Wednesday, October 23, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបើកឡានឡើងស្ពាន បុកបាក់បង្កាន់ដៃស្ពាន

បើកឡានឡើងស្ពាន បុកបាក់បង្កាន់ដៃស្ពាន

ភ្នំពេញ ៖ បុរសម្នាក់ បើករថយន្ត ១គ្រឿង ក្នុងល្បឿនលឿន សំដៅឡើងស្ពានច្បារអំពៅ ស្រាប់តែរេចង្កូតទៅបុកបង្កាន់ដៃស្ពាន ពេញទំហឹង បណ្តាលឱ្យរងការខូចខាតយ៉ាងដំណំ ទាំងបង្កាន់ដៃស្ពាន និងរថយន្ត តែសំ ណាងល្អមិនបង្កឱ្យរងរបួសដល់មនុស្សណាម្នាក់ឡើយ។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង៩យប់ ថ្ងៃទី០៩ ខែឧសភា ឆ្ឆាំ២០២៤ នៅត្រង់ចំណុចលើស្ពានព្រះមុនីវង្សថ្មី ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់បើករថយន្ត ១គ្រឿង ម៉ាក Lexus RX-330 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BB-9835 ក្នុងល្បឿនលឿន ទិសដៅពីលិច ទៅកើត សំដៅឡើងស្ពានព្រះមុនីវង្សថ្មី លុះមកដល់ចំណុចកើតហេតុខាងលើ មិនដឹងថាមានបញ្ហាឬឧបសគ្គអ្វី ស្រាប់តែរថយន្តបានរេចង្កូតទៅខាងស្តាំដៃ បុកបង្កាន់ដៃស្ពានពេញទំហឹង បណ្តាលឱ្យរងការខូចខាតយ៉ាងដំណំ ទាំងបង្កាន់ដៃស្ពាន និងរថយន្ត ប៉ុន្តែសំណាងល្អមិនបង្ករឱ្យនរណាម្នាក់រងរបួសនោះទេ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះទៅដល់ បានទាក់ទងទៅខាងជំនាញ ឱ្យចុះមកវាស់វែង យករថយន្តបង្កហេតុ ទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ រង់ចាំដោះ ស្រាយនៅពេលក្រោយ៕

RELATED ARTICLES