Thursday, October 24, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម បង្ក្រាបជល់មាន់អនឡាញ វ៉ៃខ្នោះ១៥នាក់

 បង្ក្រាបជល់មាន់អនឡាញ វ៉ៃខ្នោះ១៥នាក់

ខេត្តកំពង់ចាម ៖ ដោយមានការបញ្ជាពីលោកឧត្តមសេនីយ៍ត្រី ថេង ឆេងលីម មេបញ្ជាការកងរាជអាវុធ ហត្ថ ខេត្តកំពង់ចាម និងមានការសម្របសម្រួលនីតិវិធីពីលោកវង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញា នៃអយ្យការអមសាលា ដំបូងខេត្តកំពង់ចាម កម្លាំងអាវុធហត្ថខេត្ត បានបើកប្រតិបត្តិការបង្ក្រាបទីតាំងល្បែងជល់មាន់អនឡាញ ចំនួន២កន្លែង ដោយបានឃាត់ខ្លួនអ្នកលេងជល់មាន់ តាមអនឡាញ ចំនួន១៥នាក់ នាំយកទៅចាត់ការតាម ច្បាប់។

លោកវរសេនីយ៍ទោ សែម ឃាង ប្រធានមន្ទីស្រាវជ្រាវ និងបង្ក្រាបបទល្មើស បានឱ្យដឹងថា កាលពីរសៀលថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៤ កម្លាំងអាវុធហត្ថខេត្ត បង្ក្រាបអ្នកលេងជល់មាន់តាអនឡាញ បានចំនួន៦នាក់ (ស្រី១) នៅភូមិព្រែកបារាំង ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ និងដកហូតបានម៉ូតូ ចំនួន៤គ្រឿង ឡែបថប ១គ្រឿង និងប្រាក់ ចំនួន៧១ម៉ឺនរៀល។

លោកវរសេនីយ៍ទោ សែម ឃាង បានបន្តថា បន្ទាប់មកនៅរសៀលថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ចាម សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្រីសន្ធរ បានចុះបង្ក្រាបល្បែងស៊ីសងខុសច្បាប់ (ជល់មាន់អនឡាញ ភ្នាល់ដាក់ប្រាក់) នៅចំណុចផ្សារព្រែកដំបូក ស្ថិតក្នុងភូមិព្រែកដំបូកលើ ឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន៩នាក់ ក្នុងនោះស្រី ចំនួន២នាក់ ដកហូតវត្ថុតាងរួមមាន ម៉ូតូ ចំនួន៦គ្រឿង ទូរស័ព្ទដៃ ចំនួន១១គ្រឿង ប្រាក់ ចំនួន ២៨ ២០០០រៀល ឡែបថបចំនួន ១គ្រឿង។

ជនសង្ស័យនិងវត្ថុតាងខាងលើ ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES