ខណៈដែល លោកសួន សេរីរដ្ឋា មេបក្សអំណាចខ្មែរ សន្និដ្ឋានទៅផ្សេងថា “លោកហ៊ុន សែន ដូចជាមេចំណែក គឺមានន័យថា អ្នកបោះ ចែកឱ្យទៅខាងកឹម សុខា ផង អ្នកបោះចែកឱ្យទៅខាងសម រង្ស៊ី ផង។ ដូច្នេះកឹម សុខា មានរឿងអីដែលអន់ចិត្តជាមួយ រង្ស៊ី ទៅនិយាយប្រាប់លោកហ៊ុន សែន…”។ លោកសួន សេរីរដ្ឋា ក៏ដូចជាមជ្ឈដ្ឋានមហាជន ស្តាប់មិនឮសម្តេចហ៊ុន សែន និងលោកកឹម សុខា និយាយគ្នាស្ងាត់ៗ ក៏សន្និដ្ឋាន ឬស្មានអ៊ីចេះអ៊ីចុះ តាមតែទស្សនៈរៀងខ្លួន មិនខុសពីប្តីប្រពន្ធជាក្មួយ គិត ទិញសាច់គោធ្វើឡុកឡាក់ ជូនពូមីងមកពីស្រែហូប ស្រាប់តែពូមីងនោះខឹងសម្បា លែងជាន់ផ្ទះក្មួយ ព្រោះតែស្មានខុសរឿង ខ្សឹបនេះឯង។
សរុបទៅ សុភាសិតសាកលថា “កុំប្រើអាការខ្សឹបខ្សៀវនៅមុខភ្ញៀវពន្លឺ” គឺមានន័យយ៉ាងនេះឯង។ យើងមានសុទិដ្ឋិនិយមថា សម្តេចនាយករដ្ឋមន្ត្រី បើជជែកគ្នាស្ងាត់ៗជាមួយឥស្សរជនណា ក៏ប្រាប់ប្រជាពលរដ្ឋតាមក្បាលមីក្រូ មិនចេះលាក់ លៀមទេ ដូចតួអង្គព្រះមហាក្សត្រ ដែលមានព្រះបន្ទូលពីរឿងធនញ្ជ័យ ផ្តាំផ្ញើ “សោយត្រីប្រា កុំចោលស្រកី” តែនាហ្មឺន មិនជឿ។ ហេតុនេះ បញ្ហាខ្សឹប ឬសន្ទនាស្ងាត់ៗ មិនគួរធ្វើនៅមុខភ្ញៀវនោះទេ តែអាចធ្វើតែពីរនាក់តាមទូរស័ព្ទ ឬណាត់ជួបកន្លែងណាកុំឱ្យគេដឹង ទើបគ្មានការចាប់អារម្មណ៍ពីមជ្ឈដ្ឋានមហាជន ៕
ដោយ អាចារ្យថាំ