Wednesday, November 27, 2024
Homeព័ត៌មានអន្តរជាតិកោះតៃវ៉ាន់ ​នឹង​ផលិត​យន្តហោះយោធា ​៦៦គ្រឿង​នៅឆ្នាំ​២០២៦

កោះតៃវ៉ាន់ ​នឹង​ផលិត​យន្តហោះយោធា ​៦៦គ្រឿង​នៅឆ្នាំ​២០២៦

កោះតៃវ៉ាន់៖ កោះតៃវ៉ាន់​គ្រោងនឹង​ផលិត​យន្តហោះ​ហ្វឹកហ្វឺន​ចំនួន​៦៦គ្រឿង​ ជាមួយនិង​ការ​កំណត់​​ពេល​វេលា​ហោះ​ហើរ​ជាលើកដំបូងនៅឆ្នាំ​២០២០​ ដើម្បី​ជំរុញ​កម្លាំងការពារ​​ប្រឆាំងនិង​ចិន​ដែល​មិន​​បោះ​បង់​ចោល​នូវការ​ប្រើ​ប្រាស់​កម្លាំង​របស់ខ្លួន​ក្នុងការ​យក​មកវិញ​នូវ​អ្វី​ដែល​​ខ្លួន​ថា​ជា​ដែនដីរបស់ចិន​។

ទីភ្នាក់ងារ​ស្រាវជ្រាវ​របស់​ក្រសួងការពារ​កោះតៃវ៉ាន់បាន​ថ្លែងកាលពីថ្ងៃអង្គារ​ថា​កងកម្លាំង​យន្តហោះ​ចម្បាំង​សម្រាប់ហ្វឹកហាត់​ទាំង៦៦គ្រឿងនោះនឹង​ត្រូវបាន​​ចែក​ចាយ​នៅ​ឆ្នាំ​២០២៦ ។

ប្រធានាធិបតីកោះតៃវ៉ាន់លោកស្រី Tsai Ing-wen បានថ្លែង​នៅក្នុងពិធីចុះ​ហត្ថលេខាលើ​គម្រោងនេះ​ថា​ ការវិនិយោគក្នុងទំហំទឹកប្រាក់​ជាង​២,១៩ប៊ីលាន​ដុល្លារ​ក្នុង​ការ​ផលិត​យន្តហោះ​​ហ្វឹកហ្វឺន​ដ៏​ទំនើបនេះ​គឺមិនត្រឹមតែ​ជា​រៀប​ចំ​មូលដ្ឋាន​គ្រឹះ​សម្រាប់ការ​អភិវឌ្ឍ​នៃ​សមត្ថភាព​ប្រយុទ្ធ​លើវេហា​នៅ​ថ្ងៃ​អនាគត​របស់​យើង​ប៉ុណ្ណោះទេ វាថែមទាំង​ផ្តល់ឲ្យ​ដល់​ឧស្សាហកម្ម​អវកាស​របស់យើង​បន្ត​រីកចំរើនឡើងថែមទៀត ។

យន្តហោះនេះ​នឹងត្រូវបានអភិវឌ្ឍន៍​ឡើយ​​រួមគ្នា​ដោយគ្រឹះស្ថាន​បច្ចេកវិទ្យានិង​វិទ្យាសាស្ត្រ​ ក្រសួងការពារ​ និង​ក្រុមហ៊ុនសាជីវកម្មអភិវឌ្ឍឧស្សាហកម្ម​អវកាស​ដែល​ជា​អ្នកផលិត​យន្តហោះ​យោធា​ដ៏សំខាន់របស់កោះនេះ​។

លោកស្រី Tsai បានថ្លែងថា​សមត្ថភាព​ក្នុងការ​ផលិត​យន្តហោះ​របស់កោះតៃវ៉ាន់​​មាន​​សកម្មភាព​ស្ងប់ស្ងាត់​អស់រយៈ​ពេល​ជិត​៣០ឆ្នាំ​ស្របពេល​ដែល​ឧស្សាហកម្ម​អវកាស​របស់ខ្លួន​​ធ្លាក់ចុះ​តាមពីក្រោយបណ្តាប្រទេសដទៃ ។ លោកថែម​ទាំងបាន​គូសបញ្ជាក់ថា​យើងមិន​ចំណាយពេលខ្ជះខ្ជាយ​៣០​ឆ្នាំ​ឡើយ ។នៅក្នុង​កញ្ចប់ថវិកា​ឆ្នាំ​២០១៧​របស់តៃវ៉ាន់​ ក្រសួង​លើកឡើងថា​ខ្លួន​គ្រោង​នឹង​ចំណាយ​៦៨,៦​ប៊ីលានដុល្លារ​តៃវ៉ាន់​ក្នុងការ​អភិវឌ្ឍយន្តហោះ​ហ្វឹកហ្វឺន​ផ្ទាល់ខ្លួន​របស់ខ្លួន​រយៈ​ពេល​១២ឆ្នាំ ។

គួរបញ្ជាក់ថាយន្តហោះ​នេះ​ក៏​ត្រូវបានគេហៅឈ្មោះ​វា​ម្យ៉ាងទៀតថា​ជា​យន្តហោះ​វាយប្រហារ​ខ្នាតតូច​ដែល​ តៃវ៉ាន់​លើកឡើងថា​វានឹងត្រូវបានប្រើប្រាស់​ត្រឹមតែ​ភីឡុត​​ដូចយន្តហោះ​ចម្បាំង​ផ្សេងៗដែរ​ ។

 

RELATED ARTICLES