Saturday, November 16, 2024
Homeតារាខ្មែរគួម៉ា រៀបការ៖ ផ្គួបឡើងផ្ទះវីឡារ

គួម៉ា រៀបការ៖ ផ្គួបឡើងផ្ទះវីឡារ

ភ្នំពេញ៖តារាចម្រៀងGalaxy លោកគួម៉ា បានដឹកដៃនាងម៉ៅ គឹមធីតា រៀបការនៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤ ដែលពិធីនោះធ្វើផ្គួបការឡើងផ្ទះវីឡារដែលពួកគេទិញរួមគ្នានៅវីឡា អូ អ៊ិន​ស៊ី​ គំរោង១+ ២ ផ្ទះលេខ១០៥ ផ្លូវលេខ០៧ នៅសង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំ​ពេញ។​ប្រភព​បានឲ្យដឹង​ថា​លោកគួម៉ា និងនាងធីតា បានចូលលុយគ្នាទិញផ្ទះវីឡារនេះ ហើយក៍សម្រេចចិត្តដឹកដៃគ្នាក្រាបផ្ទឹមនៅថ្ងៃឡើងផ្ទះថ្មីនេះតែម្ដង។គួម៉ា និងនាងធីតា បាន​ហៅតារាសិល្បកររួមអាជីពជាច្រើនចូលរួមថ្ងៃពិសេសរបស់ពួកគេ ហើយចាប់ពីថ្ងៃ​នេះត​ទៅ​អ្នកទាំងពីរក្លាយទៅជាប្ដីប្រពន្ធស្របច្បាប់គ្នាហើយ ។

 តារាសម្ដែងនិងបង្ហាញម៉ូដស្រីស្រស់ម៉ៅ គឹមធីតា ធ្លាប់ប្រាប់អ្នកយកព័តមានយើង​ថាមូ​លហេតុដែលនាង​ជ្រើស​​រើស​​លោកគួម៉ា ជាសង្សារ ព្រោះតារាចម្រៀងម្នាក់នេះមាន​សំនៀង​ផ្អែម ស្ដាប់ទៅធ្វើឲ្យនាងជាប់ចិត្ត​តែ​ម្ដង ។

សូមបញ្ជាក់ថាតារាចម្រៀងគួម៉ា បានចាប់អាជីពចម្រៀងក្រោយពីរូបគេបាន​ប្រលង​ជាប់ពី​​កម្មវិធីមួយនៅទូរទ​ស្សន៍CTN ហើយក៍ឈានចូលផលិតកម្មM ,ថោន និងចុង​ក្រោ​យ​​មក​ទើរនៅផលិតកម្មGalaxy ដែលប្រជុំទៅដោយតារាចម្រៀងប្រុសល្បីៗទើបធ្វើឲ្យគួម៉ា ពិបាក​ដណ្ដើមភាពលេចធ្លោ។យ៉ាងណា ពេលដែលមនុស្សភាគច្រើនរួមទាំងតារាខ្លះកំពុង​ជួបវិបត្តិ​សេដ្ឋកិច្ច​នេះគួ​ម៉ា បែជាលោកមានជីវភាពហក់ឡើងរហូតមានលុយដឹកដៃ​សង្សារ​ទិញផ្ទះវីឡា​ទ្រនុំស្នេហ៍ និងរៀបការក្នុងពេលតែមួយ។ប្រភពបានឲ្យដឹងថាផ្ទះដែលគួម៉ា និង​សង្សារ​ទិញ​ចូលគ្នានោះ​មាន​តម្លៃជាង១០ម៉ឺនដុល្លារ ហើយក្នុងនោះទឹកលុយ​លោកមាន​ចំនួន​ច្រើន​ជាង​នាងធីតា ។

 ក្រៅពីគួម៉ា តារាដែលរៀបការនៅឆ្នាំ២០២៤ នេះមានដូចជាអ្នកនាងលី ម៉ារីណា ,សុវត្ថិឌី ធារិកា និងដួង ម៉ានិច្ច ជាដើមដែលតារាខ្លះស្ងប់ស្ងាត់ពីអាជីពក្រោយមានគូស្នេហ៍ ។សម្រាប់គួម៉ា វិញធ្លាប់លេចធ្លោគូសមពេលជ្រកនៅទ្រនុំM និងត្រូវបានគេស្គាល់ច្បាស់​អំឡុងជា​​តារា​ថោន តែពេលមកដល់Galaxy នេះលោកមិនអាចប្រជែងជាមួយលោកព្រាប សុវត្ថិ ,ខេម និង​ខេមរៈ សិរីមន្ដ បានទេ ហេតុនេះអាចនឹងបានត្រឹមជាតួរង​ដូចគ្នាទៅនិងលោក​ខាន់ ជេមស៍ ដែរ​ ប្រ​សិនបើគ្មានអ្នកនិពន្ធនៅក្រោយខ្នងនោះ។ប៉ុន្ដែតាមព័តមានថាគួម៉ា នៅតែ​ត្រូវបាន​ផលិត​កម្ម​ចាស់បើកទ្វាទទួលយកប្រសិនបើលោកមិនជោគជ័យជាមួយGalaxy ដូច​ការរំ​ពឹង​ទុក​នោះទេ។ចំណែកនាងច័ន្ទធីតា វិញនាងធ្លាប់ប្រាប់ថានៅតែ​បន្ដអាជីពសម្ដែង​ជាធម្មតា ព្រោះគួម៉ា មិនចេះប្រចណ្ឌឬហួង​ហែងនាងទាក់ទងសិល្បៈឡើយ ៕

RELATED ARTICLES