ភ្នំពេញ៖អ្នកនាងលី ម៉ារីណា បង្ហាញអារម្មណ៍រីករាយចិត្តខ្លាំងដែលនាងទទួលបានរថយន្ដទំនើប១គ្រឿងដ៍ថ្មីសន្លាងពីស្វាមីនាងលោកទៀង ច័ន្ទសារ អធិការនគរបាល ខណ្ឌដូនពេញ កាលពីថ្ងៃទី៨ ខែឧសភា សម្រាប់ជាកាដូថ្ងៃខួបកំណើតរបស់នាងគម្រប់អាយុ៤៣ឆ្នាំ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ ។ម៉ារីណា បានហៅស្វាមីនាងថាជាម្ចាស់ថ្លើមជីវិតរបស់នាងហើយនាងស្រលាញ់ប្ដីខ្លាំងណាស់ដែលមិនទាន់ដល់ថ្ងៃខួបផងតែលោកច័ន្ទសារ Surprise នាងមុនទៅហើយ ។ចំណែកតារារួមអាជីពបានខមិនសាទរម៉ារីណា និងសរសើរថានាងបានប្ដីល្អ មិនដែលភ្លេចថ្ងៃពិសេសរបស់ប្រពន្ធទេ ហើយកាលពីឆ្នាំមុននៅពេលដែលម៉ារីណា ធ្វើខួបគម្រប់អាយុ៤២ និង៤៣ឆ្នាំ លោកអធិការថែមទាំងជាអ្នកចេញលុយធ្វើខួបឲ្យនាងទៀតផង បើទោះជាពេលនោះពួកគេមិនទាន់បានក្លាយទៅជាប្ដីប្រពន្ធគ្នាស្របច្បាប់ក្ដី ។ប៉ុន្ដែមុនដល់ថ្ងៃខួបកំណើតឆ្នាំនេះគេនៅមិនទាន់ឃើញម៉ារីណា ពពោះជូនលោកអធិការនោះទេ បើទោះជានាងនិងស្វាមីសុទ្ធតែចង់បានកូននៅឆ្នាំរោងនេះដូចគ្នាក្ដី ។
សូមបញ្ជាក់ថាលី ម៉ារីណា តែងតែប្រារពខួបកំណើតរនស់នាងជារៀងរាល់ឆ្នាំហើយហៅតារារួមអាជីពនិងអ្នកពាក់ព័ន្ធក្នុងវិស័យសិល្បៈទៅជប់លៀងរាប់រយនាក់ជាប្រចាំរហូតមានតារាខ្លះបានលាត់មាត់ថាម៉ារីណា ធ្វើពិធីចម្រើនព្រះជនជាលើកទី១ពាន់ដងទៀតផង ព្រោះញឹកពេកចាំមិនបានដោយម្ដងខួបនាង ម្ដងខួបកូនប្រុសនិងជូនកាលធ្វើបញ្ចូលគ្នាជាដើម ។ដោយឡែកសម្រាប់ពិធីខួបកំណើតឆ្នាំនេះគេជឿរថាម៉ារីណា នឹងត្រូវសា្វមីនាងលោកទៀង ច័ន្ទសារ ចេញលុយឲ្យដូចឆ្នាំមុនៗដែរ ខណៈដែលតារារួមអាជីពជាមួយនាងចាប់ផ្ដើមហៅម៉ារីណា ថា”ជំទាវៗ”កាន់តែច្រើនឡើង។
គួរកត់សម្គាល់ថាទោះជាពេលនេះលី ម៉ារីណា មានវ័យជ្រេឈានចូល៤៣ឆ្នាំទៅហើយក្ដី ប៉ុន្ដែនាងនៅតែរក្សារសម្រស់បានក្មេងជាងវ័យសាច់ចាំ ដើមទ្រូងទ្រលុកទ្រលន់មិនចាញ់អ្នកម៉េម៉ាយលេងខ្លួនដ៍ទៃទៀតឡើយ ហេតុនេះហើយបានជាធ្វើឲ្យលោកអធិការជាប់ចិត្តស្នេហានាងរយៈពេល៨ឆ្នាំមកហើយទើបបានយកបានបេះដូងនាងនិងដឹកដៃគ្នាចូលរោងការកាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ ផ្អើលក្នុងពិភពសិល្បៈ។ចំណងស្នេហាអ្នកមេម៉ាយលី ម៉ារីណា ប៉ះពោះម៉ាយលោកទៀង ច័ន្ទសារ គេជឿរថាអ្នកទាំងពីរអាចរក្សារចំណងស្នេហាបានយូអង្វែងជាមិនខាន ព្រោះម៉ារីណា ត្រូវបានស្វាមីថ្មីផ្គាប់ចិត្ដនាងគ្រប់យ៉ាងក្នុងនោះគ្រាន់តែនៅថ្ងៃរៀបការលោកអធិការជូនថ្លៃទឹកដោះនាងដល់ទៅ៩ម៉ឺនដុល្លារឯណ្ណោះ ។ម៉ារីណា ធ្លាប់ប្រាប់ថាចាប់ពីពេលនេះតទៅនាងនឹងទទួលថតភាពយន្ដក្នុង១ឆ្នាំតែ១រឿងប៉ុណ្ណោះ ព្រោះចង់ទុកពេលវេលាសេសសល់ពីសិល្បៈទៅរកស៊ីវិញម្ដង បើទោះជាស្វាមីនាងមិនចេះហួងហែងរឿងនាងលេងសិល្បៈក្ដី ។
មជ្ឈដ្ឋានមហាជនលើកឡើងថាលី ម៉ារីណា អាចនឹងដកខ្លួនពីអាជីពសម្ដែងទាំងស្រុងនាពេលអនាគតជាមិនខាន ព្រោះស្វាមីនាងជាបុរសមានទ្រព្យស្ដុកម្នាក់ដែលអាចផ្គត់ផ្គងឲ្យនាងធ្វើជំនួញដោយមិនចាំបាច់ពឹងអាជីពសិល្បៈ។យ៉ាងណាពេលនេះម៉ារីណា នៅជាប់ដៃថតសម្ដែងរឿង”អប្សរា មហាអង្គរ “ដែលដឹកនាំដោយលោកហ្វៃ សំអាង ព្រោះនាងបានចុះកុងត្រាទទួលថតតាំងពីមុនរៀបការប្ដីថ្មីម្លេះ។តារាស្និតស្នាលលី ម៉ារីណា បង្ហើបថានាងអាចនឹងទទួលបានកាដូធំជាងរថយន្ដទំនើបនេះទៅទៀត ប្រសិនបើម៉ារីណា ធ្វើឲ្យលោកអធិការសប្បាយចិត្តខ្លាំងនោះគឺការពពោះកូនដំបូងនៅឆ្នាំ២០២៤ តាមបំណងស្វាមីនាងចង់បានដែលពេលនោះតារា៤៣ឆ្នាំ ប្រាកដជាត្រូវបានប្ដីថ្នាក់ថ្នមនិងផ្គត់ផ្គងគ្រប់បែបយ៉ាងទាំងអស់ជាមិនខាន ។
ក្រៅពីលី ម៉ារីណា តារាដែលមានអាយុជ្រេហើយនៅចូលចិត្តធ្វើខួបកំណើតធំ ហៅភ្ញៀវតារារាប់រយនាក់ចូលរួមមានដូចជាលោកយ៉ែម សំអូន ,ម៉ា ដូណា និងឆ័យលី ដាឡែន ជាដើម ៕