ភ្នំពេញ៖សុគន្ធ និសា បានប្រារពខួបគម្រប់អាយុ៤១ឆ្នាំ នៅថ្ងៃទី១ ខែឧសភា ដែលនាងមានមិត្តរួមអាជីព និងFan ជាច្រើនបានជូនពរនាងជាបន្ដបន្ទាប់ ក្នុងនោះអតីតប្អូនថ្លៃនាងកញ្ញាវ៉ាន់ នីឡា ដែលជាប្អូនស្រីលោកសុខ ជំនោរ ក៍បានផ្ញើរសារជូនពរនាងនៅថ្ងៃពិសេសនេះផងដែរ ។ទោះជាយ៉ាងណានិសា មិនបង្ហាញពីការគ្រោងធ្វើពិធីជប់លៀងទ្រង់ទ្រាយធំនៅថ្ងៃខួបដូចតារាផ្សេងៗទៀតឡើយ ខណៈដែលស្វាមីនាងលោកចៅ សម្បត្តិ វិញក៍អត់បញ្ចេញឲ្យឃើញពីកាជូនកាដូទៅភរិយាលោកជាចំហ ដែរ បើទោះជារៀងរាល់ឆ្នាំស្វាមីនិសា មិនដែលភ្លេច និងតែងតែមានកាដូពិសេសជូនប្រពន្ធដោយមានពេលខ្លះបញ្ចេញជាចំហ និងជូនកាលគ្រាន់តែញាំអាហារជាលក្ខណៈគ្រួសារជុំគ្នាក្ដី ។
គេកត់សម្គាល់ថាទោះជាសុគន្ធ និសា ឆ្នាំនេះឈានចូលវ័យ៤១ឆ្នាំទៅហើយក្ដី ក៍រូបសម្រស់របស់នាងមិនសូវមានការប្រែប្រួលខ្លាំងឡើយ ពិសេសរៀបការប្ដីជិត៧ឆ្នាំនិសា ក៍នៅតែរក្សារបានរាងស្វែល និងអត់បែកសាច់ឬឡើងគីឡួជ្រុលដូចតារាផ្សេងៗទៀតនោះដែរ។ចំណុចពិសេសបែបនេះហើយនាំឲ្យនិសា រក្សារបានទីផ្សារស្ពតពាណិជ្ជកម្មបន្ថែមចំណូលលើអាជីពចម្រៀងដែលពេលនេះនាងនៅតែស្ថិតក្នុងចំណោមតារាស្រីលំដាប់ជូរមុខរបស់ហង្សមាសដែលរកបានជាច្រើនម៉ឺនដុល្លារក្នុង១ឆ្នាំៗពីអាជីពសិល្បៈ ។ទោះជាយ៉ាងណានិសា បានសារភាពមុននេះនៅចំពោះមុខអ្នកកាសែតថានាងពិតជាមានការព្រួយបារម្ភទាក់ទងអាជីពចម្រៀង ព្រោះរយៈពេលចុងក្រោយនេះអត់សូវមានបទល្បីៗឬចេញចម្រៀងឲ្យបានដិតដល់ទីផ្សារនោះទេ ។នាងថាបើនៅតែបែបនេះតទៅទៀតនោះមិនអាចប្រជែងទីផ្សារចម្រៀងជាមួយតារាផ្សេងៗទៀតបានឡើយ ។
Fan ក្រៅពីសាទរសុគន្ធ និសា ថាអាយុ៤១ឆ្នាំ នៅតែស្រស់ស្អាតនោះពួកគេខ្លះក៍បានបារម្ភជំនួសនាងដែរថាអាយុជ្រេបន្ដិចទៅហើយ និងរៀបការជិត៧ឆ្នាំនៅតែអត់ទាន់មានកូន១គ្រាប់ ហេតុនេះបើតែបែបនេះទៀតប្រាកដជានឹងអាចជួបរឿងដូចមាស សុខសោភា ជាមិនខាន ពោលគឺមានប្ដីជិត១៦ឆ្នាំ អត់កូនប្រើ។ប៉ុន្ដែនិសា ទើបតែរៀបគម្រោងយកកូនចាប់ពីឆ្នាំ២០២១ ហេតុនេះនាងនៅមានពេលច្រើនជាងសុខសោភា ហើយគេជឿរថាការពន្យាពេលយកកូនកន្លងមកព្រោះតែនាងខ្លាចប៉ះពាល់ដល់អាជីពសិល្បៈទើបនាំឲ្យនាងត្រូវខកខានមានកូនង៉ាបីប្រលែងលេងបែបនេះ។ប៉ុន្ដែនៅឆ្នាំ២០២៤ ចូលដល់រដូវវស្សាហ៍ដែលស្បើយពីការងារសិល្បៈគេជឿរថានិសា អាចនឹងសម្រេចបំណងពពោះកូនលើកទី១ជាមិនខាន ព្រោះក្រុមគ្រួសារទាំងសងខាងបានជម្រុញឲ្យនាងយកកូនតាំងពីឆ្នាំ២០១៧ ម្លេះ ។
សុគន្ធ និសា បានសម្រេចចិត្តរស់នៅខ្មែរនិងបន្ដអាជីពចម្រៀង មិនមានផែនការណ៍ទៅរស់នៅអាមេរិកឆាប់ៗដូចតារាមួយចំនួនទៀតដែលមានស្វាមីជាអាណិកជននោះទេ ព្រោះក្រៅពីអាជីពចម្រៀងនាងក៍មានអាជីវកម្មផ្សេងៗទៀតដែរដូចជាហាងគុយទាវខ្ចប់ ,ហាងកាហ្វេ និងគ្លីនិករក្សារសម្រស់ជាដើម ។ប្រភពបានឲ្យដឹងថានិសា រក្សាររូបសម្រស់បានផូផង់បែបនេះក៍ដោយសារតែនាងមានជំនួយពីហាងគ្លីនិករបស់នាងផ្ទាល់ផងដែរ ខណៈដែលនាងនិងស្វាមីមានទំនុកចិត្តលើគ្នាខ្លាំងពោលគឺស្វាមីមិនដែលដើរតាមនាងដល់ឆាកតន្រ្ដីដូចប្ដីតារាផ្សេងៗទៀតឡើយ ខណៈដែលនាងក៍មិនដែលទៅតាមប្ដីតាមកម្មវិធីជប់លៀងគ្រប់ពេលដែរ ព្រោះនិសា ថានាងនិងប្ដីរវល់រៀងៗខ្លួន ។គេចាំមើលថានិសា សម្រេចផែនការណ៍យកកូនបានដូចបំណងនៅឆ្នាំ២០២៤ នេះក្នុងអាយុ៤១ឆ្នាំ ឬប្រឈមបរាជ័យលើកទី៤ ?