Thursday, November 28, 2024
Homeសេដ្ឋកិច្ចសាកលលោកថៃតម្រូវ ឲ្យ​និស្សិតទេស​ចរណ៍ មាន​ស្តង់ខ្ពស់ មុនចូលបម្រើការងារ

ថៃតម្រូវ ឲ្យ​និស្សិតទេស​ចរណ៍ មាន​ស្តង់ខ្ពស់ មុនចូលបម្រើការងារ

វិស័យទេសចរណ៍៖ នៅ​មហាវិទ្យាល័យ​ទេសចរណ៍និងបដិសណ្ឋារកិច្ចនៃ​សាក​ល​វិទ្យាល័យ SPIPATUM University គ្រប់​និស្សិត​ទាំងអស់​ត្រូវបានគេតម្រូវ​ឲ្យ​ប្រកាន់​យក​នូវ​ស្តង់ដារខ្ពស់​នៃ​របៀបរបបប្ញកពា ការនិយាយស្តី និង​កិរិយា​មាយាទ មុននឹង​ប្រលង​ចេញ​ពី​សាលានេះ​ដើម្បី​បំពេញការងារ​ក្នុង​ជីវភាព​ជាក់​ស្តែង​ នេះបើតាម​ព្រឹទ្ធបុរសសាកលវិទ្យាល័យ​ខាងលើ​បាន​ឲ្យ​ដឹង។ ​​

លោកស្រីរដ្ឋមន្ត្រីទេសចរណ៍ថៃនាពេលកន្លងមក

ថ្វីត្បិតតែ​មហាវិទ្យាល័យនេះ​​ផលិតបាន​និស្សិត​បញ្ចប់​ការសិក្សា​ជាង​៨០០នាក់​ក្នុង​មួយឆ្នាំៗ​យ៉ាងណាក្តី ក៏​តួលេខនេះ​គឺនៅតែមិន​ទាន់គ្រប់គ្រាន់នៅឡើយ​ក្នុង​ការ​សម្រេចបាន​នូវ​តម្រូវការ​ខ្ពស់​នៅតាមបណ្តាសណ្ឋាគារ ក្រុមហ៊ុនអាកាស​ចរណ៍ ក្រុមហ៊ុន​ទេសចរណ៍ និង​ទីភ្នាក់ងារទេសចរណ៍​នានា ។

ក្នុង​អំឡុងពេល​ជាង​១០ឆ្នាំមុននេះ ប្រទេស​ថៃ​ត្រូវការ​កម្មករ​និយោជិត​ជំនាញ​ជាង​១០ម៉ឺននាក់​ក្នុងមួយឆ្នាំ​សម្រាប់​បំពេញ​នូវ​កំណើន​យ៉ាង​លឿន​នៃ​ឧស្សាហ​កម្ម​ទេសចរណ៍​ ។ ក្នុងចំណោម​ទីភ្នាក់ងារ​ដែល​ត្រូវការ​កម្លាំងពលកម្ម​នេះច្រើនជាងគេ​គឺ​ក្រុមហ៊ុនអាកាស​ចរណ៍ ។

ឧស្សាហកម្ម​ទេសចរណ៍​ថៃ​នឹងទំនងជា​បន្ត​កំណើន​រហូតដល់​ទសវត្សរ៍​ក្រោយ​ដែល​មាន​ន័យ​ថា​មានកាលានុភាព​កាន់តែច្រើន​សម្រាប់​​អ្នក​ស្វែងរក​ការងារ​​​គ្រា​ដំបូង​។ បណ្តាគ្រឹះស្ថាន​អប់រំក៏ដូ​ចជា​សាលាទេសចរណ៍ជាច្រើន​និង​បាន​ទទួល​ស្គាល់​ថាមាន​បញ្ហា​នៃកង្វះ​ខាត​កម្លាំងពល​កម្ម​ហើយ​ថែមមានការបង្កើត​កម្មវិធី​សិក្សា​ទេសចរណ៍និងបដិសណ្ឋារកិច្ច​ដើម្បី​បំពេញបន្ថែមនូវតម្រូវការនេះ ។

ទោះជាយ៉ាងណា​​វាមិនមែនទាំងអស់​ឡើយនៃនិស្សិត​ដែល​រៀនជំនាញនេះ​នឹង​មិន​អាច​សម្រេចនូវ​ក្តីស្រមៃបម្រើការងារ​ជាមួយ​ក្រុមហ៊ុន​​អាកាស​ចរណ៍​ ឬ​ក្រុមហ៊ុន​ទេសចរណ៍ដោយសារតែ​តម្រូវការ​ខ្លាំង​ ។ ទន្ទឹមនិងនេះ​និយោជក​ធំៗ​នឹង​តម្រូវ​ឲ្យពួកគេ​​មាន​ការប្រើប្រាស់​ស្តង់ដារ​អន្តរជាតិ​ចំពោះភាសាបរទេស​ និង​ជំនាញ​ហែល​ទឹក​ទៀតផង ។

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

 

RELATED ARTICLES