ម៉ាឡេសុី៖ លោក James Chang Chi-ping តំណាងការិយាល័យវប្បធម៌និងសេដ្ឋកិច្ចក្រុងតៃប៉ិប្រចាំប្រទេសម៉ាឡេស៊ីបានលើកឡើងថាដោយសារតែទីតាំងយុទ្ធសាស្ត្រនិងកត្តាប្រវត្តិសាស្ត្ររបស់ម៉ាឡេស៊ី ម៉ាឡេស៊ីគឺស្ថិតក្នុងចំណោមដៃគូដ៏សំខាន់មួយផ្សេងទៀតរបស់ខ្លួន ។
កោះតៃវ៉ាន់មានក្តីរំពឹងថានឹងរឹតចំណងភាពជាដៃគូថ្មីជាមួយនិងម៉ាឡេស៊ីជ្រកក្រោមគោលនយោបាយ New Southbound ។
នៅក្នុងកិច្ចសម្ភាសន៍ផ្តាច់មុខមួយដោយកាសែត Sin Chew Daily លោកបានថ្លែងថាគោលនយោបាយ New Southbound មាន៤ជំពូកធំៗដែលចែងអំពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មនិងសេដ្ឋកិច្ច ការផ្លាស់ប្តូរទេពកោសល្យ ចែករំលែកធនធាននិងការតភ្ជាប់ក្នុងតំបន់ជាដើម។ គំរូស្នូលនេះគឺដើម្បីជាការបណ្តុះឲ្យធំធាត់ឡើងនូវការធ្វើកសិកម្ម ការអភិវឌ្ឍឆាប់រហ័សនិងឈ្នះឈ្នះក្នុងរយៈពេលវែង ។
ទាំងកោះតៃវ៉ាន់និងម៉ាឡេស៊ីបានធ្វើអន្តរកម្មសេដ្ឋកិច្ចនិងពាណិជ្ជកម្មយ៉ាងជិតស្និទ្ធដែលបង្កើតបាននូវមូលដ្ឋានគ្រឹះដ៏ល្អមួយ ។
ថ្មីៗនេះមានអ្នកជំនួញតៃវ៉ាន់ប្រមាណជា១.៧០០នាក់កំពុងប្រតិបត្តិការក្នុងប្រទេសម៉ាឡេស៊ី។ នេះគឺជាភស្តុតាងដ៏ប្រសើរបំផុត។ ធុរកិច្ចជនទាំង១.៧០០នាក់នោះមកដោះដូរពាណិជ្ជកម្មក្នុងវិស័យដូចជាកៅស៊ូ គីមី ផលិតកម្មអាហារ គ្រឿងអេឡិចត្រូនិក គ្រឿងចក្រ ឱសថនិងផ្នែកដទៃទៀត។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា