Saturday, June 21, 2025
Homeតារាខ្មែរសុខ ពិសី ៖មិនទាន់បំពេញបំណងឪពុក១០ឆ្នាំ

សុខ ពិសី ៖មិនទាន់បំពេញបំណងឪពុក១០ឆ្នាំ

ភ្នំពេញ៖រយៈពេលជាង១០ឆ្នាំមកហើយដែលស្រីស្អាតសុខ ពិសី បានសាងស្នេហាដោយមិន​បើក​ចំហ​ជាមួយថៅកែសាន់ដេលោកឡាយ សុខចំរើន ដែលធ្វើឲ្យដំណឹងនាងរៀបការ​ក៍​បន្ដ​សែនស្ងាត់ដូចចោរលួចសេះ ។ចំណែកលោកសុខ ហេង ឪពុករបស់ពិសី ដែលចង់ឃើញនាង​គ្រងឈុតកូនក្រមុំ១ទសវត្សន៍ទៅហើយនោះក៍មិនទាន់បានរំភើបដែរ ដោយសារតែពិសី អត់​កំណត់​ថ្ងៃរៀបការ បើទោះជាតារាល្បីៗនិងជារៀមច្បងរបស់ពិសី មានដូចជាសុគន្ធ និសា ,ឱក សុគន្ធ​កញ្ញា និងសួស វីសា ជាដើមសុទ្ធតែរៀបការប្ដីរៀងៗខ្លួនដែលអាចធ្វើឲ្យនាង​អាច​យកគំរូ​តាម​ក្ដី តែនៅទីបំផុតពិសី នៅតែមិនហ៊ានប្រថុយដដែល ។

 អ្នកជំនាញសិល្បៈបានលើកឡើងថាហេតុផលតែមួយគត់ដែលសុខ ពិសី ពន្យា​ពេល​ការប្ដីជាច្រើនឆ្នាំមកនេះ គឺដោយសារតែនាងបារម្ភខ្លាចអាជីពចម្រៀង​ប្រឈមធ្លាក់​ចុះខ្លាំង​ទប់លែងជាប់ ហេតុនេះហើយដើម្បីបន្ដប្រជែងទីផ្សារចម្រៀងផ្នែកយុវវ័យនាង​សុខចិត្តជ្រើស​ផ្លូវ​សាងស្នេហាដោយលិបលតទៅទៀត បើទោះជាតារាដែលមានប្ដីមុននាងពេលនេះ​ពួកគេ​នៅតែបន្ដអាជីពចម្រៀងបានជាធម្មតាក្ដី ។ការខ្លាចរោងការរបស់ពិសី ជាច្រើនឆ្នាំមកនេះហើ​យ​​នៅឆ្នាំ២០២៤ នាងនៅតែមិនទាន់ត្រៀមថតPre-Wedding បែបនេះធ្វើឲ្យពិសី ដើរផ្លូវផ្ទុយ​ពី​សិស្សប្អូនអ៊ីវ៉ា ព្រោះដើម្បីធ្វើឲ្យលោកអ៊ូ វ៉ាវ បានសប្បាយចិត្តស្រីនាថ ចាប់ផ្ដើមបង្ហាញ​ស្នេហា​ជាចំហជាមួយលោកលី សេងហួរ បានជិត១ឆ្នាំហើយ នឹងតាមព័តមានថានាង​អាចនឹងរៀប​ការ​នៅឆ្នាំ២០២៤ នេះតាមបំ​ណង​លោក​វ៉ាវ ទៀតផង។

គួរកត់សម្គាល់ថាសុខ ពិសី អាយុ៣៤ឆ្នាំបានរស់នៅកំព្រាម្ដាយរយៈពេលជាង១៦ឆ្នាំ​មក​ហើយ​ក្រោ​យ​​នាង​ជួបគ្រោះថ្នាក់ចរាចរណ៍ដ៍គួរឲ្យរន្ធត់បណ្ដាលឲ្យម្ដាយនិង​អ្នករួមដំ​ណើរ​ស្លាប់កាល​ពីឆ្នាំ២០០៨ ។ពិសី​ ត្រូវបានឪពុកនាងលោកសុខ ហេង ជាមន្រ្ដីយោធាលើកទឹក​ចិត្តនាងក្នុងការអាជីពចម្រៀងគ្រប់ពេល​វេ​លា ហើ​យ​នាងក៍ស្រលាញ់និងធ្វើ​តាមឪពុកគ្រប់​យ៉ាង​ទាំងអស់លើកលែងតែ​ដំណឹងរៀបការ​នេះមួយគត់ ដែលរូបនាងមិនទាន់ធ្វើឲ្យ​ឪពុក​សប្បាយចិត្ត។ទោះជាយ៉ាងណាលោកហេង មិន​បង្ខំ​ឲ្យកូនស្រីរៀបការប្ដីនោះទេ គឺនៅលើការ​សម្រេចចិត្តរបស់នាងហើយលោកគ្រាន់​តែ​ជម្រុ​ញក្រោយខ្នង​​​ប៉ុណ្ណោះ ។

សូមបញ្ជាក់ថាសុខ ពិសី ក្រៅពីប្រឹងសម្រុកចេញច្រៀងគ្រប់បណ្ដារខេត្តក្រុងទាំងអស់​នារដូវក្ដៅនេះនាងក៍តែង​តែធ្វើការងារសប្បុរសធ័មជាបន្ដបន្ទាប់ផងដែរ ។ជាក់ស្ដែងដូចជា​ថ្មីៗ​នេះពិសី បានបរិច្ចាគថវិការចំនួន៥ពាន់ដុល្លារតាមរយៈក្រុមបាល់ទាត់តារាកម្ពុជា ដើម្បីឧបត្ថម្ភ​ដល់មន្ទីពេទ្យគន្ធបុប្ផាផងដែរ ។សកម្មភាពរបស់នាងបែបនេះនាំឲ្យFan ជាច្រើនបាន​គាំទ្រ​និង​ចាត់ទុកនាងថាជាតារាចម្រៀងដែលមិនត្រឹមតែមានរូបសម្រស់ស្រស់ស្អាតប៉ុណ្ណោះទេ តែ​នាង​​​ក៍មានចិត្តសប្បរសធ័មគួរឲ្យសរសើរផងដែរ ។ពិសី ធ្លាប់និយាយថានាង​ពេញចិត្ត​បរិច្ចាគ​មន្ទីពេទ្យគន្ធបុប្ផា ទៅតាមលទ្ធភាព ព្រោះកាលនាងនៅពីតូចឪពុកម្ដាយក៍ធ្លាប់នាំនាងមក​ព្យា​បាលនៅពេទ្យនេះហើយបានជាដែរ ។ ដោយឡែកគូស្នេហ៍របស់ពិសី គឺលោកចំរើន តែងតែ​គាំទ្រនិងសម្របខ្លួនតាមនាងគ្រប់សកម្មភាពទាំងអស់ ក្នុងនោះគិតទាំងរឿងរៀបការផង បើ​ពិសី ចង់ ឬមិនចង់លោកថៅកែចាំតែដើរ​ជំហាន ក្រោយនាងប៉ុណ្ណោះ ៕

RELATED ARTICLES