Wednesday, July 9, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមក្មេងតោងព្រះភូមិ បាក់សង្កត់ស្លា...ប់

ក្មេងតោងព្រះភូមិ បាក់សង្កត់ស្លា…ប់

ខេត្តបាត់ដំបង ៖ ក្មេងប្រុសម្នាក់ អាយុ ៣ឆ្នាំ បានតោងព្រះភូមិ នៅមុខផ្ទះលេង បណ្តាលឲ្យបាក់សង្កត់ស្លាប់ភ្លាមៗនៅនឹងកន្លែង។

ករណីនេះ កើតឡើងនៅវេលាជិតថ្ងៃត្រង់ ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៤ នៅត្រង់ចំណុចក្រុមទី២០ ក្នុងភូមិត្រាង ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង។

ក្មេងប្រុសរងជន គ្រោះឈ្មោះ សាវ វណ្ណ:ឧត្តម មានលំនៅ ភូមិផ្លូវដំរីក្រោម ឃុំសឿ ស្រុកមង្គលបុរី ខេត្តបន្ទាយ មានជ័យ។

តាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ ក្មេងប្រុសរងគ្រោះ បានរត់លេងមុខផ្ទះ លុះក្រោយមក ដោយឪពុកម្តាយមិនបានចាប់អារម្មណ៍ ក្មេងប្រុសរងគ្រោះ បានទៅតោងហ៊ឹងព្រះភូមិ បណ្តាលឲ្យបាក់ធ្លាក់សង្កត់ស្លាប់នៅនឹងកន្លែងតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ និងគ្រូពេទ្យ បានចុះពិនិត្យកន្លែងកើតហេតុ និងសពក្មេងរងគ្រោះ រួចបញ្ជាក់ថា ក្មេងប្រុសរងគ្រោះ ពិតជាស្លាប់ដោយសារហ៊ឹងព្រះភូមិបាក់សង្កត់ ប្រាកដមែន។

សពក្មេងប្រុសរងគ្រោះ ត្រូវបានប្រគល់ជូនក្រុមគ្រួសារ ដើម្បីធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES