Wednesday, October 23, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមស្រីស្អាតបើកឡានបុកគូទគេខ្ទេច គេចបាត់

ស្រីស្អាតបើកឡានបុកគូទគេខ្ទេច គេចបាត់

ភ្នំពេញ ៖ នារីរូបស្រស់ម្នាក់ បានបើករថយន្តទំនើប ១គ្រឿង ក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន ជ្រុលទៅបុករថយន្ត ១គ្រឿងទៀត ដែលកំពុងចតស្ងៀមនៅលើចិញ្ចើមផ្លូវ រងការខូចខាតយ៉ាងដំណំ ចំណែកនារីជាអ្នកបើក បររថយន្ត បានចុះពីរថយន្ត គេចចេញពីកន្លែងកើត ហេតុភ្លាមៗ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ១និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤ ស្ថិតនៅលើផ្លូវព្រះមុនីវង្ស សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តទំនើប ១គ្រឿង ម៉ាក Jeep ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BQ-7757 បើកបរដោយនារីម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវព្រះមុនីវង្ស ក្នុងទិសដៅពីត្បូង ទៅជើង ក្នុងល្បឿនលឿន ខណៈពេលមកដល់ចំណុចកើតហេតុ មិនប្រយ័ត្ន ជ្រុលទៅបុកពីក្រោយរថយន្ត ១គ្រឿង ម៉ាកតូយ៉ូតា ព្រូស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2BJ-4129 ដែលកំពុងចតនៅលើចិញ្ចើមផ្លូវពេញទំហឹង បណ្តាលឱ្យរងការខូចខាតយ៉ាងដំណំ តែសំណាងល្អមិនបង្កឱ្យមានគ្រោះថ្នាក់ដល់មនុស្សឡើយ។ ក្រោយមក នារីអ្នកបើករថយន្តបង្កហេតុ បានបើកទ្វារគេចចេញពីកន្លែងកើតហេតុបាត់តែ ម្តង។

ក្រោយកើតហេតុខាងលើ សមត្ថកិច្ចមូលដ្ឋាន សហការជាមួយជំនាញចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរ បាលរាជធានីភ្នំពេញ បានចុះមកដល់ ធ្វើការវាស់វែង រួចអូសយករថយន្តទាំង២គ្រឿង ទៅរក្សាទុក រង់ចាំឱ្យភាគីទាំងសងខាង ដោះស្រាយគ្នានៅពេលក្រោយ៕

RELATED ARTICLES