វិស័យទេសចរណ៍៖ នៅមហាវិទ្យាល័យទេសចរណ៍និងបដិសណ្ឋារកិច្ចនៃសាកលវិទ្យាល័យ SPIPATUM University គ្រប់និស្សិតទាំងអស់ត្រូវបានគេតម្រូវឲ្យប្រកាន់យកនូវស្តង់ដារខ្ពស់នៃរបៀបរបបប្ញកពា ការនិយាយស្តី និងកិរិយាមាយាទ មុននឹងប្រលងចេញពីសាលានេះដើម្បីបំពេញការងារក្នុងជីវភាពជាក់ស្តែង នេះបើតាមព្រឹទ្ធបុរសសាកលវិទ្យាល័យខាងលើបានឲ្យដឹង។
លោកស្រីរដ្ឋមន្ត្រីទេសចរណ៍ថៃនាពេលកន្លងមក
ថ្វីត្បិតតែមហាវិទ្យាល័យនេះផលិតបាននិស្សិតបញ្ចប់ការសិក្សាជាង៨០០នាក់ក្នុងមួយឆ្នាំៗយ៉ាងណាក្តី ក៏តួលេខនេះគឺនៅតែមិនទាន់គ្រប់គ្រាន់នៅឡើយក្នុងការសម្រេចបាននូវតម្រូវការខ្ពស់នៅតាមបណ្តាសណ្ឋាគារ ក្រុមហ៊ុនអាកាសចរណ៍ ក្រុមហ៊ុនទេសចរណ៍ និងទីភ្នាក់ងារទេសចរណ៍នានា ។
ក្នុងអំឡុងពេលជាង១០ឆ្នាំមុននេះ ប្រទេសថៃត្រូវការកម្មករនិយោជិតជំនាញជាង១០ម៉ឺននាក់ក្នុងមួយឆ្នាំសម្រាប់បំពេញនូវកំណើនយ៉ាងលឿននៃឧស្សាហកម្មទេសចរណ៍ ។ ក្នុងចំណោមទីភ្នាក់ងារដែលត្រូវការកម្លាំងពលកម្មនេះច្រើនជាងគេគឺក្រុមហ៊ុនអាកាសចរណ៍ ។
ឧស្សាហកម្មទេសចរណ៍ថៃនឹងទំនងជាបន្តកំណើនរហូតដល់ទសវត្សរ៍ក្រោយដែលមានន័យថាមានកាលានុភាពកាន់តែច្រើនសម្រាប់អ្នកស្វែងរកការងារគ្រាដំបូង។ បណ្តាគ្រឹះស្ថានអប់រំក៏ដូចជាសាលាទេសចរណ៍ជាច្រើននិងបានទទួលស្គាល់ថាមានបញ្ហានៃកង្វះខាតកម្លាំងពលកម្មហើយថែមមានការបង្កើតកម្មវិធីសិក្សាទេសចរណ៍និងបដិសណ្ឋារកិច្ចដើម្បីបំពេញបន្ថែមនូវតម្រូវការនេះ ។
ទោះជាយ៉ាងណាវាមិនមែនទាំងអស់ឡើយនៃនិស្សិតដែលរៀនជំនាញនេះនឹងមិនអាចសម្រេចនូវក្តីស្រមៃបម្រើការងារជាមួយក្រុមហ៊ុនអាកាសចរណ៍ ឬក្រុមហ៊ុនទេសចរណ៍ដោយសារតែតម្រូវការខ្លាំង ។ ទន្ទឹមនិងនេះនិយោជកធំៗនឹងតម្រូវឲ្យពួកគេមានការប្រើប្រាស់ស្តង់ដារអន្តរជាតិចំពោះភាសាបរទេស និងជំនាញហែលទឹកទៀតផង ។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា