ឥណ្ឌូណេស៊ី៖ ទិន្នន័យបង្ហាញថាផលិតផលក្នុងស្រុកសរុបរបស់ឥណ្ឌូណេស៊ី(GDP) បានកើនឡើង៤,៩៤%ក្នុងត្រីមាសទី៤ដែលជាការបោះជំហានយឺតបំផុតគួរឲ្យកត់សម្គាល់គិតចាប់តាំងពីការបើកចំហអំឡុងពេល៣ខែនៃឆ្នាំទៅ ស្របពេលការប្រើប្រាស់របស់ប្រជាជនមានសភាពស្ងប់ស្ងាត់ហើយការចំណាយរបស់រដ្ឋាភិបាលរួញខ្លី។
ប្រទេសសេដ្ឋកិច្ចធំជាងគេបំផុតក្នុងតំបន់អាស៊ីអាគ្នេយ៍ក៏ប្រឈមនឹងការហ៊ុំព័ទ្ធដោយមិនជាក់លាក់នៃគោលនយោបាយសហរដ្ឋអាមេរិកក្រោមរដ្ឋបាលរបស់លោកដូណាល់ ត្រាំដែរ ហើយប្រជាជាតិនេះក៏ស្ថិតក្នុងចំណោមដៃគូពាណិជ្ជកម្មដ៏សំខាន់មួយទៀតរបស់ចិនផងដែរ ស្របពេលដែលមានការថ្នាំងថ្នាក់ចិត្តខ្លះៗអំពីការកាត់បន្ថយអត្រាការប្រាក់កាលពីឆ្នាំទៅ ។
ទិន្នន័យពីការិយាល័យស្ថិតិបង្ហាញថា សេដ្ឋកិច្ចរបស់ឥណ្ឌូណេស៊ីបានកើនឡើង៤,៩៤%លើមូលដ្ឋានប្រចាំឆ្នាំក្នុងខែតុលាដល់ខែធ្នូ ធៀបនឹងកម្រិត៥,០១%ក្នុងត្រីមាសមុន ។
អត្រាកំណើនគឺស្ថិតក្រោមការព្យាករទុករបស់សារព័ត៌មាន Reuters ដែលវាយតម្លៃថាសម្រេចបាន៥,០៧%។ GDP ពង្រីកបាន៥,០២%កាលពីឆ្នាំទៅកើនឡើងពីការកែសម្រួលប្រមាណជា៤,៨៨%ក្នុងឆ្នាំ២០១៥ ។ ការស្ទាបស្ទង់របស់សារព័ត៌មាននេះត្រូវបានគេរំពឹងថានឹងសម្រេចបាននូវអត្រាកំណើន៥,០៣%។
ចំណែករដ្ឋាភិបាលបានកំណត់ទិសដៅកំណើន៥,៣% ប៉ុន្តែក្នុងអំឡុងពេលជិតដល់ដំណាច់ឆ្នាំ ប្រភពផ្លូវការបានឲ្យដឹងថាកំណើនអាចត្រឹមតែ៥%ប៉ុណ្ណោះ ។
ទោះជាយ៉ាងណាអគ្គទេសភិបាលធនាគារឥណ្ឌូណេស៊ីលោក Agus Martowardojo បានថ្លែងកាលពីថ្ងៃសុក្រសប្តាហ៍មុនថាធនាគារកណ្តាលបានកាត់បន្ថយអត្រាការប្រាក់គោលក្នុងកម្រិតពិន្ទុសរុប១៥០ឬស្មើនឹង៤,៧៥%។ រដ្ឋាភិបាលបានដាក់ទិសដៅកំណើនសេដ្ឋកិច្ចរបស់ខ្លួនឆ្នាំ២០១៧នេះ ឲ្យបាន៥,១%។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា