Thursday, November 28, 2024
Homeសេដ្ឋកិច្ចសាកលលោកចិន​នឹង ផលិតការងារ​ថ្មី តាមទីក្រុងឲ្យ ប្រជាជន​ជាង៥០លាននាក់​ក្នុងឆ្នាំ​២០២០

ចិន​នឹង ផលិតការងារ​ថ្មី តាមទីក្រុងឲ្យ ប្រជាជន​ជាង៥០លាននាក់​ក្នុងឆ្នាំ​២០២០

ទីផ្សារការងារ៖ ក្រុមប្រឹក្សារដ្ឋបានប្រកាសកាលពីដើមសប្តាហ៍នេះថា​ចិន​នឹង​បង្កើតការងារ​ថ្មី​នៅតំបន់​ទីក្រុង​ឲ្យ​បាន​ជាង​៥០​លានមុខតំណែង​ដល់ប្រជាជន​នៅ​ឆ្នាំ​២០២០ខាងមុខ ។

យោងតាម​ផែនការ​សម្រួល​ការងារ​សម្រាប់​រយៈ​ពេល​ឆ្នាំ​២០១៦-២០២០​ដែល​ចេញផ្សាយដោយ​ក្រុមប្រឹក្សា​រដ្ឋចិនបង្ហាញថា រដ្ឋាភិបាលនឹង​ធ្វើឲ្យ​ប្រសើរឡើង​នូវហេដ្ឋារចនាសម្ព័ន្ធនិង​គុណភាព​​ការងារ​​ហើយ​ថែមទាំង​រក្សា​នូវ​អត្រា​អ្នកអត់ការងារ​​ធ្វើ​តំបន់​ទីក្រុង​ឲ្យ​ស្ថិតក្រោម​៥%​នៅ​ឆ្នាំ​២០២០​ ។

គម្រោងនេះ​បាន​គូសបញ្ជាក់ថា​ការងារ​គឺជា​គន្លឹះដ៏សំខាន់មួយ​​ដែល​ប៉ះពាល់​ដល់​ស្តង់ដារជីវភាព​រស់នៅ​របស់ប្រជាជន​ហើយ​ថែមទាំង​ជួយ​គាំទ្រ​ដល់​កំណើន​សេដ្ឋកិច្ច​ទៀត​ផង ​ហើយ​ចិន​នឹង​បង្កើតនូវ​គោលនយោបាយការងារ​សកម្ម​ត្រៀម​ជាមុន ។

ចិន​នឹង​គាំទ្រ​វិស័យ​ទាំងឡាយ​ដែល​បង្កើត​ការងារ​បានច្រើន​ហើយ​និង​ផ្សព្វផ្សាយ​ដល់​បណ្តាសហគ្រិន​ដូចជា​សហគ្រាសអាជីវកម្មនានា​ដែល​ពាក់ព័ន្ធ​និង​ការ​ចែក​រំលែក​ផ្នែក​សេដ្ឋកិច្ច​។

រដ្ឋាភិបាល​នឹង​ជួយ​ដល់​អ្នកបញ្ចប់កម្រិសិក្សាថ្នាក់មហាវិទ្យាល័យ កសិករ​និង​កម្មករនិយោជិត​ដែល​រងផលប៉ះពាល់​ដោយ​ការកាត់បន្ថយ​​សមត្ថភាព​​ហួសប្រមាណរបស់​ចិន​ដើម្បី​ធានាបាន​ការងារ​។

គម្រោងនេះ​ក៏​សង្កត់ធ្ងន់​អំពីសារសំខាន់​នៃ​ការធ្វើឲ្យ​ប្រសើរ​ឡើង​នូវ​ប្រសិទ្ធភាព​ផ្នែកទីផ្សារធនធាន​មនុស្ស​និង​ការធ្វើឲ្យ​ល្អជាងមុននៃ​ជំនាញវិជ្ជាជីវៈ​និង​គុណវឌ្ឍ​របស់កម្មករនិយោជិត​ទៀតផង ។

​តាមតួលេខ​ចុងក្រោយពីក្រសួង​ធនធានមនុស្ស​និង​សន្តិសុខ​សង្គម​បង្ហាញថា​ប្រទេស​ចិន​បានបង្កើតការងារ​សម្រាប់​ប្រជាជន​រស់នៅតាមទីក្រុង​ចំនួន​ជាង​១៣លាននាក់​ក្នុង​ឆ្នាំ​២០១៦ ហើយ​អត្រាអត់ការងារ​ធ្វើ​ដែល​បានចុះបញ្ជី​ក្នុង​បណ្តា​ទីក្រុង​របស់ចិនស្ថិតក្នុង​កម្រិត​៤,០២%​នៅ​ដំណាច់ឆ្នាំ​២០១៦ ។

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

RELATED ARTICLES