ភ្នំពេញ៖ពិធីការិនីវ័យជាង៣០ឆ្នាំនាងសុខ សោម៉ាវត្តី សារភាពថានាងអត់ចេះញ៉ែទេ ហើយថែមទាំងឆ្ងល់ថាតើគេញ៉ែគ្នាបែបណាទៅទើបមានសង្សារ? នេះជាចំណុចខ្សោយរបស់វត្តី និងជាបញ្ហាមួយធ្វើឲ្យនាងបន្ដនៅជីវិតអត់គូរដូចពេលនេះដែរ ។ប៉ុន្ដែគេជឿរថាការថ្លែងសាររបស់វត្តី បែបនេះអាចគ្រាន់តែជាការDrama ប៉ុណ្ណោះ ព្រោះធាតុពិតអ្នកមេម៉ាយកូន១ស្រួយដូចដូងដុតរូបនេះ មិនមែនទុកបេះដូងឲ្យនៅទំនេរទេ ក្រោយនាងធ្លាក់ខ្លួនមេម៉ាយរយៈពេល១០ឆ្នាំគត់នេះ ។ប្រភពបានឲ្យដឹងថាសោម៉ាវត្តី កំពុងតែស្វែងយល់ចិត្តគ្នាជាមួយបុរសវ័យចំណាស់ម្នាក់ថៅកែហាងថតរូប ក្រោយពីនាងបានចែកផ្លូវជាមួយកីឡាករលី វ៉ាហេទ កាលពីដើមឆ្នាំ២០២២ ។ប៉ុន្ដែចំណងស្នេហាមួយនេះវត្តី នៅតែមិនហ៊ានបើកចំហឡើយ បើទោះជាថៅកែមានចេតនាចង់បញ្ចេញឲ្យគេដឹងជាសាធារណៈតាមរយៈការធ្លាប់ផុសនិងបង្ហាញពីភក្ដីភាពរបស់លោកចំពោះនាងនៅលើហ្វេសបុកជាច្រើនខែមកហើយក្ដី ។វត្តី នៅតែបង្ហាញអារម្មណ៍ឯកកោតាមយៈកម្មវិធីទាំងឡាយអត់ហ៊ានបណ្ដើរដៃគូរជាសាធារណៈទៅដូចគេ ខណៈដែលពេលនាងទៅចូលរួមកម្មវិធីខាងថៅកែក៍នាងមិនដែលបង្ហោះរូបតែពីរនាក់ជាមួយម្ចាស់ហាងថតរូបដ៍ធំមួយនោះដែរ។ប្រភពពីតារារួមអាជីពបានឲ្យដឹងថាចំណងស្នេហាថ្មីរបស់សោម៉ាវត្តី និងថៅកែកូនកាត់ចិន រូបនោះស្ថិតក្នុងតំណាក់កាលនៅមើលចិត្តថ្លើមគ្នានៅឡើយ ហេតុនេះហើយបានជាអ្នកមេម៉ាយរូបស្រស់ហាក់ស្ទាក់ស្ទើឬរារែកចិត្តក្នុងការកៀកកើយគ្នាជាចំហ ដោយសារតែខ្លាចចំណងស្នេហាមានការប្រែប្រួលនាំឲ្យនាងប្រឈមការសើចចំអកឬត្រូវគេហៅថាជាតារាអភ័ព្វស្នេហាម្ដងទៀត ។
សុខ សោម៉ាវត្តី ដែលសកម្មបំផុតក្នុងការទៅមើលបាល់ទាត់នៅពេលដែលនាងជាសង្សារលី វ៉ាហេទ នោះពេលនេះគេកម្រនឹងឃើញនាងទៅទស្សនាការប្រកួតបាល់ទាត់ដូចមុនទៀតណាស់ដែលរឿងនេះទំនងអាចមកពីនាងខ្លាចវ៉ាក់អឺ សង្សារចាស់ ឬមិនចង់ឃើញសូម្បីតែស្រមោលវ៉ាហេទ ។តែវត្តី បែជាថានាងបានរក្សារតុក្កាតា ចាស់មួយជាយូខែមកហើយ ដោយដេក អោប ថើប មិនហ៊ានបោកគក់ ព្រោះខ្លាចជ្រះក្លិន គឺអស់ល្អ និងគ្នាជាដើម ។ទោះជាវត្តី មិនបញ្ជាក់ថាម្ចាស់តុក្កាតា ជាអ្នកណាក៍ដោយ តែគេសង្ស័យថាម្ចាស់ក្លិននោះអាចជាប្រុសក្មេងវ៉ាហេទ ហើយបើនាងនៅតែដេកអោបតុក្កាតា នោះទៀតមានន័យថានាងនៅតែអាល័យស្នេហាចាស់ដដែល ។ប្រសិនបើដំណឹងនេះជាការពិតមែន នោះការពន្យាពេលបណ្ដើរថៅកែដោយបើកចំហ របស់វត្តី អាចជាការរងចាំការផ្សះផ្សារ ឬវិលមករកត្រូវគ្នាម្ដងទៀតជាមួយវ៉ាហេទ ជាមិនខាន ។
សុខ សោម៉ាវត្តី ទូរស័ព្ទតេមិនចូលឡើយកាលពីថ្ងៃទី៣០ មេសា ទើបមិនទាន់អាចសុំការបំភ្លឺបានទេ ។យ៉ាងណាអតីតFreshie រូបនេះធ្លាប់បង្ហាញក្ដីស្រម៉ៃថានៅពេលដែលនាងមានអាយុកាន់តែច្រើនគឺចង់បានដៃគូជីវិតដែលច្បាស់លាស់ ពោលគឺនាងមិនបានបង្ហើបថាចង់បានប្រុសអ្នកមាន ឬប្រុសសង្ហារធ្វើប្ដីនោះទេ ។ប៉ុន្ដែសោម៉ាវត្តី អាចនឹងប្ដូរយុទ្ធសាស្រ្ដពីការងាកមកស្នេហាប្រុសវ័យចំណាស់វិញម្ដងបានជានាងបើកភ្លៀងខៀវឲ្យថៅកែថតរូប ដោយមើលរំលងប្រុសក្មេងៗដែលចង់ស្អំរបួសបេះដូងនាង ។
ក្រៅពីសុខ សោម៉ាវត្តី តារាដែលមានគូរតែអត់ហ៊ានបើកស្នេហាជាចំហ មានដូចជាស្រីស្អាតសុខ ពិសី ,រ៉េត ស៊ូហ្សាណា,ស៊ីន យូប៊ីន និងតន់ ច័ន្ទសីម៉ា ជាដើម ។សម្រាប់វត្តី វិញនាងធ្លាប់ប្រាប់អ្នកយកព័តមានយើងថាក៍គ្មានគម្រោងរៀបការជាលើកទី២ដែរ ព្រោះធ្លាប់គ្រងឈុតកូនក្រមុំម្ដងរួចទៅហើយ ហេតុនេះនាងចង់សាងស្នេហាថ្មីដោយមិនបើកចំហវិញ ។
សូមរំលឹកថាសុខ សោម៉ាវត្តី បានឈរជើងនៅបាយ័នក្នុងនាមជាMC រយៈពេល១៥ឆ្នាំមកហើយ និងធ្លាប់បានរៀបការកាលពីឆ្នាំ២០១២ ជាមួយលោកទូច ដាណារ៉ា តែចែកផ្លូវគ្នានៅឆ្នាំ២០១៤ ដោយបន្សល់ចំណងដៃកូនស្រីម្នាក់អាយុជិត១០ឆ្នាំ ។ប្រភពខ្លះថាសោម៉ាវត្តី ត្រូវមិត្តរួមអាជីពជម្រុញឲ្យនាងគួរតែឆក់ឱកាសក្ដាប់តំណែងជំទាវឲ្យជាប់ ព្រោះភាគច្រើនអ្នកចង់ស្អំរបួសបេះដូងនាងជាមន្រ្ដីធំវ័យចំណាស់ ។តែវត្តី មិនចាប់អារម្មណ៍ទាំងអស់ ព្រោះនាងធ្លាប់មានប្ដីលោកពេជ្រ ដែលជាកូនមន្រ្ដីធំម្នាក់ដែរ ហេតុនេះបើនាងចង់បានងារជំទាវ តើនាងចាំបាច់លែងប្ដីធ្វើអីទៅ ?