Wednesday, November 27, 2024
Homeព័ត៌មានអន្តរជាតិរុស្ស៊ី​បដិសេធ ​ពីការ​ស្លាប់ របស់ទាហាន ខ្លួនក្នុងប្រទេស​ស៊ីរី

រុស្ស៊ី​បដិសេធ ​ពីការ​ស្លាប់ របស់ទាហាន ខ្លួនក្នុងប្រទេស​ស៊ីរី

រុស្ស៊ី៖ ក្រសួងការពារ​ជាតិរុស្ស៊ី​បានថ្លែង​កាលពីថ្ងៃអាទិត្យ​ថា​កងទ័ព​របស់​ខ្លួន​ទាំ​ង​អស់​របស់​រុស្ស៊ី​គឺមាន​សុខភាព​ល្អ​ប្រសើរ​ក្នុង​ការបំពេញ​បេសកកម្មក្នុងប្រទេស​ស៊ីរី ​ដែល​ក្រសួងសូមធ្វើការបដិសេធ​ជុំវិញ​របាយការណ៍​ដែល​បង្ហាញថា​ទាហាន​របស់ខ្លួន​ស្លាប់បាត់បង់ជីវិត​ក្នុង​ប្រជាជាតិមួយនេះ ។

អ្នកនាំពាក្យ​​របស់ក្រសួង​លោក​ Igor Konashenkov ត្រូវបាន​ទីភ្នាក់ងារព័ត៌មានក្នុង​ស្រុក RIA Novosti ស្រង់សម្តីមកថា​ទាហាន​រុស្ស៊ី​ទាំងអស់​ក្នុង​ប្រទេស​ស៊ីរី​គឺ​មាន​សុវត្ថិភាព​និង​មាន​សុខភាព​មាំមួន​ហើយ​កំពុង​បំពេញ ភារកិច្ច​របស់ពួកគេ​ ។

បណ្តាញផ្សព្វផ្សាយកាតា​ Al Jazeera បានរាយការណ៍​កាលពីថ្ងៃសៅរ៍​ថា​ការ​បំផ្ទុះ​យានយន្ត​យោធា​របស់រុស្ស៊ី​មួយគ្រឿង​ក្បែរទីក្រុង​ Latakia បាន​ស្លាប់​​ចំនួន​៥នាក់​។ មន្ត្រីអ្នកនាំពាក្យ​ខាងលើ​បាន​ហៅរបាយការណ៍នេះថា​ជា​ការ​បំប៉ោងព័ត៌មាន​​​ហើយ​លោក​បាន​សម្តែងការសោកស្តាយ​ចំពោះ​ការ​ចេញផ្សាយព័ត៌មាន​មិនពិត​របស់ទីភ្នាក់ងារ​ព័ត៌មាន Al Jazeera ។

រុស្ស៊ី​បានចាប់ផ្តើម​ការ​​អន្តរាគមន៍​ផ្នែកយោធារបស់ខ្លួន​ក្នុង​សង្គ្រាម​ស៊ីរី​កាលពី​ខែ​កញ្ញា​ឆ្នាំ​២០១៥ ។

ក្នុង​ខែ​មីនា​ឆ្នាំ​២០១៦ ប្រធានាធិបតី​រុស្ស៊ី​លោក​ វ្ល៉ាឌីមៀរ ពូទីន បាន​ចេញបញ្ជា​ឲ្យ​ដក​កងទ័ព​រុស្ស៊ី​មួយចំនួន​ធំ​ចេញពី​ស៊ីរី ។

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

 

RELATED ARTICLES