Thursday, November 28, 2024
Homeសេដ្ឋកិច្ចសាកលលោកកំណើន GDP ឥណ្ឌូណេស៊ី​ មាន​សន្ទុះ​យឺត ​៤,៩%​ក្នុងត្រីមាសទី៤

កំណើន GDP ឥណ្ឌូណេស៊ី​ មាន​សន្ទុះ​យឺត ​៤,៩%​ក្នុងត្រីមាសទី៤

ឥណ្ឌូណេស៊ី៖ ទិន្នន័យ​បង្ហាញថា​ផលិតផលក្នុងស្រុក​សរុបរបស់ឥណ្ឌូណេស៊ី​(GDP) បានកើនឡើង​៤,៩៤%​ក្នុង​ត្រីមាស​ទី៤​ដែល​ជា​ការ​បោះជំហាន​​យឺត​បំផុត​គួរឲ្យ​កត់សម្គាល់​គិតចាប់តាំងពីការ​បើកចំហអំឡុងពេល​៣ខែនៃឆ្នាំទៅ​ ស្រប​ពេល​ការប្រើប្រាស់​របស់​ប្រជាជន​មាន​សភាព​ស្ងប់ស្ងាត់​ហើយ​ការចំណាយ​របស់រដ្ឋាភិបាល​រួញខ្លី​។

ប្រទេស​សេដ្ឋកិច្ច​ធំជាងគេ​បំផុត​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ក៏​ប្រឈម​នឹង​ការ​ហ៊ុំព័ទ្ធ​ដោយ​មិន​ជាក់លាក់​នៃ​គោលនយោបាយ​សហរដ្ឋអាមេរិក​ក្រោម​រដ្ឋបាលរបស់​លោក​ដូណាល់ ត្រាំដែរ ហើយប្រជាជាតិនេះក៏ស្ថិតក្នុង​ចំណោម​ដៃគូពាណិជ្ជកម្ម​ដ៏​សំខាន់​​មួយ​ទៀតរបស់​ចិន​​ផងដែរ ស្របពេល​ដែលមាន​ការ​ថ្នាំងថ្នាក់ចិត្ត​​ខ្លះៗ​អំពីការ​កាត់បន្ថយអត្រាការប្រាក់​កាលពីឆ្នាំទៅ ​។

ទិន្នន័យ​ពីការិយាល័យស្ថិតិ​បង្ហាញថា សេដ្ឋកិច្ច​របស់ឥណ្ឌូណេស៊ី​បានកើនឡើង​៤,៩៤%​លើ​មូលដ្ឋានប្រចាំ​ឆ្នាំ​ក្នុង​ខែ​តុលា​ដល់ខែ​ធ្នូ ធៀបនឹង​កម្រិត​៥,០១%​ក្នុង​ត្រីមាសមុន ។

អត្រាកំណើន​គឺស្ថិតក្រោម​ការ​ព្យាករ​ទុក​របស់​សារព័ត៌មាន​ Reuters ដែល​វាយ​តម្លៃ​ថា​សម្រេចបាន​៥,០៧%​។ GDP ពង្រីកបាន​៥,០២%​កាលពីឆ្នាំទៅ​កើនឡើង​ពី​ការកែសម្រួល​ប្រមាណជា​៤,៨៨%ក្នុង​ឆ្នាំ​២០១៥ ។ ការ​ស្ទាបស្ទង់​របស់​សារ​ព័ត៌​មាន​នេះ​ត្រូវបានគេរំពឹងថានឹងសម្រេចបាននូវអត្រាកំណើន​៥,០៣%​​។

ចំណែក​រដ្ឋាភិបាល​បាន​កំណត់ទិសដៅ​កំណើន​៥,៣%​ ប៉ុន្តែ​ក្នុងអំឡុងពេល​ជិត​ដល់​ដំណាច់​ឆ្នាំ​ ប្រភពផ្លូវការ​បាន​ឲ្យ​ដឹងថា​កំណើន​អាចត្រឹមតែ​៥%​ប៉ុណ្ណោះ ។

ទោះជាយ៉ាងណាអគ្គទេសភិបាល​ធនាគារ​ឥណ្ឌូណេស៊ី​លោក Agus Martowardojo បាន​ថ្លែង​កាលពី​ថ្ងៃសុក្រសប្តាហ៍មុនថា​ធនាគារកណ្តាល​បាន​កាត់​បន្ថយអត្រា​ការប្រាក់គោល​​ក្នុង​កម្រិត​ពិន្ទុ​សរុប​១៥០​ឬស្មើនឹង​៤,៧៥%​។ រដ្ឋាភិបាល​បានដាក់ទិសដៅ​កំណើន​សេដ្ឋកិច្ច​របស់ខ្លួន​ឆ្នាំ​២០១៧នេះ ឲ្យ​បាន​៥,១%​។

ប្រែសម្រួលដោយ៖ អុីវ​ វិចិត្រា

 

RELATED ARTICLES