Thursday, November 28, 2024
Homeសេដ្ឋកិច្ចសាកលលោកកោះតៃវ៉ាន់ សង្ឃឹមកសាង ចំណង​ទំនាក់ទំនង​ ភាពជាដៃគូជាមួយម៉ាឡេសុី

កោះតៃវ៉ាន់ សង្ឃឹមកសាង ចំណង​ទំនាក់ទំនង​ ភាពជាដៃគូជាមួយម៉ាឡេសុី

ម៉ាឡេសុី៖ លោក James Chang Chi-ping តំណាង​ការិយាល័យ​វប្បធម៌និង​សេដ្ឋ​កិច្ច​ក្រុងតៃប៉ិ​ប្រចាំប្រទេស​ម៉ាឡេស៊ី​បាន​លើកឡើងថា​ដោយសារតែ​ទីតាំង​យុទ្ធ​សាស្ត្រ​និង​កត្តាប្រវត្តិសាស្ត្រ​របស់​ម៉ាឡេស៊ី​ ម៉ាឡេស៊ី​គឺស្ថិតក្នុង​ចំណោម​ដៃគូ​ដ៏សំខាន់​មួយផ្សេងទៀត​របស់ខ្លួន ។

កោះតៃវ៉ាន់​មានក្តីរំពឹងថា​នឹង​រឹតចំណង​ភាពជាដៃគូ​ថ្មី​ជាមួយ​និង​ម៉ាឡេស៊ីជ្រក​ក្រោម​គោលនយោបាយ​ New Southbound ។

នៅក្នុង​កិច្ចសម្ភាសន៍ផ្តាច់មុខមួយ​ដោយ​កាសែត Sin Chew Daily លោកបាន​ថ្លែង​ថា​គោលនយោបាយ​ New Southbound មាន​៤ជំពូក​ធំៗ​ដែល​ចែង​អំពី​កិច្ចសហប្រ​តិបត្តិការ​ពាណិជ្ជកម្ម​និង​សេដ្ឋកិច្ច​ ការ​ផ្លាស់ប្តូរ​ទេពកោសល្យ​ ចែករំលែក​ធនធាន​​និង​ការ​តភ្ជាប់​ក្នុង​តំបន់​ជាដើម​។ គំរូស្នូលនេះ​គឺដើម្បី​ជាការបណ្តុះឲ្យ​ធំធាត់ឡើងនូវការធ្វើកសិកម្ម​​ ការអភិវឌ្ឍ​ឆាប់​រហ័សនិង​ឈ្នះឈ្នះ​ក្នុង​រយៈ​ពេល​វែង​ ។

ទាំងកោះតៃវ៉ាន់​និង​ម៉ាឡេស៊ី​បាន​​ធ្វើអន្តរកម្ម​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​យ៉ាង​ជិត​ស្និទ្ធ​ដែល​បង្កើតបាននូវ​មូលដ្ឋានគ្រឹះ​ដ៏​ល្អមួយ ។

ថ្មីៗនេះមាន​អ្នកជំនួញ​តៃវ៉ាន់​ប្រមាណជា​១.៧០០នាក់​កំពុង​ប្រតិបត្តិការ​ក្នុង​ប្រ​ទេស​ម៉ាឡេស៊ី​។ នេះគឺជា​ភស្តុតាង​ដ៏​ប្រសើរបំផុត​។ ធុរកិច្ចជន​ទាំង​១.៧០០​នាក់នោះ​មកដោះដូរពាណិជ្ជកម្ម​ក្នុង​វិស័យ​ដូចជា​កៅស៊ូ គីមី ផលិតកម្ម​អាហារ គ្រឿងអេឡិចត្រូនិក គ្រឿងចក្រ ឱសថនិង​ផ្នែកដទៃទៀត​។

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

RELATED ARTICLES