Wednesday, July 9, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គម រើសគ្រាប់ B40 បោះលេង ផ្ទុះ...របួ...ស៤នាក់ឪកូន

 រើសគ្រាប់ B40 បោះលេង ផ្ទុះ…របួ…ស៤នាក់ឪកូន

ខេត្តកំពង់ឆ្នាំង ៖ ក្មេងប្រុសម្នាក់ រើសបានគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ១គ្រាប់ (គ្រាប់ B40) រួចយកមកបោះ លេង និងត្រូវបានឪពុកស្រែកហាម តែពេលបោះលើកទី១ មិនបានផ្ទុះនោះទេ ស្រាប់តែបន្ទាប់មក ក្មេងប្រុសនោះ លើកគ្រាប់បោះជាលើកទី២ ធ្វើឱ្យផ្ទុះកក្រើក និងបណ្តាលឱ្យជះអំបែំងគ្រាប់រងរបួសឪពុកកូន ចំនួន៤នាក់ ត្រូវបានដឹកបពាន្ជូទៅសង្គ្រោះនៅមន្ទីរពេទ្យ ភ្លាមៗ។

ហេតុការណ៍ផ្ទុះគ្រាប់ B40 នេះ បានកើតឡើងកាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៤ នៅចំណុចកោះមនោ ស្ថិតក្នុងភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌។

ជនរងគ្រោះទាំង៤នាក់ ដែលរងរបួស រួមមាន ទី១- ឈ្មោះសេន ពូកៅ ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិខ្មែរអ៊ិស្លាម ត្រូវជាឪពុក (រងរបួសធ្ងន់)។ ទី២- ឈ្មោះសេន សារី ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិ ខ្មែរអ៊ិស្លាម ត្រូវជាកូន (រងរបួសធ្ងន់)។ ទី៣-ឈ្មោះសេន ម៉ាលិច ភេទប្រុស អាយុ១០ឆ្នាំ ជនជាតិខ្មែរអ៊ិស្លាម ត្រូវជាកូន (រងរបួសស្រាល) និងទី៤-ឈ្មោះសេន ហ្វីស ភេទប្រុស អាយុ៦ឆ្នាំ ជនជាតិខ្មែរអ៊ិស្លាម ត្រូវជាកូន (រងរបួសស្រាល)។ ជនរងគ្រោះទាំង៤នាក់ មានលំនៅក្នុងភូមិកើតហេតុខាងលើ។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា មូលហេតុដែលបណ្តាលឱ្យផ្ទុះគ្រាប់ខាងលើនេះ គឺដោយសារក្មេងប្រុសឈ្មោះសេន ម៉ាលិច បានយកគ្រាប់មិនទាន់ផ្ទុះ មកបោះលេង ដោយបោះលើកទី១ មិនផ្ទុះ លុះបោះលើកទី២ បណ្តាលឱ្យផ្ទុះតែម្តង។ នៅពេលឃើញកូនប្រុស បោះគ្រាប់លេងបែបនេះ បុរសជាឪពុក បានស្រែកឃាត់ដែរ តែកូននៅបន្តបោះជាលើកទី២ ធ្វើឱ្យផ្ទុះតែម្តង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋាន បានចុះអន្តរាគមន៍ដល់ទីតាំងកើតហេតុ និងបានចាត់បញ្ជូនជនរងគ្រោះទាំង៤នាក់ ទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ៕

RELATED ARTICLES