Monday, May 11, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គម ខ្មែរ១ ស៊ីឈ្នួលយួន៣ ដឹកថ្នាំញៀន ជាង១គីឡូ

 ខ្មែរ១ ស៊ីឈ្នួលយួន៣ ដឹកថ្នាំញៀន ជាង១គីឡូ

ខេត្តស្វាយរៀង ៖ បុរសជនជាតិខ្មែរ ម្នាក់ បានស៊ីឈ្នួលដឹកគ្រឿងញៀន តាមរថយន្តទម្ងន់ប្រមាណជាង ១គីឡូក្រាម ឱ្យជនជាតិវៀតណាម លុះត្រូវបានកម្លាំងសមត្ថកិច្ចជំនាញស្ទាក់បង្ក្រាបបាន ក៏ឈានដល់ការឃាត់ខ្លួនមេ ខ្លោង ជាម្ចាស់គ្រឿងញៀន ជនជាតិវៀតណាម ចំនួន២នាក់ទៀត នាំយកមកចាត់ការតាមច្បាប់។

ការបង្ក្រាបករណីដឹកជញ្ជូននិងជួញដូរគ្រឿងញៀន ដោយខុសច្បាប់នេះ បានធ្វើឡើង កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ នៅក្នុងភូមិសាស្ត្រស្រុកចន្ទ្រា ខេត្តស្វាយរៀង។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់ដ៏ខ្ពង់ខ្ពស់របស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង កាលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកចន្ទ្រា នៅគោ លដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ បង្ការបង្ក្រាបបទល្មើសគ្រប់ប្រភេទ បានឃាត់រថយន្ត ១គ្រឿង ដែលស៊ីឈ្នួលដឹកគ្រឿងញៀន និងឃាត់ខ្លួនជនសង្ស័យ ១នាក់ ជាជនជាតិខ្មែរ យកមកសាកសួរ។

ប្រភពដដែល បន្តថា តាមចម្លើយសារភាពរបស់ជនសង្ស័យ ជាជនជាតិខ្មែរ និងអនុវត្តតាមវិធានការជំនាញ កម្លាំងសមត្ថកិច្ចជំនាញ ឈានទៅដល់ការឃាត់ខ្លួនបក្ខពួក ចាំទទួលគ្រឿងញៀន ចំនួន២នាក់ទៀត ជាជន ជាតិវៀតណាម។

ជាមួយនេះ កម្លាំងនគរបាល បានដកហូតវត្ថុតាង រួមមាន គ្រឿងញៀន ចំនួន ១ ២៦២,២៨ក្រាម (១គីឡូ ២៦២,២៨ក្រាម) រថយន្ត ចំនួន១គ្រឿង ទូរស័ព្ទ ចំនួន៣គ្រឿង និងវត្ថុប្រើប្រាស់មួយចំនួនទៀត។

ជនសង្ស័យទាំង៣នាក់ខាងលើ រួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញ កសាងសំណុំរឿងបញ្ជូនទៅសាលា ដំបូងខេត្ត ចាត់ការតាមនីតិវិធី៕

RELATED ARTICLES