ភ្នំពេញ៖ស្រីស្រស់សម្លេងស្រាលនាងមាន សូនីតា បានទទួលស្គាល់ថាពេលនេះមិត្តភក្ដិជុំវិញខ្លួនពិតជាដាក់បន្ទុកលើនាងកាន់តែខ្លាំងមែន ព្រោះរាល់ពេលនាងចូលរួមមង្គលការមិត្តភក្ដិពួកគេតែងតែសួរសំណួរដដែលៗថា”កាលដល់វេន “ ដែលពាក្យនេះសំដៅដល់ការយកប្ដីពេលណា? ជាក់ស្ដែងដូចជាកាលពីថ្ងៃទី២៣ មេសា នាងបានទៅចូលរួមមង្គលការនាងដួង ម៉ានិច្ច នៅឆ្នេរសមុទ្រខេត្តព្រះសីហនុក៍ត្រូវបានអ្នករួមអាជីពចោមរោមព័ទ្ធសួររឿងនេះដែរ។ទោះជាសូនីតា ឆ្លើយមិនចេញចំពោះការជជីកសួរពីសំណាក់មិត្តភក្ដិ និងអ្នករួមអាជីពរឿងការប្ដីនេះក្ដី តែតារាមានវ័យ៣៤ឆ្នាំ ធ្លាប់អ្នកយកព័តមានយើងពាក់ព័ន្ធរឿងគ្រោងបញ្ចប់ជីវិតនៅលីវនេះថាពេលនេះនាងមិនមែននៅបេះដូងទំនេរឡើយ ពោលគឺមានគូស្នេហ៍ហើយ តែស្ថិតក្នុងតំណាក់កាលមើលចិត្តថ្លើមគ្នា ដែលមានន័យថាមិនអាចកំណត់ពីពេលវេលារៀបការបានទេ ។នាងទទួលស្គាល់ថាពេលឃើញមិត្តភក្ដិរៀបការចិត្តនាងក៍ចង់តែការដូគេដែរ តែធ្វើម៉េចមិនទាន់ដល់វេន ។
ប្រភពបានឲ្យដឹងថាមាន សូនីតា នៅតែមិនហ៊ានបណ្ដើរគូស្នេហ៍ជាចំហនៅឡើយ បើទោះជានាងទៅចូលរួមពិធីអ្នកស្និតនោះនៅបណ្ដារខេត្តក៍ដោយគឺខុសពីតារាខ្លះទោះជានៅក្រុងពួកគេអត់ដែលកៀកកើយម្ចាស់ស្នេហ៍ជាសាធារណៈមែនតែពេលទៅខេត្តអត់ខ្លាចបើកចំហ ។តែនាងសូនីតា វិញទាំងនៅក្រុង ខេត្ត និងទៅបរទេស គឺអត់ហ៊ានបញ្ចេញមុខអនាគតប្ដីឲ្យគេស្គាល់ដូចគ្នា។ការជ្រើសរើសផ្លូវបែបនេះនាំឲ្យនាងសូនីតា មិនស្រាលខ្លួនដដែលទាក់ទងរឿងដែលគេសង្ស័យថានាងមានសង្សារជាលោកគយវ័យចំណាស់ម្នាក់ដែលប៉ះស្នេហ៍នាងជាច្រើនឆ្នាំ ។ប្រភពបានឲ្យដឹងថាសូនីតា មិនត្រឹមតែព្យាយាមមិនលាតត្រដាងរឿងស្នេហានោះទេ តែអ្នកកាសែតដែលសួរនាងពាក់ព័ន្ធរឿងនាងមានគូស្នេហ៍ជាមន្រ្ដីគយនោះនាងនឹងលែងផ្ដល់បទសម្ភាសន៍តែម្ដង ហេតុនេះហើយបានជាធ្វើឲ្យរឿងស្នេហារបស់តារាសម្លេងស្រាលរូបនេះនៅតែបន្ដស្ថិតក្នុងភាពអាថ័កំបាំងដដែល ។
សូមបញ្ជាក់ថាមាន សូនីតា ជាតារាដើរផ្លូវខុសគេពោលគឺនាងមិនសម្រុកថតភាពយន្ដស្ទួនៗនោះទេ គឺ១ឆ្នាំ លេងតែ១រឿងប៉ុណ្ណោះ ហើយទាល់តែសាច់រឿងនោះនាងពេញចិត្តដែរ ទើបនាងព្រមទទួលថត។ ប៉ុន្ដែអ្វីដែលគួរឲ្យកត់សម្គាល់នោះសូនីតា មានប្រាក់ចាយមិនចេះអស់ហើយនាងបានដើរលេងកម្សាន្ដចាយលុយនៅទ្វីពអាស៊ី និងអ៊ឺរ៉ុបជារៀងរាល់ឆ្នាំតែម្ដង។ជាក់ស្ដែងដូចជាអំឡុងពិធីបុណ្យចូលឆ្នាំខ្មែរកន្លងទៅថ្មីៗនេះសូនីតា បានជ្រើសយកដំណើរកម្សាន្ដនៅប្រទេសជប៉ុន ដែលក្រៅពីសប្បាយម៉ាអស់ដៃនោះនាងក៍បានយកក្រមាខ្មែរ ពីហាងផ្ទះស្រលាញ់របស់នាងទៅផ្សព្វផ្សាយនៅទីនោះផងដែរ ។
គួររំលឹកថាមាន សូនីតា បានប្រឡូកសិល្បៈរយៈពេលជាង១៥ឆ្នាំមកហើយ ដែលក្រៅពីទទួលបានតំណែងតួឯកជាបន្ដបន្ទាប់នាងក៍ធ្លាប់សាកល្បងចាប់អាជីពMC ដែរ ប៉ុន្ដែបានបរាជ័យ ព្រោះតែអ្នកដឹកនាំសិល្បៈថាសម្លេងនាងស្រាលតូចពេកប្រើការមិនកើត។តែសូនីតា បានព្យាយាមជម្នះអ្នកដែលចូលចិត្តBully លើខ្លួននោះតាមរយៈការសាកល្បងច្រៀងវិញម្ដងនៅថ្ងៃខួបកំណើតរបស់នាងគម្រប់វ័យ៣៤ឆ្នាំ កាលពីថ្ងៃទី១០ ខែកុម្ភៈ ដោយCover បទមាស សុខសោភា “ព្យាយាមគ្មានន័យ “ ប៉ុន្ដែមិនសូវទទួលបានការចាប់អារម្មណ៍ទេបើទោះជានាងបានថតជាMV ក៍ដោយ ព្រោះមិនមានអ្នកលើកទឹកចិត្តឲ្យនាងធ្វើជាតារាចម្រៀងអាជីពឡើយ បើទោះជាការបង្ហើរសម្លេងនិងថតខារ៉ាអូខេនោះជាការតេស្ដរបស់នាងទៅFan ក្ដី។អ្នកជំនាញសិល្បៈបានលើកឡើងថាមាន សូនីតា អាយុ៣៤ឆ្នាំហើយ សម្លេងនៅតែតូច ស្រាល ដូចកូនក្មេងទៀត អីចឹងគួរតែឈប់ស្រម៉ៃធ្វើជាតារាចម្រៀងទៀតទៅ ត្រឹមជាតារាសម្ដែងល្បីហើយ។
ក្រៅពីមាន សូនីតា តារាដែលបន្ដសាងស្នេហ៍ដោយបិទមុខប្រុសស្នេហ៍នៅឆ្នាំ២០២៤ មានដូចជាសុខ ពិសី ,ថន លក្ខិណា ,សុខ សោម៉ាវត្តី និងសឹម ស្រីនិច្ច ជាដើម ។ចំពោះសូនីតា វិញមិនមែនតែរឿងគេសង្ស័យថានាងមានសង្សារជាមន្រ្ដីគយវ័យ៦០ផ្លាយនោះទេ ប៉ុន្ដែតាមប្រភពថាស្រីស្អាតរូបនេះមានស្រីស្រលាញ់ច្រើនជាងប្រុស ។ហេតុនេះមធ្យោបាយមានតែ១គត់នោះគឺទាល់តែស្រីស្រស់ព្រមបញ្ចេញមុខកំពូលស្នេហ៍ទើបអាចបន្សាបពាក្យចរចាមអារ៉ាមខាងលើបានខ្លះមកវិញ ៕